Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

សមត្ថភាពផ្លូវច្បាប់

តាមគោលការណ៍ឯកត្តកម្មនៃការទទួឡខុសត្រូវព្រហ្មទណ្ឌ នៃមាត្រា២៤ ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា បុគ្គលម្នាក់ៗទទួលខុសត្រូវតែចំពោះអំពើផ្ទាល់របស់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ បុគ្គលម្នាក់ដែលប្រព្រឹត្តបទល្មើសហើយអាចទទួលទោសបានលុះត្រាតែមាន សមត្ថភាពផ្លូវច្បាប់។ សមត្ថភាពផ្លូវច្បាប់ គឺសំដៅដល់បុគ្គលណាដែលច្បាប់បានចោទប្រកាន់ ដែលបានចែកជាពីទៀតគឺ សមត្ថភាពទទួលខុសត្រូវខាងផ្លូវច្បាប់ និង សមត្ថភាពមិនទទួលខុសត្រូវខាងផ្លូវច្បាប់។


          សមត្ថភាពទទួលខុសត្រូវខាងផ្លូវច្បាប់ សំដៅដល់លក្ខខណ្ឌរបស់បុគ្គលជាអ្នកប្រព្រឹត្តបទល្មើសណាម្នាក់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌហើយ សមស្របនឹងទទួលទោស។ បុគ្គលទាំងនោះត្រូវតែជានីតិជន(មានអាយុ១៨ ឆ្នាំឡើង) រួមមាន ចារី​  សហចារី  អ្នកសមគំនិត  អ្នកផ្តើមគំនិត និងការប៉ុនប៉ង ដែលមានចែងក្នុងមាត្រា ២៥, ២៦, ២៧ និង ២៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ជនល្មើស (មានធាតុផ្សំបីគឺ ច្បាប់ សត្យានុម័ត និង អតនោម័ត) ក៏ត្រូវចាត់ជាមានសមត្ថភាពទទួលខុសត្រូវតាមច្បាប់ផងដែរ។ ដោយឡែកអនីតិជនឬជនដែលមានអាយុក្រោម១៨ឆ្នាំ ក៏អាចចាត់ជាមានសមត្ថភាពទទួលខុសត្រូវខាងផ្លូវច្បាប់ផងដែរ ក្នុងករណីដែលអនីតិជនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ តែត្រូវមានអាយុមិនតិចាង ១៤ឆ្នាំនោះទេ។ ឧទាហរណ៍ បុគ្គល ក មានអាយុ​១៨ឆ្នាំ មានស្មារតីផ្លូវចិត្តគ្រប់គ្រាន់ បានប្លន់ និង សម្លាប់បុគ្គល ខ ដូច្នេះបុគ្គល ក ត្រូវចាត់ថាមាននសមត្ថភាពទទួលខុសត្រូវខាងផ្លូវច្បាប់ ហើយត្រួវទទួលទោសតាមច្បាប់ដែលបានកំណត់

        សមត្ថភាពមិនទទួលខុសត្រូវខាងផ្លូវច្បាប់ សំដៅដល់លក្ខខណ្ឌរបស់បុគ្គលជាអ្នកប្រព្រឹត្តបទល្មើសណាម្នាក់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌថាពុំទទួលខុសត្រូវព្រហ្មទណ្ឌ ឬពុំមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលទោស។ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ បុគ្គលដែលមានសមត្ថភាពមិនទទួលខុសត្រូវខាងផ្លូវច្បាប់មានដូចជា ជនមានវិបល្លាសស្មារតីក្នុងពេលប្រព្រឹត្តបទល្មើស, ជនដែលប្រព្រឹត្តអំពើដែលអនុញ្ញាតាមច្បាប់ ឬ តាមបញ្ជាអាជ្ញាធរស្របច្បាប់ ឬ ពុំមានចែងពីបទល្មើសក្នុងច្បាប់ (ពុំមានការហាមឃាត់ពីច្បាប់), បទល្មើសដែលប្រព្រឹត្តក្នុងការចាំបាច់ការពារខ្លួន ឬ ការការពារស្របច្បាប់, រងការបង្ខំឲ្យប្រព្រឹត្តបទល្មើស និង បុគ្គលដែមិនទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា ៣១, ៣២, ៣៣, ៣៤, ៣៥, ៣៦ និង ៣៧។ ឧទាហរណ៍  បុគ្គល ខ ត្រូវបានបុគ្គល ក កាន់កាំបិតព្យាយាមដេញតាមចាក់សំលាប់ រហូតដល់ចំនុចមួយដែលមានការប្រតាយប្រតប់គ្នា បុគ្គល ខ ក៏ស្រវាបានថ្មមួយដុំគប់ចំក្បាលបុគ្គល ក ស្លាប់មួយរំពេច។ ដូចនេះ បុគ្គល ខ មិនត្រូវបានចាត់ទុកថាមានសមត្ថភាពមិនទទួលខុសត្រូវខាងផ្លូវច្បាប់នោះទេ ព្រោះបុគ្គល ខ ប្រព្រឹត្តបទល្មើសក្នុងន័យការពារខ្លួនប៉ុណ្ណោះ។

No comments:

Post a Comment