សមត្ថភាពអំពើ
គឺជាសមត្ថភាពក្នុងការយល់ដឹងឬមិនដឹងថាអំពើដែលប្រព្រឹត្តវាអាចនាំឲ្យមានបទល្មើសកើតឡើង។
សមត្ថភាពអំពើនេះត្រូវបានចែកជា សមត្ថភាពយល់ដឹងនៃអំពើ និង សមត្ថភាពមិនយល់ដឹងនៃអំពើ។
សមត្ថភាពយល់ដឹងនៃអំពើ សំដៅដល់ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាំងឡាយណាដែល
ជនល្មើសអាចដឹងច្បាស់ថានឹងអាចកើតឡើង ឬ អាចហៅថាការប្រព្រឹត្តបទល្មើសដោយចេតនា។ ឧទាហរណ៍
បុគ្គល ក និង បុគ្គល ខ ជមិត្តនឹងគ្នា។ បុគ្គល ក ដឹងថាបុគ្គល ខ មានជំងឺបេះដូង
ហើយបានយកកាំបិតមកលេងធ្វើជាគំរាមរកសម្លាប់បុគ្គល ខ។ ដោយភាពភ័យខ្លាចខ្លាំងពេក
បណ្តាលឲ្យបុគ្គល ខ គាំងបេះដូងស្លាប់ ភ្លាមៗ ដូច្នេះ បុគ្គល ក
ត្រូវបានចាត់ថាមានសមត្ថភាពយល់ដឹងនៃអំពើ ព្រោះបុគ្គល ក បានដឹងហើយថាបុគ្គល ខ
មានជំងឺបេះដូង ហើយងាយនឹងទទួលរងភាពតក់ស្លុតដែលបណ្តាលឲ្យស្លាប់បាន តែបុគ្គល ក
នៅតែធ្វើ។
សមត្ថភាពមិនយល់ដឹងនៃអំពើ សំដៅដល់ការប្រព្រឹត្តបទល្មើសទាំងឡាយណាដែល
ជនល្មើសមិនអាចដឹងជាមុនថាវានឹងអាចកើតឡើង ឬ អាចហៅថាការប្រព្រឹត្តបទល្មើសដោយអចេតនា។
ឧទាហរណ៍ បុគ្គល ក បានហុចកាំបិត ឲ្យបុគ្គល ខ តែនៅពេលដែលបុគ្គល ខ
ដើរមកដល់ក៏រអិលជើងជ្រុលទៅជុងកាំបិតដែលបុគ្គល ក កំពុងតែកាន់។ នោះបុគ្គល ក
ចាត់ជាមានសមត្ថភាពមិនយល់ដឹងនៃអំពើ ព្រោះបុគ្គល ក ពុំបានដឹងថាបុគ្គល ខ
នឹងរអឹលដួលមកជុងកាំបិតដែលខ្លួនកំពុងហុចនោះឡើយ។
No comments:
Post a Comment