កាលពីបុរាណ
ប្រជាជនបានប្រើទំនិញមួយ
ដោះដូរនឹងទំនិញមួយទៀតដើម្បីជីវភាពរស់នៅប្រចាំថ្ងៃប៉ុន្តែទំនិញភាគច្រើនធ្ងន់ និង
មិនអាចរក្សាទុកបានយូរ។ ក្រោយៗមកទើបមានការក៏កើតឡើងជា រូបិយវត្ថុពោលគឺ
ក្រដាសប្រាក់ ដែលយើងប្រើប្រាស់ដូចសព្វថ្ងៃ។ ប្រាក់រៀលត្រូវបានប្រជាជនភាគច្រើន
យល់ថាពាក្យរៀលកើតចេញពីឈ្មោះត្រីរៀលដែលមានរាងជាបន្ទះស្តើងៗ ដូចក្រដាសប្រាក់
និងជារូបភាពដ៏ស្រស់ស្អាតដែលតំណាង ឲ្យជីវិត និង ភាពចំរុងចំរើន។
ប៉ុន្តែពាក្យរៀលត្រូវបានកើតចេញពីពាក្យដែលតំណាងឲ្យភាសា អេស្ប៉ាញ និងតំណាងឲ្យលុយ
ព្យាសរបស់រុស្សី។ លុយយទាំងពីនេះ
ត្រូវបាននាំមកដោយកប៉ាល់ ឬអ្នកជំនួញជនជាតិប៉ទុយហ្កាល់ អេស្ប៉ាញ ម៉ាឡេ និង
ចិន ហើយបានក្លាយជារូបិយវត្ថុគោលដៅរបស់អាស៊ី តាំងពីសតវត្សទី១២ រៀងមក និង បន្តប្រើប្រាស់រហូតដល់ពាក់កណ្តាលសតវត្សទី២០។
នៅដើមសតវត្សទី១៦ ព្រះបាទស្រីជេដ្ឋា ឬព្រះស្តេច កន និង ព្រះបាទជ័យ ជេដ្ឋាទី២
ដែលគ្រងរាជនៅដើមសតវត្សទី១៧ មានបំនងចង់បង្កើតរូបិយវត្ថុរបស់ជាតិ
ដែលមានអត្តសញ្ញាណរប់ជាតិ និងបន្តតាំងពីប្រាក់ ឌួងក្នុងសម័យព្រះបាទអង្គ ឌួងមកម្លេះ។
ប៉ុន្តែរូបិយប័ណ្ណនៅសម័យនោះពុំទាន់មានច្រើនសមល្មមអាចប្រើប្រាស់បាន និង
ពុំទាន់មានឥទ្ធិពលនៅឡើយ។ ក្រោយមកនៅសម័យ អាណានិគមបារាំង
បារាំងបានបង្កើតឲ្យមានធនាគាជាតិ ដែលមានសិទ្ធក្នុងការបោះពុម្ពក្រដាសប្រាក់
ដែលបានជំរុញឲ្យមានប្រព័ន្ធធនាគារទំនើប ការវិនិយោគ និង ពាណិជ្ជកម្ម។
ប៉ុន្តែប្រទេសកម្ពុជា ពុំបានទទួលខុសត្រូវលើប្រាក់របស់
ខ្លួនទេព្រោះបារាំងបានបង្កើតឡើងដើម្បីតែបម្រើដល់ផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។
ប្រជាជនភាគច្រើននៅតែប្រើវិធីដោះដូរ ឬប្រើលុយសាប៉េស របស់ជនជាតិចិន។
ក្រោយមកនៅពេលដែលប្រទេសកម្ពុជា បានទទួលឯករាជពេញលេញហើយ
ក៏បានបង្កើតនូវធនាគាជាតិមួយដែលមានទេសាភិបាលដំបូងបង្អស់នៅឆ្នាំ ១៩៥៥-១៩៦៩។ ក្រោយមកប្រាក់រៀលក៏បានបាត់បង់តម្លៃទៅវិញ
ក្រោយពេលដែលមានសង្គ្រាមកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីទស្សវត្សទី ៧០។
ដោយរូបិយវត្ថុត្រូវបានបំបាត់ចោលទាំងស្រុងនៅក្នុងសម័យប៉ុលពត ហើយត្រូវបានកាត់ផ្តាច់ទាំងស្រុងពីអន្តរជាតិ
នាំឲ្យប្រទេសកម្ពុជាបានជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ធនាគារជាតិ
ឬធនាគារប្រហមត្រូវបានបង្កើតឡើងវិញ ដែលមានតួនាទីជា អាជ្ញាធររូបិយវត្ថុ រតនាគារ
និងជាធនាគារពាណិជ្ជដែលបានបោះពុម្ពក្រដាសប្រាក់ថ្មីនៅឆ្នាំ ១៩៧៩ ហើយបានដាក់ឲ្យធ្វើចរាចរឡើងវិញនៅថ្ងៃទី២០
ខែមិនា ឆ្នាំ១៩៨០។ នៅពេលនោះ ប្រាក់រៀល ១រៀលស្មើនឹងអង្ករមួយគិឡូក្រាម ហើយប្រាក់៤រៀល
ស្មើនឹងប្រាក់ដុល្លាអាមេរិក ៤ដុល្លា។ ប៉ុន្តែក្រោយមកប្រាក់រៀលក៏ត្រូវបានបាត់បង់នូវទំនុកចិត្តវិញ
ដោយសារតែការធ្លាក់ចុះនៃផ្នែកសេដ្ឋកិច្ច
បាត់បង់ការទំនុកបំរុងពីបណ្តាប្រទេសសង្គមនិយម ការនាំចូលសុទ្ធសាធ និង
ពុំមានមាសច្រើនសម្រាប់ទុកជាទុនបំរុងនៅធនាគារកណ្តាល។
ក្រោយមកប្រទេសកម្ពុជាបានផ្លាស់ប្តូររបបនយោបាយពីសេដ្ឋកិច្ចផែនការ
មកជាសេដ្ឋកិច្ចទីផ្សារវិញ ហើយវត្តមានរបស់អ៊ុនតាក់
បាននាំប្រាក់ដុល្លាអាមេរិកជាច្រើនមកប្រទេសកម្ពុជា។
ចាប់ពីពេលនោះមកប្រាក់ដុល្លាត្រូវបានគេធ្វើចរាចរទូទាំងប្រទេស
ហើយប្រជាជននិយមរក្សាទុកប្រាក់ដុល្លាច្រើនជាងប្រាក់រៀល។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យធនាគារជាតិកែប្រែតួនាទីរបស់ខ្លួន
យ៉ាងឆាប់រហ័ស ពីធនាគារពាណិជ្ជ មកជាអ្នកបោះពុម្ព និងគ្រប់គ្រងប្រព័ន្ធធនាគារ។
នៅដើមសតវត្សទី២១
ប្រទេសកម្ពុជាបានអនុម័តច្បាប់មួយដែលស្តីពីការរៀបចំ និងប្រព្រឹត្តទៅ
នៃធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាបានដើរតួយ៉ាងសំខាន់នៅក្នុងការបោះពុម្ពក្រដាសប្រាក់។
ក្រដាសប្រាក់រៀលត្រូវបានបោះពុម្ពឡើងក្រោមបច្ចេកវិជ្ជាដ៏ទំនើប
និងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ក្នុងការចូលរួមរបស់បុគ្គលិកសរុប ១៣៤នាក់។
ការបោះពុម្ពក្រដាសប្រាក់ត្រូវបានធ្វើឡើងនៅទីកន្លែងដែលមាន សុវត្ថិភាពខ្ពស់
ក្រោមការត្រួតពិនិត្យដ៏យកចិត្តទុកដាក់បំផតរបស់នាយកដ្ឋានបោះពុម្ពក្រដាសប្រាក់។
ក្រដាសប្រាក់ ត្រូវបានកំនត់តម្លៃដោយទីផ្សាររូបិយប័ណ្ណពិភពលោក។
រហូតមកដល់សព្វថ្ងៃ
ប្រាក់រៀលបានក្លាយទៅជាសសៃឈាមដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា
ដែលដូចជាធនាគារជាតិជាបេះដូងនៃសេដ្ឋកិច្ចជាតិ ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
ការបោះពុម្ពក្រដាសប្រាក់ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីធនាគារជាតិ
ពីព្រោះថាបើសិនជាបណ្តោយឲ្យមានការកើនឡើងនូវក្រដាសប្រាក់រៀលច្រើនពេកនៅក្នុងទីផ្សារ
ក៏ជាឲ្យមានតិចពេកនៅក្នុងទីផ្សារ វាសុទ្ធតែបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ
យ៉ាងដូច្នោះដែរ។ ដូច្នេះ ក្នុងនាមជាបេះដូងនៃសេដ្ឋកិច្ច
ធនាគារជាតិមានតួនាទីយ៉ាងសំខាន់រក្សានូវតុល្យភាពសាច់ប្រាក់
ដើម្បីឲ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបណ្តាអ្នកវិនិយោគ ទាំងឡាយឲ្យចូលមកប្រទេសកម្ពុជាផងដែរ៕
No comments:
Post a Comment