Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

ជីវប្រវត្តិសង្ខេបរបស់ ADAM SMITH

ជីវិតដំបូង

       ស្មីតបានចាប់បដិសន្ធិពីផ្ទៃអ្នកស្រី Douglas នៅទីក្រុងKirkcaldy, Fife នៃប្រទេស ស្កុតឡែន ។ ឪពុករបស់គាត់ឈ្មោះ Adam smith ដែលជាមេធាវីច្បាប់និង ជាមន្រ្តីរាជការ។ គាត់ជាបុរសពោះម៉ាយហើយបានរៀបការជាមួយអ្នកស្រី្ត Margaret Douglas ក្នុងឆ្នាំ១៧២០​​​ ហើយគាត់បានស្លាប់  ទៅវិញ​មុនរយៈពេល២ខែដែលស្មីតបានកើត។ ទោះបីយ៉ាងណាក៏ដោយថ្ងៃកំណើតជាក់​លាក់​របស់ស្មីតក៏មិនត្រូវបានគេដឹង។ ប៉ុន្តែគេបានកត់ត្រាថ្ងៃដែលធ្វើពិធីជ្រមុចទឹករបស់គាត់នៅថ្ងៃទី០៥មិថុនា១៧២៣ នៅឯទីក្រុង​ Kirkcal។ ថ្វីបើព្រឹត្តការណ៍ខ្លះដែលបានកើតឡើងក្នុងវ័យកុមារភាពរបស់​ស្មី​តដែលគេបាន ដឹងតាមរយៈអ្នក​​​កា​សែតស្កុតលែន និង អ្នកកក់ត្រាជីវប្រវត្តិរបស់ស្មីត ដោយ លោក John Rae ដែល​បានកត់ត្រាថាស្មីតត្រូវបានចាប់ខ្លួន ដោយពួក gypsies( ជនជាតិស្បែកសមួយក្រុម​ដែ​លមកពីឥណ្ឌានៅពេលដែលគាត់មានអាយុ ១៤ឆ្នាំ ហើយបានដោះលែងមកវិញនៅពេល​ដែល​ន​ការជួយសង្រ្គោះគាត់។ ស្មីតស្និតស្នាល និង ​ ចូលចិត្តម្តាយរបស់​គាត់ដែលជា​កត្តាជំរុញទឹកចិត្ត​គា​ត់​ដើម្បីស្វែងរកនៅមហិច្ឆតាជាអ្នកប្រាជ្ញ ។​ គាត់បាន​ចូលរៀន​នៅសាលាBurgh នៃទីក្រុង ​Kirkcaldy​ដែលជា​អនុវិទ្យាល័យដ៏ល្បីមួយនៅប្រទេស ស្កុតលែនក្នុងកំឡុង​ឆ្នាំ១៧២៩រហូត​ដល់ឆ្នាំ១៧​៣៧​ដែ​ល​​​បានកត់ត្រាដោយ​Rae នៅទីនោះស្មីតបានសិក្សាអក្សសាស្រ្ត​ឡាតាំ​ង​​​​គណិតវិទ្យា ប្រវត្តិសាស្រ្ត និង ការសរសេរ។
         
          មូលដ្ឋាននៃការអប់រំ
             
       ស្មីតបានបន្តចូលរៀននៅសកលវិទ្យាល័យ Glasgow នៅពេលដែលគាត់មានអាយុ១៤ឆ្នាំ ហើយគាត់​បានសិក្សាទស្សនវិទ្យាសីលធម៌ពីសាស្រ្តាចារ្យ​ Framas Hutcheson។​ ទីនេះស្មីតបានទទួ​លនៅគំនិតសេរីភាព ហេតុផល ហើយនិងសេរីភាពក្នុងការបញ្ចេញមតិ។ ក្នុង​ឆ្នាំ​​១៧៤០​ ស្មីតបាន​ទ​ទួ​​​​ល​​​​​ពានរង្វាន់ពិពណ៍ Snell exhibition ហើយបានចាកចេញទៅរៀននៅ មហា​វិទ្យា​ល័​យ​Balliol College នៅឯ Oxford។ ស្មីតយល់ថាការបងៀ្រននៅGlasgowគឺប្រសើជាងនៅ Oxford​ពីព្រោះនៅ​Oxfordការបង្កើននូវបញ្ញាមានការទទួលបានតិចតួច។ ក្នុងសៀវភៅភាគ៥ ជំពូកទី២នៃ​ទ្រព្យ​សម្ប​ត្តិ​​​ប្រជាជាតិ​ដែលស្មីតបានសរសេរថាជាច្រើនឆ្នាំ​  នៅក្នុងសកលវិទ្យាល័យ​អុកហ្វតរយៈ​ពេលជា​ច្រើន​ឆ្នាំ​​​​​​​ដែល​សាស្រ្តាចារ្យ​បាន​បោះបង់​ការបង្រៀន។ ស្មីតត្រូវបានគេរាយការណ៏ថា គាត់មាន​ការត្អូញត្អែ​រ​ប្រា​ប់ទៅ​កាន់មិត្តរបស់គាត់ថា​មានម្តងនោះ​មន្រ្តី អុកហ្វត បានឃើញគាត់អាន និង កត់​ចំលង​សៀវ​ភៅ​​​​​T​reatise on Human Nature របស់​លោ​ក​​ David Hume ។ ហើយបន្ទាប់មក ពួកគេបានដកហូត​ហើ​យ​​ដាក់ទណ្ឌកម្មយ៉ាងធ្ងន់​ធ្ងរដែលបានអានសៀវ​ភៅ​នេះ។   បើយោងតាមលោក William Robert ជន​ជាតិ​ស្កុត នៅ​ ​អុកហ្វត ​ស្មីតមាន​ពេលវេលា​តិចតួច​ដែល​ឲ្យ​គាត់ ​ដើម្បី​ឆ្ពោះទៅរកអ្វី​ដែលជាជីវិត​ការ​ងារ​​របស់គាត់ ។   ប៉ុន្តែ​យ៉ាងណាក៏ដោយ​ស្មីតបាន​ចាប់យក​ឱ​កាសដែល​នៅOxford​   ដើម្បីបង្រៀន​ខ្លួ​ន​គាត់នូវ មុខវិទ្យាមួយ​ចំនួនដោយការអាន​សៀវ​ភៅជាច្រើននៅក្នុងបណ្ណាល័យដ៏ធំរបស់ Oxford  ។   នៅពេលគាត់មិនបានសិក្សាដោយខ្លួនគាត់ផ្ទាល់​គឺ​ជាពេលដែលគាត់​មិនសប្បាយទេនៅ​​   Oxford​  នេះ​បើតាមកំណត់ហេតុប្រាចាំថ្ងែរបស់គាត់ ​។ ​នៅជិតចុងបញ្ចប់នៃ ពេលវេលានៅ​  Oxford     ​របស់គាត់​គឺ​ស្មី​ត​ចាប់ផ្តើមមានជំងឹ​ញ័រជើងប្រហែ​ល​មកពីកា​​រ ព្រួយ​​បារម្មណ៍របស់គាត់    ។  គាត់ក៏បា​នចាកចេញពី​សកលវិទ្យាល័យ  Oxford​   នៅក្នុង​១៧៤៦មុន​ពេលដែល​អាហា​រូប​ករណ៍​របស់គាត់ត្រូវ​បានបញ្ចប់  ។​  ក្នុង​សៀវភៅ ភាគ​៥ មេរៀនទី២​ របស់គាត់ ​​  ស្មីតបានពន្យល់ថាការបង្ហាត់បងៀ្រន​  ដែលមានគុណ​ភា​ព​ទាមវានាំឲ្យសកម្មភាពនៃ​ប​ញ្ញាកើតមានតិចតួចនៅ​ឯ សកលវិទ្យាល័យក្នុង ប្រទេស​អង់គ្លេស​នៅ​ពេ​ល​មានការប្រៀបធៀ​បជាមួ​យ​សកលវិទ្យាល័យនៅក្នុងប្រទេស Scotish​​​​​  ។ គាត់​បានចាត់ទុកថា​ទ្រ​ព្យសម្បត្តិនៃមហា​វិទ្យាល័យ​​នៅ ​Oxford និងCambridge ដែលទទួ​ល​​បាននូវ​ប្រាក់ចំណូល​​គឺដោយ​​សារសមត្ថភាព​នៃភាព​ទាក់​ទា​ញសិស្ស របស់សាស្ត្រាចារ្យ។
        
       អាជីពក្នុងការបង្រៀន
    
      ស្មីតបា​នចែកចាយការបង្រៀនជាសាធារណៈ នៅឆ្នាំ១៧៤៨នៅឯទីក្រុង Edinburghក្រោមការ គាំទ្ររបស់លោក​ Lord Kames ។  ការបង្រៀនរបស់គាត់បន្ថែមទាំង​ វោហាសាស្ត្រ និង អក្សសាស្រ្ត (rhetoric and belles-letters) ហើយនិងមុខវិទ្យាដែលនិយាយអំពីភាពជឿនលឿន នៃទ្រព្យសម្បត្តិ ប្រជាជាតិ។  ហើយការ​បង្រៀនរបស់គាត់នេះ​​ គឺទទួលបាននូវភាពជោគជ័យ។ក្នុងឆ្នាំ១៧៥០គាត់ បានជួបនិងទស្សនៈវិទូម្នាក់ឈ្មោះDavid Humeដែលមានវ័យយចាស់ជាងប្រហែលជា​០​ លលជាប្រធានរបស់គាត់ជាង១០ឆ្នាំ។ ក្នុងស្នាដៃ សរសេររបស់ពួកគេទាំងពីរ គឺសរសេរពាក់ពន្ធ័ទៅនឹងប្រវត្តិសាស្ត្រ នយោបាយ ទស្សនៈវិទ្យា សេដ្ឋកិច្ច​ ហើយ និងសាសនា។ ស្មីតហើយនិងHumeគឺគាត់ទាំងពីរ មានភាពដូចគ្នា ផ្នែក សតិបញ្ញា
ស្មារតី​​​​និង​ទំនាក់ទំនងផ្ទាល់ខ្លួលជាងអ្នកប្រាជ្ជសំខាន់នៅប្រទេសScottishក្នុងឆ្នាំ១៧៥១ ស្មីតបាន ទទួលដំណែងជាសាស្រ្តាចារ្យបង្រៀនផ្នែក តកវិជ្ជានៅឯសកលវិល័យ Glasgow ។   បានរយៈពេល មួ​យឆ្នាំគាត់ក៏បានទទួលតំណែងជាសាស្រ្តាចារ្យជាន់ខ្ពស់នៅក្នុងសកលវិទ្យាល័យ ។ គាត់បានកាន់ តំណែងនេះអស់រយៈពេល១៣ឆ្នាំ។ ស្មីតបានបោះពុម្ភផ្សាយទ្រឹស្តីមនោសញ្ចេតនាសីលធម៌ក្នុងឆ្នាំ១៧៥៩និងតំណាងការបង្រៀននៅសាលា Glasgow ។  តាំងពីបោះពុម្ភផ្សាយមក  ស្មីតចាប់ផ្តើមមាន ប្រជាប្រិយភាពជាខ្លាំងដែលសិស្សសុទ្ធជាអ្នកមាន​  ទ្រព្យបានចាកចេញ    ពីសាលារបស់ពួកគេក្នុង ប្រទេសផ្សេងបានមកចុះឈ្មោះរៀននៅសាលា Glasgow ដើម្បីរៀនពីស្មីត។បន្ទាប់ពីការបោះផ្សាយ សៀភៅទស្សនៈវិទ្យា សីលធម៌មកស្មីតបានចាប់ផ្តើមផ្តល់ឲ្យយុទ្ធសាស្ត្រសេដ្ឋកិច្ចយ៉ាងច្រើនក្នុងការបងៀ្រនរបស់គាត់និងទ្រឹស្តីសីលធម៌តិចតួច។ សំរាប់ឧទាហណ៏ស្មីតបានបង្រៀនថាបុព្វហេតុនៃការកើនទ្បើងនៃទ្រព្យសម្បត្តិប្រជាជាតិគឺពីការមានការងារធ្វើមិនមែនមកជាចំនួនមាសប្រាក់ទេដែលជាមូលដ្ឋានដំបូងនៃាបុព្វហេតុិង់ពួកគេិយពាណិជ្ជកម្មនិយមនិងទ្រឹស្តីសេដ្ឋកិច្ចដែលកំណត់សេដ្ឋកិច្ចនយោបាយអឺរុបខាងលិច។ ក្នុងឆ្នាំ ១៧៦២ ស្មីតបានទទួលងារ សកលវិទ្យាល័យ Glasgowថាជាវេជ្ជបណ្ឌិតច្បាប់។  នៅចុងឆ្នាំ ១៧៦៣ ស្មីត​បានទទួលនូវស្នើរសុំពីលោក Charles Townshend    ដែលបានជួ​យណែនាំដោយ​David ​Hume Henry Scott ដើម្បីបង្រៀនកូនរបស់នៅyoung Dukeនៃទីក្រុងBuccleuch។   បន្ទាប់ម
ក គាត់បានលាលែងតំណែងជា​សា​ស្ត្រា​​ចារ្យ     ដើម្បីចាប់យកតំណែងជាគ្រូបង្រៀនឯកជនវិញ  ។

     ការបង្រៀនជាឯកជននិងការធ្វើដំនើរ

         មុខរបរជាគ្រូបង្រៀនឯកជនរបស់ស្មីតតំរូវឲ្យគាត់បង្រៀននៅអឺរុបជាមួយនិងScottដំនើរដំបូងសំរាប់ការបង្រៀន គឺស្មីតបានធ្វើដំនើរទៅទីក្រុងToulouseនៃប្រទេសបារាំងដែលគាត់បានទៅទីស្នាក់នៅទីនោះប្រហែលមួយឆ្នាំកន្លះ។ បន្ទាប់ពីបង្រៀននៅភាគខាងត្បូងក្នុងប្រទេសបារាំងមកគាត់បានប្តួរទៅទីក្រុងGenevaដែល​កន្លែងមួយដែល​ស្មីតបានជួបនិងទស្សនៈ​វិទូម្នាក់ឈ្មោះVoltaire​ ។ បន្ទា​ប់​ពី​បានស្នាក់ក្នុងទីក្រុងGeneva​មកបានធ្វើដំនើមកជួប​លៀងនៅទីក្រុង Paris​ ដែលស្មីតបានមក​ដើ​ម្បី​ស្គាល់អ្នកបញ្ញាវ័ន្តជាច្រើនមានដូចជាលោក Benjamin Franklin, លោកTurgot, លោកJean D’Alembert, លោកAndre’Morellet, Helve’tius , ហើយពិសេសជាងគេនោះគឺលោកFrancois Quesnay,ដែលអ្នកប្រាជគួរអោយស្ងើចសរសើរ។

         ក្នុងឆ្នាំ 1766, ប្អូនប្រុសរបស់ scott ត្រូវបានស្លាប់នៅទីក្រុងប៉ារីស ហើយការធ្វើដំនើររបស់ ស្មីត ក្នុងនាមជាគ្រូបងៀ្រនក៏ត្រូវបានបញ្ចប់បន្ទាប់ពីពេលនោះមក  ស្មីតបានត្រលប់ទៅផ្ទះវិញនៅឆ្នាំនោះហើយក៏បានទៅ  Kirkcaldy‍  ដែលគាត់បានលះបង់រយៈពេល ១០ឆ្នាំ ទៅលើស្នាដៃ​ អក្សរសិល្ប៍​​របស់គាត់ ​  គាត់បានជួយ Henry moyes   ជាបុរសខ្វាក់ម្នាក់ដែលមានសមត្ថភាព​ហើយលោកបាន​​ជួយបង្រៀន moyes ថែមទៀតផង ។ ស្មីតបានធានាលើការឧបត្ថម្ភនៃ David Hume និង Thomas Reid។ក្នុងខែសភាឆ្នាំ 1773, Smit ត្រូវជាប់ជានិស្សិតនៃ‍ Royal Society of London,  ហើយ ត្រូវជាប់​ជាសមាជិកនៃ Literary Club ក្នុងឆ្នាំ 1775 ទ្រព្យសម្បត្តិប្រជាជាតិត្រូវ បាន បោះពុម្ពនៅឆ្នាំ 1776 ហើយ​​ក៏បានជោគជ័យភ្លាមៗដោយលក់អស់ក្នុងរយៈពេល ៦ ខែ។
             ក្នុងឆ្នាំ ១៧៧៨ស្មីត ត្រូវបានគេតែងតាំងជាសមាជិកគណកម្មធិការនៅScotland  ហើយបាន​​​ទៅរស់នៅជាមួយម្តាយគាត់ក្នុង Panmure House ក្នុង Edinburgh's Canongate ​៥ឆ្នាំក្រោយ​​​មក​​គាត់ក្លាយជាសមាជិកម្នាក់នៃ  Royal Society  of Edinburgh​ ហើយចាប់ពីឆ្នាំ ​១៧៨៧​​ ដល់ ១៧
៨៩ ​គាត់មា​​​​កិត្តិយសជានាយកនៃសាកលវិទ្យាល័យនៃ Glasgow គាត់ស្លាប់នៅភាគខាងជើងនៃ​​​ Panmure House ក្នុង Edinburgh   នៅថ្ងៃទី ១៧ ខែ កក្កដាឆ្នាំ ១៧៩០ បន្ទាប់ពីជំងឺដ៏ធ្ងន់ធ្ងរហើយបូជានៅ Canongate Kirkyard ការស្លាប់នៅលើគ្រែរបស់គាត់  ស្មីតបានបង្ហាញពីការខកចិត្តដែលគាត់ពុំបានសំរេចគោលដៅបន្ថែមរបស់គាត់  អ្នកទទួលអនុវត្តន៍ពាក្យបណ្តាំរបស់ស្មីត  គឺមិត្តពីរនាក់​​​គឺ រូបវិទូ​ និង ​គី​​​មីវិទូ Joseph Black និង និស្សិតផ្នែកភូមិសាស្រ្ត Jame Hutton  ​ ស្មីតបានបន្សល់ទុកនូវកំនត់ត្រាជាច្រើន   និង   កំរងដែលមិនទាន់បានបោះពុម្ព    គាត់បាននិយាយពី History  of Astronomy ដែលមិនទាន់បានបោះពុម្ពថាវាសាកសមនឹងបោះពុម្ពក្នុងឆ្នាំ ១៧៩៥ ជាមួយកំសារមួយទៀតគឺ Essays on Philosophical Subjects ។​បណ្ណាល័យរបស់ ស្មីត ត្រូវបានផ្ទេរអោយ David Douglas, Lord Reston​ (កូនប្រុសរបស់បងប្អូនជីដូនមួយរបស់គាត់ ​Colonel  ​Robert  Douglas​  of ​Strathe​ndry​, ​Fife)​ ដែល​​​រស់នៅជាមួយស្មីត     វាជាយថាហេតុដែលត្រូវបែងចែកអោយកូនរបស់ គាត់ដែលនៅរស់ទាំងពីរCecilia ​​​​Margaret(Mrs.Cunningham) ​និង David Anne(Mrs.​ Bann​erman​) ​ នៅថ្ងៃស្លាប់របស់ប្តីរបស់គាត់ក្នុងឆ្នាំ  ១៨៧៨   ​ Mrs​.  Cunningham ​​  បានលក់សៀវភៅខ្លះនៅសល់ពីនោះគឺបន្សល់ទុកអោយកូនប្រុសរបស់គាត់គឺសាស្រ្តាចារ្យ Robert Oliver Cunninghamនៃ Queen College, Belfast, ដែលជាតំនាងផ្នែកមួយនៃបណ្ណាល័យ​​ក្នុង Queen ​​​College​ បន្ទាប់ពីការ ស្លាប់របស់គាត់សៀវភៅដែលនៅសល់គឺត្រូវបានលក់​​ចេញ។ ក្នុងការស្លាប់នៃ​  Mrs. ​ Banner​man​ក្នុងឆ្នាំ ១៨៧៩ ភាគហ៊ុននៃបណ្ណាល័យរបស់នាងបានផ្ទេរ​អោយ ​New College ទាំងស្រុង​​​

   បុគ្គលិកលក្ខណៈ និង ជំនឿ
អត្តចរិត

​​                ខ្សែកដ៏ភ្លឺរបស់ James Tassie ដែល Smit បានទុកអោយជាគំរូសំរាប់ចំលាក់ជាច្រើន​​និងរូបភាពដែលនៅ​សល់នាពេល​បច្ចុប្បន្ន     មិនច្រើនទេដែលគេ​ដឹង ពីទស្សនៈផ្ទាល់​ខ្លួនរបស់ស្មីត ក្រៅ​​​​ពី​អ្វីដែលអាច​​ដកស្រង់ពី អត្ថបទរបស់គាត់     ​កំរងឯសារផ្ទាល់ខ្លួនរបស់គាត់ត្រូវបានកំទេចបន្ទាប់ពីការស្នើរ​​សុំរបស់គាត់។  គាត់មិនដែលរៀបការទេហើយមើលទៅដូចថែរក្សាមិត្តភាពជាមួយ​​ម្តាយរបស់គាត់ដែលបានរស់នៅបន្ទាប់ពី ការវិលត្រលប់ពី  បារាំងវិញដែលស្លាប់៦ឆ្នាំមុនការ​​ស្លាប់រ​​​​​​​ស់គាត់។‍ ​​ស្មីតដែលត្រូវបានពណ៌នាថា ជាសាស្រ្តាចារ្យដែលភ្លឹកស្មារតីគឺប្លែកប៉ុន្តែឈ្លាស​​​​​វៃជាមនុស្ស​​​​​​​ផ្តល់ភាពរីករាយជាមួយទំលាប់នៃការនិយាយ និង  ដំនើរយ៉ាងចំលែក ​ គាត់ត្រូវបានគេដឹងថា គាត់និយាយរកខ្លួនឯង​   និ​ សន្ទនាយ៉ាងអណ្តែតអណ្តូងតែម្នាក់ឯង​  គាត់ក៏មាន​​ជំងឺស្រមើស្រមៃ ហើយ​ ត្រូវរាយការណ៏ថា មានសៀវភៅនិងក្រដាស់ទុកយ៉ាងគំនរក្នុការសិក្សារបស់គាត់ ​  ការចាប់ អារម្មណ៏​​​​ខុសៗគ្នា​​​​​បានពិភាក្សាពីភ្លឹកអារម្មណ៏ពីធម្មជាតិរបស់គាត់  ​ក្នុងរឿងមួយ  Smith   បាននាំ Charles Townshed ទៅរោងចក្រស្រាមួយ ខណៈពេលដែលកំពុងតែពិភាក្សា​​​ពីការលក់ដូរស្មីតបា​​ដើរចូលរណ្តៅមួយយ៉ាងធំដែលគាត់មិនអាចចេញវិញបាន។ព្រឹត្តិការណ៍មួយទៀតបានប្រាប់ថាគាត់បានដាក់នំបុ័ងនិងប័រនៅក្នុងប៉ាន់តែផឹកលាយជាមួយថ្នាំ​ ហើយគាត់បាន​​ប្រកាសជាសាធារណៈ​ថាវាជា​​តែដែលពិបាផឹកបំផុតដែលគាត់ធ្លាប់បានផឹក។ក្នុងឧទាហរណ៍មួយ​​ទៀត​​គាត់ បានដើរចេញទៅ​​ក្រៅទាំងសុបិន្តជាមួយអាវគេងយប់របស់គាត់ដើរចេញពីក្រុងប្រហែលជា​ ​​15 mile ​​​(24km) មុនពេលកណ្តឹងព្រះវិហារដាស់គាត់អោយដឹងខ្លួន   ស្មីតដែលត្រូវបានគេដឹងថាជា មនុស្សដែលចំលែកត្រូវបាគេពណ៌នាថាមានច្រមុះធំ ភ្នែកហើមបូរ​​​​មាត់ក្រោមលយចេញមកជាមួយ  និង  សំលេងញ័រ។ស្មីតបាននិយាយ​និងទទួលស្គាល់រូបរាងរបស់គាត់នៅចំនុចមួយដោយ និយាយថា ​"  ខ្ញុំមិនមែនជានុស្សដែលទាន់សម័យទេប៉ុន្តែសៀវភៅខ្ញុំទើបទាន់សម័យ"     ស្មីតបានអង្គុយអោយគេគូរយូរណាស់​​​ដូច្នេះការពណ៌នាទាំងអស់របស់គាត់ត្រូវបានបង្កើតឡើងកំឡុពេល  ការចងចាំដ៏ជូរចត់ក្នុងជីវិតរបស់គាត់។ រូបគំនូរបស់ស្មីតដែលល្បីល្បាញបំផុតត្រូវបានមើលពីចំហៀងដោយ  James Tassie ​ពីរទៀតផ្តិតពីរូបចំលាក់ដោយ John Kay   ការកំណត់  សំគាល់ត្រូវបានចារនៅលើគំរបសៀវភៅ​​ដែលបោះពុម្ពម្តងទៀតនៅស.វទី ១៩ គឺសៀវភៅ​​​​​  The   Wealths   of   Nation   ដែលផ្តោតសំខាន់ទៅលើខ្សែកររបស់ Tassie

       ជំនឿសាសនា

            មានការពិភាក្សាជាច្រើនអំពីទស្សនៈសាសនារបស់ ស្មីត  ឪពុករបស់ស្មីតមានជំនឿយ៉ាងមុតមាំ​ទៅ​លើ​សាសនាគ្រឹះ ហើយមានភាពមិនលំអៀងទៅលើព្រះវិហារ Scotland។​លើសពីនេះទៅ ទៀតវាជាកាពិតណាស់ដែលថាគាត់បានទទួល Snell  Exhibition  ស្មីតប្រហែល​ជា​ត្រូវ​​​ទៅនៅប្រទេសអង់គ្លេសក្នុងគោលបំនងបន្តការងារនៅព្រះវិហារនៃប្រទេសអង់គ្លេស ។​ នៅ Oxford Smithបានបដិសេធន៍គ្រឹះសាសនាមួយហើយជាទូទៅត្រូវគេជឿថាគាត់​ត្រលប់មកក្នុង​នាម​ជាអ្នករាប់អានព្រះជា​​ម្ចាស់   សេដ្ឋកិច្ចវិទូ Ronald Coase បានប្រឆាំងទៅនឹងទស្សនៈ របស់ស្មីតដែលថាគាត់ជាអ្នក​រាប់អា​​​រប​ស់​​ព្រះជាម្ចាស់ដោយបង្ហាញថាខណៈពេល ដែល Smith សំដៅទៅលើ ស្ថាបត្យកម្មដ៏អស្ចារ្យក្នុង​សា​ក​ល្បងលោក "  ក្នុងការងាររបស់គាត់ចំនុចដទៃទៀតបានបង្ហាញថា  "  មានការបំភ្លើស​ជាច្រើននៃវិសាល​ភាពដែលថា ស្មីតគឺ ប្តេជ្ញាចិត្តទៅជំនឿនៃព្រះជាម្ចាស់ផ្ទាល់ខ្លួន"។ គាត់ផ្តោតនេះដោយយោងទៅតាមការវិភាគក្នុងសៀវភៅ  The Wealth of Nation  ដែលស្មីតបានរសេរថាភាពងឿងឆ្ងល់របស់មនុស្សជាតិអំពី  "  ធម្មជាតិដ៏អស្ចារ្យ  "  ដូចជា ជំនាន់  ជីវិតការរីកលូតលាស់និងការបាត់បង់នៃរុក្ខជាតិនិងសត្វ "  បានធ្វើអោយមនុស្សមានភាពងឿងឆ្ងល់   Coase ក៏បានកត់សំគាល់ការតាមដានរបស់ ស្មីតដែលថា " អបិយជំនឿ​គឺបង្កើតដើម្បីបំពេញភាព​ងឿ​​ងឆ្ងល់ដោសំដៅទៅលើរូបរាងដ៏អស្ចារ្យទាំងនោះមកភ្នាក់ងារ នៃព្រះជាម្ចាស់នាពេល បច្ចុប្បន្ន"

ការងារបោះពុម្ព

                  ទ្រឹស្តីនៃទស្សនៈដែលយល់ដឹង (the theory of Moral Sentiments)ក្នុងឆ្នាំ ១៧៥៩, ស្មីតបានបោះពុម្ពស្នាដៃលើកដំបូងរបស់គាត់មានចំនងជើងថា The theory of Moral Sentimentsគាត់បន្តការបង្កើតរំលឹកសៀវភៅឡើងវិញរបស់គាត់ដល់គាត់ស្លាប់។ ទោះបីជាទ្រព្យសម្បត្តិប្រជាជាតិត្រូវបានចាត់ទុកជាស្នាដៃល្អបំផុតរបស់ ស្មីត ក៏ដោយក៏វាត្រូវបានគេជឿថា​ ស្មីតខ្លួនគាត់បាន​​ចាត់ទុ​​​The Theory of Moral Sentiments ជាស្នាដៃល្អជាងគេបំផុត។
ក្នុងស្នាដៃនោះ ស្មីតបានពិនិត្យយ៉ាងល្អិតល្អន់ពីគំនិតរបស់គាត់នាពេលនោះដោយបង្ហាញថាមសិកា​​បណ្តាលមកពីទំនាក់ទំនងក្នុងសង្គម គោលបំនងក្នុងស្នាដៃសរសេរនេះគឺដើម្បីពន្យល់ ពីប្រភព​​នៃ​​សមត្ថភាពរបស់មនុស្សជាតិដើម្បីកាត់ក្តីអោយយុត្តិធម៌ជំនួសអោយភាពលំអៀងទៅលើបុគ្គ​​ម្នាក់​​​​ទៀត។​​ ​​​មានបំនងលើកទឹកចិត្តរឿងមួយដែលបង្ហាញពីរការតាមដាន ធ្វើអោយមនុស្សខ្លាចខ្លួនឯង និង ខ្លាចសីលធម៌អាកប្បកិរិយារបស់ខ្លួនឯង   អ្នកជំនាញបានសំគាល់ពីការឈ្លោះប្រកែកគ្នារវាង​​​សៀវភៅ​​​​ពីរគឺ The Theory of  Moral  Sentiments​ និង The  Wealth  of  Nationណៈពេលដែលសៀវភៅទីពីរផ្ដោតទៅលើការចាប់អាម្មណ៍ខ្លួនឯង    ក្នុងឆ្នាំថ្មីៗនេះអ្នកតាមដាស្នាដៃរបស់ស្មីតបាឈ្លោះគ្នាថាគ្មាន ការប្រឆាំងនឹងកើតឡើងទេ   ពួកគេអះអាងថាក្នុង  The Theor​y of Moral Sentiments  Smith បានបង្កើតរឿងចិត្តសាស្រ្តមួយអំពីភាពមិនលំអៀងរបស់ទស្សនិកជន។តាមទស្សនៈនៃ The Wealth  of  Nations  និង  The  Theory  of  Moral  Sentiments ​បានបង្ហាញពីវត្តមានប្រឆាំងគ្នានៃទស្សនៈរបស់មនុស្សដែល ស្មីតចាត់ទុកស្នាដៃនេះង្ហាញពី​​ទិដ្ឋភាព ខុសគ្នានៃ​​​​​​ម្មជាតិរបស់មនុស្សដោយផ្អែក លើស្ថានភាពខុសៗ គ្នា The  Wealth  of  Nations   មានការចាប់អាម្មណ៍លើស្ថានភាពរបស់មនុស្សដែលថាសុជីវធម៌របស់មនុស្សមានតួនាទីមិនសំខាន់ចំនែក​ The​ T​heory of Moral Sentiments ផ្តោត​​លើ​សុជីវធម៌​របស់មនុស្សមានតួនាទីយ៉ា​​សំខាន់ក្នុងចំនោមការផ្លាស់ប្តូរអត្តចរិក។ ទស្សនៈនេះបានបដិសេធន៍ដែលថា  Smith  ទៅប្រទេបា​​រាំង (1764-66)  បានផ្លាស់ប្ដូរ​ទស្សនៈ​ពីមុនរបស់គាត់ដែលថា  The  Wealth  of  Nations  គឺជារឿងលំបាកស្មុគស្មាញនៃន្ទ​​​រកថាពីមុនរបស់គាត់​​ដែល ​Quesnay បង្រៀនគាត់។ មុនការធ្វើដំនើរទៅប្រទេសបារាំងក្នុង The Theory   of  Moral   Sentiments      Adam Smith សំដៅទៅលើ  "invisible hand" ​ ដែលទទួលស្គាល់ថាទំលាប់ល្មោភ សុភី​របស់អ្នកមានអាចជួយអ្នកក្របានដោ​​​​​​ក្រពះអ្នកមានគឺ  មានកំណត់ដូច្នេះ​​​​ពួកគេត្រូវចំនាយប្រាក់ជាច្រើនលើអ្នកក្រ   បន្ទាប់ពីស្មីតទៅប្រ​​​​​​ទេ​​​សបារាំងស្មីតបានពិចារណា​​​​ក្នុង  The  Wealth   of   Nations   (1776) ថាទំលាប់ល្មោភសុភីរបស់អ្នកមានមិនផ្ដល់ផលល្អទេ ។ទស្សនៈមីក្រូសេដ្ឋកិច្ចរបស់ Aristotle Puffendorf​  និង  ​Hut​ch​e​son​  ​ជាគ្រូរបស់ស្មីត ចំនុចសំខាន់ក្នុងរឿងបុរា​​ដែលអាចប្រើប្រាស់បា​​​គឺ  ជាទស្សនៈមីក្រូសេដ្ឋកិច្ចនៃ  រឿងបុរាណដែលស្មីតបានរៀននៅ​​​​បារាំង។


ទ្រព្យសម្បត្តិរបស់ជាតិ​​​​​ (The wealth of Nations)

           មានការខ្វែងយោបល់គ្នាជាមូលដ្ឋានរវាង​​អ្នកសេដ្ឋកិច្ច​ Classical និងអ្នកសេដ្ឋកិច្ច Neoclass​ical អំពីសារលិខិតដ៏សំខាន់របស់ស្មីតគឺ“ការសើបអងេ្តតទៅលើធម្មជាតិ”​ និង​ “បុព្វហេតុនៃទ្រព្យសម្បត្តិ របស់​ជាតិ អ្នកសេដ្ឋកិច្ច  Neoclassical បានបញ្ជាក់នូវពាក្យ​ ”បាតដៃអរូបិយ” របស់ស្មីតដែលបាន លើកឡើងនៅពាក់កណ្តាល សៀវភៅរបស់គាត់គឺ  សៀវភៅទី៨ ជំពូក២ ហើយអ្នកសេដ្ឋកិច្ច Neoc​lassical ជឿជាក់ថាស្មីតបានថ្លែងនូវក្នុងកម្មវិធីរបស់គាត់ក្នុងរបៀបជំរុញ “ទ្រព្យសម្បត្តិរបស់ ជាតិ”នៅក្នុងប្រយោគទី១។ ស្មីត​បានប្រើពាក្យ”បាតដៃអរូបិយ”នៅក្នុងសៀវភៅឈ្មោះ ”ប្រវត្តិរបស់ តារាវិទ្យា” គឺសំដៅទៅរកបាតដៃអរូបិយរបស់ Jupiter ចំនួន២ដងដែលនៅពេលនីមួយៗមាន អត្ថន័យផ្សេងគ្នាគឺពាក្យ “បាតដៃអរូបិយ” នៅក្នុង”ទ្រឹស្តីមនោសញ្ចេតនាសីលធម៌(១៧៥៩)” ហើយ នៅក្នុងទ្រព្យ​​សម្បត្តិ​​របស់​​​ជាតិ (១៧៧៦)   ការថ្លែងចុងក្រោយពី “បាតដៃអរូបិយ” ត្រូវបានបង្ហាញនៅក្នុងមធ្យោបាយជាច្រើន​ ។ ដូច្នេះ វាមានសារសំខាន់ណាស់នៅពេលអាន ពីធាតុដើម  ដូច្នេះបុគ្គលម្នាក់ៗខិតខំប្រឹង​​ប្រែ​​​ឲ្យកាន់តែច្រើន ហើយព្រមទាំងអាចប្រើប្រាស់មូលធន របស់គេនៅក្នុងការផ្គត់ផ្គង់នៃឧស្សាហកម្មនៅក្នុងស្រុក ដូច្នេះ​ហើយឧស្សាហកម្មដែលនៅក្នុងស្រុកដែលជាឧស្សាហកម្មផលិតផ្ទាល់ខ្លួនអា​​ផលិតចេញនូវតម្លៃខ្ពស់ឬ​ដែលគេអាចសង្ឃឹមបាន ប្រាក់ច្រើនឬដូរបានទំនិញច្រើន។​​ ក្នុងការដឹកនាំឧស្សាហកម្មនេះបុគ្គល​ ម្នាក់ៗគិតយ៉ាងណាឲ្យតែ ផលិតបានផលិតផលច្រើន និងមានតម្លៃខ្ពស់ គេគិតតែចំនេញផ្ទាល់ខ្លួនគេគឺ គេមិនដឹងថាកិច្ចការ ដែលគេធ្វើនោះគឺដើម្បីឲ្យផលទុនប្រចាំ​​ឆ្នាំនៃសង្គមកើនឡើងខ្ពស់ទេ។ ជាការពិត គោលបំណងរួម របស់គេមិនមែនស្ថិតនៅត្រឹមបំរើប្រយោ​​​ជន៍​​​​​ផ្ទាល់ខ្លួនទេ ប៉ុន្តែគេបានបំរើប្រយោជន៍សង្គម សាធារណៈ ហើយគេថែមទាំងមិនដឹងផងថាគេមា​​​​ប្រ​​​យោ​​​ជន៍ដល់សង្គមដល់កំរិតណា  លើបញ្ហានេះក៏ដូចជាលើករណីដទៃទៀត វាត្រូវបញ្ជូល​​​ដោ​​ដៃ​​ដែលគេមិនអាចមើលឃើញមួយ ដើម្បី បំពេញគោលបំណងដែលគ្មានចេតនារបស់គេ។ការថ្លែ​​​របស់ស្មីតអំពីអត្ថប្រយោជន៍នៃបាតដៃ អរូបិយមានន័យយ៉ាងប្រាកដទៅលើចម្លើយ Mandeville​ គឺ “គុណវិបត្តិឯកជន” ដែលអាចត្រលប់ចូល ទៅក្នុងអត្ថប្រយោជន៍សាធារណៈ។ វាបង្ហាញពីជំនឿរបស់ស្មីត ​​​នៅពេលដែលបុគ្គលម្នាក់បាន បន្តផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងទីផ្សារសេរី គេបានឈ្លោះគ្នាគឺបំណងនៃផលប្រយោជន៏សង្គម ទាំងមូលដោយរក្សាតម្លៃឲ្យទាប។ ការបង្កើតនៅតែផ្តួចផ្តើមសំរាប់ភាពផ្សេងគ្នានៃទំនិញនិង សេវាកម្ម។ ទ្រព្យសម្បត្តិរបស់ជាតិរបស់ស្មីតបានធ្វើការពន្យល់អំពីរបៀបដែលថាអត្ថប្រយោជន៍ ផ្ទាល់ខ្លួននឹងជំរុញឲ្យ​បុគ្គលទាំងឡាយ (ហាក់បីដូចជាដឹកនាំដោយដៃអរូបិយ) ធ្វើអ្វីៗដែលអ្នកដទៃ ចង់ឲ្យពួកគេធ្វើ។គាត់បានពន្យល់អំពីរបៀបដែលមនុស្សនឹងត្រូវផ្តល់រង្វាន់ជា ហិរញ្ញវត្ថុសំរាប់អ្វីៗ ដែលល្អដែលពួកគេបានធ្វើសំរាប់សង្គម។ គាត់បានពន្យល់អំពីដំណើរការទីផ្សារនឹងបង្កើតការសន្សំ និងវិនិយោគ និងនាំឲ្យមានការរីកចំរើនសេ​​ដ្ឋ​​កិ​​ច្ច​​​មុខ​​​ចេញច្រើនជាងមុននិងរបស់ល្អៗសំរាប់ មនុស្ស គ្រប់រូប។លោកបានពន្យល់អំពីរបៀបដែលប្រ​​ជាជាតិមួយដែលដើរតាមទីផ្សារសេរី​​ និងមានទ្រព្យ សម្បត្តិកាន់តែច្រើនឡើង (ប្រជាជន​សប្បាយ​​ចិត្ត​​​​នឹង​​បទដ្ឋានខ្ពស់នៃការរស់នៅប្រសិនបើកម្លាំង ទីផ្សារបានចូលមក គ្រប់គ្រងសកម្មភាពសេដ្ឋកិច្ច​​ច្រើនជាងប្រជាជនដែលរស់នៅក្នុងសង្គមដែលរាល់ សកម្មភាព សេដ្ឋកិច្ចត្រូវបានព្យាយាម យកមកត្រួត​​ពិនិត្យដោយរាជរដ្ឋាភិបាល)។

ការងារផ្សេងៗទៀត  (Other Works)

          ​ ភ្លាមៗមុននិងមរណៈភាពរបស់ស្មីតស្ទើរតែសៀវភៅដែលបាននិពន្ឋមិនទាន់បានបោះពុម្ព របស់គាត់ទាំងអស់ត្រូវបានបំផ្លាញ  នៅឆ្នាំចុងក្រោយរបស់គាត់ហាក់ដូចជាមានគំរោងសន្ឋិសញ្ញា​​ដ៏សំខាន់ ចំនួន២ទៅលើទ្រឹស្តីនិង “ប្រវត្តិនៃច្បាប់” និងមួយទៀតទៅលើ ”វិទ្យាសាស្រ្តនិងសិល្បៈ”។ គាត់បានបោះពុម្ពសៀវភៅ មុខវិជ្ជាដែលជា ប្រវត្តិតារាវិទ្យាទៅកាន់សម័យកាលរបស់ខ្លួនបូកជាមួយគំ​​និតមួយចំនួនទៅលើរូបវិទ្យាបុរាណនិងស្តីពីការពិតនៃធម្មជាតិប្រហែលជាមានផ្ទុកនូវផ្នែកជាច្រើននូវអ្វី  និង មានធ្វើសន្ឋិសញ្ញាចុងក្រោយ     ការបង្រៀនលើនីតិសាស្រ្តត្រូវបានគេកត់សំគាល់ពីការ បង្រៀនមុនរបស់ស្មីត  បូកជាមួយការពង្រាងមុននៃ​  The  wealth   of   Nations” បានបោះពុម្ពជាផ្នែកនៃការបោះពុម្ព  Glasgrow  នៅឆ្នាំ១៩៧៦នៃការងារនិងការឆ្លងឆ្លើយរបស់ស្មីត។ ការងារផ្សេងៗទៀតរូមបញ្ចូលការ បង្រៀនស្តី ពីយុត្តិធម៌ ប៉ូលីស ចំណូល និង អាវុធ នៅឆ្នាំ១៧៦៣ (បានបោះពុម្ពលើកទី១ក្នុងឆ្នាំ ១៩៣៧) និងមុខវិជ្ជាទស្សនៈវិជ្ជាឆ្នាំ១៧៩៥៕

ទស្សនវិជ្ជាសេដ្ឋកិច្ច

           ស្នាដៃទ្រព្យសម្បត្តិរបស់ប្រជាជាតិគឺជាស្នាដៃដែលជាផ្លូវត្រួតត្រាយធ្វើអោយមានរបៀបដឹកនាំសេដ្ឋកិច្ចបច្ចុប្បន្ន។ ក្នុងស្នាដៃនេះផងដ

រ លោកស្មីតក៏បានបង្ហាញយ៉ាងច្បាស់អំពីការចង់បាន ផលប្រយោជន៍របស់ បុគ្គលម្នាក់ៗ ជា កម្លាំងជំរុញនៃជីវភាពសេដ្ឋកិច្ច។
          លោកGeorge Stigler បង្ហាញអំពីទស្សនៈស្មីតទាក់ទងអំពីសារៈសំខាន់នៃ ផ្នែកនៃសេដ្ឋកិច្ច និង​ទស្សនៈមូលដ្ឋានគ្រឹះនៃធនធាន។ គាត់បានបង្ហាញថាក្រោមការប្រកួតប្រជែង ម្ចាស់ធនធាន (ដូចជាដី កម្លាំង និង ទុន) នឹងប្រើប្រាស់ធនធាន ទាំងនោះដោយមានប្រសិទ្ឋិភាព​ធ្វើអោយមានភាពស្មើគ្នារាល់ការប្រើប្រាស់ និង កែសមរួលដល់ភាពខុសគ្នាដែលកើតមានឡើង ដូចជា ចំណេះដឹង ភាពអត់ការងារ ធ្វើជាដើម។
          សេដ្ឋកិច្ចវិទូពីបុរាណបានយកទ្រឹស្តីអំពី តម្លៃនៃការងារមកប្រកួតប្រជែង ជាមួយទ្រឹស្តីរបស់  លោកស្មីត។ ក្រោយមក​សេដ្ឋកិច្ចវិទូប្រកាន់យកទ្រឹស្តីMarx ដែលចេញមកពីសេដ្ឋកិច្ចវិទូពីបុរាណ ក៏បានយកផ្នែកខ្លះៗនៃទស្សនៈលោកស្មីតយក​មកប្រើផងដែរ។ សៀវភៅទីមួយរបស់ លោក Karl Marxមានចំណងជើងថា Capital  បោះពុម្ពនៅអាលឺ្លម៉ង់ ឆ្នាំ ១៨៦៧ បានផ្តោតទៅលើ ទស្សនៈតម្លៃការងារ ដែលគាត់គិតថាការកេងប្រវ័ញ្ជកម្លាំងពលកម្មតាមរយៈទឹកលុយ។ ទស្សនៈ តម្លៃការងារបាន កំនត់តម្លៃនៃវត្ថុមួយតាមរយៈកម្លាំងពលកម្មដែលបានប្រើក្នុងការផលិតវត្ថុនោះ។ ចំនែកឯទស្សនៈសម័យទំនើបវិញ ការកំនត់តម្លៃនៃវត្ថុមួយតាមរយៈ ការបោះបង់ចោលការធ្វើអ្វី មួយមកចំនាយធ្វើវត្ថុនោះវិញ។

រូបតំនាងផ្សេងៗ និង រូបសំណាក់

          រូបសំណាក់លោកស្មីតនៅផ្លូវ Edinburghកសាងឡើងដោយមូលនិធិឯកជន របស់ វិទ្យាស្ថាន អាដាម ស្មីត។
              
          រូបសំណាក់របស់លោកស្មីតមួយទៀតត្រូវបានគេសម្ភោធដោយ លោក Alexander Stoddart នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ​២០០៨។ រូបសំណាក់នោះមានកំពស់ ​៣ ម៉ែត្រធ្វើអំពីសំរិត។ រូបសំណាក់ នេះមានទីតាំងនៅក្បែរសភារបស់ប្រទេស អង់គ្លេស។
         
និមិត្តរូបនៃសេដ្ឋកិច្ចទីផ្សារសេរី
         
          កិត្តិស័ព្ទរបស់លោកស្មីតល្បីរន្ទឺ ដោយសារការគាំទ្រលើគំនិតទីផ្សារសេរីក៏ ដូចជាអ្នកបង្កើត អោយ​មាន​ទីផ្សារ​​សេរី។ យើងអាចឃើញឈ្មោះរបស់គាត់តាម អង្គភាពមួយចំនួនដូចជា វិទ្យាស្ថាន Adam Smith សហគមន៍ Adam Smith និង ក្លឹប Australian Adam Smithជាដើម។
          លោក Alan Greenspanក៏បានជំទាស់នៅពេលដែលលោក ស្មីតមិនបាន​ផ្តល់ និយមន័យ លើ ន័យរបស់ពាក្យ laissez-faire  ច្បាស់លាស់។ ភាពមិនច្បាស់លាស់ នេះគឺជាកត្តាដែលនាំអោយ មានចលាចលនៃដំនើរការទីផ្សារត្រូវការលោកស្មីតមក វែកញែកផ្តល់ទ្រឹស្តីទូទៅបន្ថែម ដើម្បីអោយ ន័យរបស់ពាក្យនេះមានភាពច្បាស់ លាស់។ លោក Alan Greenspan ក៏បានបន្តទៀតថា​ ស្នាដៃ ទ្រព្យសម្បត្តិរបស់ប្រជា​ជាតិ របស់លោក ស្មីតជាស្នាដៃមួយដ៏ជោគជ័យក្នុងទស្សនៈមនុស្ស ពី អតីតកាល។
 ​         ស្មីតបានកំណត់ពន្ធដែលគាត់ទារពន្ធលើផលិតផលទំនើបៗ និងពន្ធលើការ ជួល​ដែលជា តំរូវការរបស់ប្រទេស។ គាត់រំពឹងថាច្បាប់លើការយកពន្ធនេះនឹងត្រូវ គ្មានភាពពុករលួយហើយ បុគ្គលម្នាក់ៗត្រូវតែបង់នូវចំនួនដែលរដ្ឋកំនត់ ដោយគ្មាន ការអន្តរាគមន៍។​ ការទារពន្ធគឺ ធ្វើយ៉ាង ណាអោយអ្នកបង់មានការពេញចិត្តនឹងបង់។ គាត់បាននិយាយថា ៖​ពន្ធដែលបុគ្គលគ្រប់រូប បានបង់សំអាងថា មិនមែនជាការ បង្ខិតបង្ខំតែជាសេរីភាព
លើសពីនេះទៅទៀត ស្មីត​ក៏បានបង្ហាញពីចំនាយរបស់រដ្ឋនៅក្នុងសៀវភៅ ទ្រព្យសម្បត្តិ របស់ប្រជាជាតិ ដែលរាប់បញ្ចូលអំពីតំរូវការរបស់គាត់ចំពោះរដ្ឋ គឺ ពង្រឹងអោយមានកិច្ចសន្យា ពង្រឹងប្រព័ន្ធយុត្តិធម៌ បង្កើតច្បាប់លើបណ្ណ័បាតង់ ហើយផ្តល់ទំនិញសាធារណៈដូចជា​ ហេដ្ឋារចនាសម័្ពន្ឋ ផ្នែកការពារជាតិ និង​ការ ត្រួតពិនិត្យលើប្រព័ន្ឋធនាគារ។ ហើយវាក៏ជា កាតព្វកិច្ច របស់រដ្ឋក្នុងការផ្តល់ទំនិញ សាធារណៈដូចជា ផ្លូវ ស្ពាន ថ្នល់ សាលារៀន​ កំពង់ផែជាដើម។ ស្មីតក៏បានជំរុញ អោយបង្កើតនូវគំនិតថ្មីៗ តាមរយៈ ការពង្រឹងបាតង់ និង គាំទ្រ ឧស្សាហកម្មផ្តាច់ មុខតូចៗ។ ជាចុងក្រោយគាត់បានបង្ហាញពីរបៀបដែលរដ្ឋត្រូវគាំទ្រការគោរព ចំពោះ ខ្សែរាជវង្ស រឺ ចៅក្រមទោះបីជាគេមានឋានៈស្មើរឺខ្ពស់ក៏ដោយ។ លើសពីនេះ ទៀត គាត់ពេញចិត្តចំពោះការ ដាក់តម្លៃប្រកួតប្រជែង និង អាចធ្វើអោយតម្លៃទំនិញ ចុះថោក។
លោក Noam Chamsky បានជំទាស់ចំពោះ ទស្សនៈមួយចំនួនរបស់គំនិត លោក ស្មីតដែលបានយកមកបង្ហាញខុសរឺបកប្រែខុសពីសំណាក់ អ្នកមនោគមន៍វិ ទូសម័យបច្ចុប្បន្ន ដែលរួមទាំងហេតុផល ដែលស្មីតគាំទ្រ ទីផ្សារ និង ទស្សនៈ ចំពោះ​កិច្ចសហប្រតិបត្តិការ។​ អ្នកប្រវត្តិសាស្រ្តទស្សនៈវិទូមួយចំនួន ដូចជា Jacob Vincer បានចាត់ទុក លោកស្មីតជាអ្នកគាំទ្រ ដ៏ខ្លាំងខ្លាចំពោះទីផ្សារសេរី តែមិនគាំទ្រ ចំពោះការប្រកួតប្រជែងបែបអនាធិបតេយ្យ។

Adam Smith

No comments:

Post a Comment