John Maynard Keynes |
John Maynard Keynes កើតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៨៨៣ នៅផ្លូវ Harvey Road6 នៃទីក្រុង Cambridge ។ លោកគឺជាសេដ្ឋកិច្ចវិទូមួយរូបរបស់ចក្រភពអង់គ្លេស ដែលទ្រឹស្តីរបស់គាត់ ត្រូវបានឲ្យឈ្មោះថា Keynes ។ លោកមានមុខជំនាញទៅលើសេដ្ឋកិច្ចសម័យទំនើបនិង ទ្រឹស្ដីនយោបាយហិរញ្ញវត្ថុជាច្រើនទៀតក្នុងជួររដ្ឋាភិបាល ។ គាត់បានជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុខ្លះៗក្នុងគោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកបន្ធូរបន្ថយឥទ្ធិពលអាក្រក់ដែលបណ្ដាលមកពីការធា្លក់ចុះ និង ការលូតលាស់នៃសកម្មភាពសេដ្ឋកិច្ច ។ ហើយគាត់គឺជាសេដ្ឋកិច្ចវិទូមួយរូបក្នុងចំណោម បិតានៃទ្រឹស្ដីម៉ាក្រូសេដ្ឋកិច្ចសាស្រ្តសម័យទំនើបផងដែរ ។
ជីវិតផ្ទាល់ខ្លួន និង ជីវិតអាពាពិពាហ៍
ឪពុករបស់ John Maynard Keynes ឈ្មោះ John Neville Keynes។ គាត់គឺជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចមួយរូបនៃសកលវិទ្យាល័យ Cambridge រីឯម្តាយរបស់គាត់ឈ្មោះ Florence Ado Brown Neunham ហើយគាត់គឺជាស្ត្រីមុខដំបូងគេបង្អស់ដែលបានធ្វើជាចៅហ្វាយ ស្រុកនៃទីក្រុង Cambridge ។ ប្អូនប្រុសរបស់គាត់ឈ្មោះ Geffrey Keynes (១៨៩០-១៩៧៤) ជាគ្រូពេទ្យផ្នែកវះកាត់ ។ គាត់ជាមនុស្សដែលស្រលាញ់ និងចូលចិត្តសន្សំ សៀវភៅ។ ហើយប្អូនស្រីរបសគាត់ឈ្មោះ Magaret (១៨៩០-១៩៧៤) ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក Archiblad Hill ដែលបានឈ្នះនូវពានរង្វាន់ Nobel ខាងផ្នែកសរីរ:វិទ្យា ។ ក្នុងឆ្នាំ១៩២៥ John Maynard Keynes បាន រៀបអាពាហ៍ពិពាហ៍ជាមួយនឹង Lydia Lopokova នៅ Ballerina ។ ហើយបានប្តូរទី លំនៅទៅ Titon ដែលជាកសិដ្ឋានមួយក្បែរ Firle ក្នុង East Sussex។ អ្នកប្រវត្តិវិទូ មួយរូបគឺលោក Alec Caircross បានធ្វើការចង្អុលបង្ហាញថា គ្រួសាររបស់លោក មានទាសី៣ប្រភេទគឺ ទី១គឺអ្នកចំអិនអាហារ ទី២អ្នកបម្រើនៅបន្ទប់ទទួលភ្ញៀវ ទី៣ អ្នកមើលថែជំងឺ ហើយមានអ្នកគ្រប់គ្រងម្នាក់ជាជនជាតិអាល្លឺម៉ង់ ។
អាពាហ៍ពិពាហ៍របស់លោកបានបង្ហាញពីនូវភាពជោកជ័យមួយដ៏អស្ចារ្យនិង ជាពត៌មានមួយ ដែលត្រូវបានគេចុះផ្សាយរៀងរាល់ថ្ងៃ ។ ពួកគេទាំងពីនាក់គ្មានកូនទេ ។ សមាជិកដ៏ទៃជាច្រើនទៀតនៃក្រុម Bloomsbury រាប់បញ្ចូលទាំង Virgina, Leonard Woolf, Vanessa Bell, Clive Bell និង Ouncan Grant បានរស់នៅតំបន់ នោះផងដែរ ។
ការអប់រំ
នៅអាយុ២-៣ឆ្នាំលោក John Maynard Keynes ជាក្មេងដែលមានសុខភាពខ្សោយ។ ការឈឺចាប់ដោយសារជំងឺរាក និង ជំងឺគ្រុន ចាប់ផ្តើមមកបំផ្លាញរូបគាត់ជាបន្តបន្ទាប់។ នៅរដូវក្តៅ ឆ្នាំ១៨៨៩ គាត់បានទទួលការវាយប្រហារដោយជំងឹគ្រុនសន្លាក់ឆ្អឹង ហើយជាច្រើនខែបន្ទាប់មកគាត់ក៏បានបោះបង់ចោលការសិក្សានៅមត្តេយ្យសាលា របស់គាត់មួយរយ:ពេល ។
នៅក្នុងឆ្នាំ១៨៩៧ លោក Keynes បានទៅប្រលងអាហាររូបករណ៍នៅមហា វិទ្យាល័យ Eton ហើយទទួលបានលំដាប់ទី១០នៃកន្លែងទាំង១៥ និងជាអ្នកដែលមានសមត្ថភាពដំបូងគេបង្អស់នៃគណិតសាស្ត្រ។ នៅក្នុងឆ្នាំសិក្សាចុងក្រោយរបស់គាត់ គាត់បានទទួលបានអាហាររូបករណ៍ Eton ចូលលមហាវិទ្យាល័យ King ខាងមុខវិជ្ជា គណិតសាស្រ្ត និង អ្នកនិពន្ធ។ គ្រូម្នាក់ដែលបានបង្រៀនគាត់ឈ្មោះថា Alfred Marshall, Keynes បានអញ្ជើញគាត់ទៅចូលរួមពិធីសាសនា Apostles ជាសាសនាគ្រឹស្តតូចមួយ និង និស្សិតមហាវិទ្យាល័យជាច្រើនរូបទៀត ដែលស្លៀក ពាក់ជាសាវ័កកំបាំង ហើយជួបជុំពិភាក្សាពីបញ្ហាសីលធម៌ និងនយោបាយ ។ ក្រុមនេះមានការចូលរួមពីលោក Lutton Strachey, Leonard Woolf, E.M, Forster ហើយនិង លោក Bertrand Russell។ មិត្តភាពរបស់គាត់ជាមួយលោក Keynes នាំឲ្យ Keynes មានទំនាក់ទំនងថ្មីទៀតជាមួយនឹងមេដឹកនាំសាវ័ក Fabian រាប់បញ្ចូលទាំងលោក Sidney Webb, Beatrice Weebb និង George Bernard Showផងដែរ ។
នៅពេល Keynes បានបញ្ចប់ការសិក្សានៅឆ្នាំ១៩០៥ គាត់បានចាប់អាជីពមួយបម្រើរដ្ឋការ។ គាត់បានសម្រេចឈ្នះពានរង្វាន់មិត្តភាពមួយនៅឯមហាវិទ្យាល័យ King នៅឆ្នាំ១៩០៩ និងដូចជាការបង្រៀន ការចាប់ផ្តើមរបស់ Keynes សរសេរពីបញ្ហាសេដ្ឋកិច្ច ។ គាត់បានក្លាយជាអ្នកបោះពុម្ពផ្សាយទស្សនារដ្តី Economics ក្នុងឆ្នាំ១៩១១ ហើយសៀវភៅលើកដំបូងរបស់គាត់ឈ្មោះ Indian Currency and Finance ដែលបានបោះពុម្ពផ្សាយជាសាធារណ:ក្នុងឆ្នាំ១៩១៣។ នេះគឺជាមូលដ្ឋានគ្រឹះនៃការបង្រៀន ដែលគាត់បានចែកចាយនៅឯ London School of Economics សម្រាប់រយ:ពេលពីរឆ្នាំដំបូង ។
John Maynard Keys និង ប្រពន្ធរបស់គាត់
អាជីព
Keynes បានទទួលងារជាសាស្រ្តាចារ្យមួយរូបនៅឯទីក្រុង Cambridge នៅក្នុងមូលនិធិសេដ្ឋកិច្ចផ្ទាល់ខ្លួនដោយ Alfred Marshall។ ជាមួយមុខងារដែលគាត់បានចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះដំបូង ភ្លាមៗនោះគាត់ត្រូវបានតែងតាំងជាព្រះរាជគណ: កម្មការលើរួបិយប័ណ្ណ និង ហិរញ្ញវត្ថុឥណ្ឌា និងជាកន្លែងដែលគាត់អាចបង្ហាញនូវ ទេពកោសល្យជាច្រើនរបស់គាត់ក្នុងការបញ្ចូលទ្រឹស្ដីសេដ្ឋកិច្ចដើម្បីទៅដោះ ស្រាយបញ្ហា ។
ឯកទេសរបស់គាត់ត្រូវបានបំផ្លាញ កំឡុងពេលនៃសង្គ្រាមលោកលើកទី១។ គាត់បានធ្វើការងារជាទីប្រឹក្សារបស់ឧត្តមមន្ត្រីក្រសួង និង រតនាគារ ក្នុងការដោះស្រាយលើសំនួរផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ។
នៅកំឡុងពីឆ្នាំ១៩១៥ ដល់ ១៩១៩ ដែលស្ថិតនៅក្នុងសង្គ្រាមលោកលើកទី១ Keynes បានចាកចេញពីអាជីពរបស់គាត់ទៅធ្វើជាទីប្រឹក្សានៅក្រសួងហិរញ្ញវត្ថុនៃប្រទេសអង់គ្លេស និងបានធ្វើជាតំណាងនៅក្នុងសន្និសិទ្ធសន្តិភាព The Economics Consesquences of The Treaty នៅឆ្នាំ១៩២២។ គាត់ត្រូវបាន ជ្រើសរើសជាតំណាងឲ្យជនជាតិអាឡឺម៉ង់តាមរយ:ការប្រើប្រាស់ ស្ថិតិ។ គាត់បាន ជជែកវែកញែកអំពីសំណងរបស់អាឡឺម៉ង់ ដែលអ្នកឈ្នះសង្រ្គាមបានបង្ខំឲ្យសង។ សំណងនោះមានតំលៃយ៉ាងច្រើនក្រៃលែង ដែលអាចនាំឲ្យសេដ្ឋកិច្ចអាឡឺម៉ង់មានវិបត្តិបើគួបផ្សំជម្លោះជាមួយនឹងពួកអឺរ៉ុប ដែលមានរយ:ពេលយូរនោះទៀត ។ ការព្យាករណ៍ទាំងនេះបានបង្ហាញចេញនៅពេលដែលសេដ្ឋកិច្ចអាឡឺម៉ង់បានប្រែជា អាក្រក់នៅក្នុងស្ថានភាពអតិផរណានៅក្នុងឆ្នាំ១៩២៣។ មានតែផ្នែកមួយនៃ បំណុលប៉ុណ្ណោះដែលបានសង ។
Keynes បានផ្សាយជាសាធារណ:អំពីសៀវភៅ Trentise របស់គាត់ប្រហែលនៅក្នុង ឆ្នាំ១៩២១ ការដែលគួរឲ្យកត់សម្គាល់បានបង្ហាញ អំពីការផ្តល់វិភាគទាន ទៅលើទស្សន:វិជ្ជា និងគណិតវិទ្យា ដែលបានពង្រឹងទៅលើទ្រឹស្តីនៃភាពដែលអាចកើតមានឡើង រវាងអ្នកគាំទ្រសំខាន់ៗ ដែលមានតិចជាងតំលៃការពិតជាមធ្យមដែលនៅ ចន្លោះការពិតធម្មតា និងការក្លែងបន្លំ។ គាត់បានស្រូបយកនយោបាយក្រដាសប្រាក់នៅក្នុងឆ្នាំ១៩២០ ជាមួយ A Tract On Monetary Reform។ នៅក្នុងឆ្នាំ១៩២៣ ការប្រកែកដ៏ស្រួចស្រាវមួយបានធ្វើឲ្យរដ្ឋាភិបាលប្រទេសទាំង មូលត្រូវស៊ើបមើលពីភាពនឹងនរនៃតម្លៃនៅក្នុងស្រុកនិងធ្វើសំណើរនៃអត្រាផ្លាស់ប្តូរ ឲ្យមានភាពងាយស្រួល ។
Keynes ជាអ្នកស្នេហាសន្តិភាពម្នាក់ ប៉ុន្តែគាត់ចង់ធ្វើការបរិច្ចាកចំពោះការខិតខំប្រឹងប្រែងនៃសង្គ្រាមក្នុងប្រទេសអង់គ្លេស។ គាត់បានធ្វើការសំរេចចិត្តជាចុងក្រោយដើម្បីចូលរួមនៅក្នុងនាយកដ្ឋានរតនាគារ នៃសេវាកម្មស៊ីវិល ដែលបានធ្វើការចំណាយហិរញ្ញវត្ថុមួយភាគរបស់គាត់សម្រាប់សង្រ្គាមលោកលើកទី១។ ដោយយោងទៅតាមលោក Kingsley Matin ដែលជាដៃគូរបស់គាត់បានអះអាងថាការ ធ្វើការរបស់ Keynes នៅឯរតនាគារពោលគឺគោលគំនិត “ការមិនផ្លាស់ប្តូរមធ្យោបាយ រឺ គំនិតស្វែងរកការស្លាប់នូវចំនួនជន ជាតិអាឡឺម៉ង់ជាអតិបរមា ដោយការសងថ្លៃខូចខាតយ៉ាងទាបបំផុត” របស់Keynes បានធ្វើឲ្យមានការគាំទ្រពីអ្នកដែលធ្លាប់តែប្រឆាំងរហូតមកគឺលោក Bertrand Russell។
ក្នុងឆ្នាំ១៩១៩ Keynes ត្រូវបានមន្ត្រីរតនាគារជាន់ខ្ពស់បញ្ជូនជាតំណាង គណប្រតិភូជនជាតិអង់គ្លេសមួយរូបដើម្បីចូលរួមសន្និសិទ្ធសន្តិភាព ដោយគាត់បានសម្តែង ការមិនយល់ព្រមទាំងស្រុងជាមួយកិច្ចចរចារយ៉ាងគ្រោតគ្រាតនៅទីក្រុង Versailles និងបន្ទាប់មកគាត់ក៏សុំលាលែងពីតំណែងហើយត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ ហើយបានសរសេរសៀវភៅមួយក្បាលដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង។ ហើយទោះបីជាមានការមិនយល់ព្រមជាច្រើនជាមួយសេចក្ដីបញ្ចប់សៀវភៅរបស់គាត់ក៏ដោយ តែវាក៏បាននាំគាត់អោយមានការប្រុងប្រយ័ត្នដ៏ខ្លាំងជាងមុន ។ ក្នុងសៀវភៅនេះផងដែរ បានបញ្ចេញទស្សន:ផ្ទុយគ្នាដែលថាសង្គ្រាមបានរំលោភលើប្រាក់សំណងពីប្រទេសអាឡឺម៉ង់ ដែលមិនអាចមានលទ្ធភាពធ្វើការចំនាយបាន។ “គួរតែដឹកនាំ អោយមានជម្លោះបន្ថែមនៅក្នុងប្រទេសអ៊ឺរ៉ុប” គាត់បានប្រមានដូច្នេះ។
ទោះបីជាយ៉ាងណាក៏ដោយ Keynes នៅតែបន្តការបង្រៀននៅមហា វិទ្យាល័យCambridgeដដែលនោះផងដែរ គាត់បានធ្វើការបរិច្ចាកនូវអត្ថបទដែល មានចំនួនដ៏អស្ចារ្យទៅកាន់គ្រប់ទីកន្លែងតាមរយ:ការសែត និងទស្សនាវត្តី ។ ក្នុងឆ្នាំ១៩២៣ គាត់បានក្លាយជាប្រធានសារពត៍មានសេរីនិយម The Nation ហើយប្រើវាជាយានដើម្បីវាយប្រហារគោលនយោបាយសេដ្ឋកិច្ចនៃ Stanley និង Conservative Government ។
Keynes បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនូវអ្វីដែលគាត់ឲ្យឈ្មោះថា The Mangement of The Economy ។ ដោយយោងទៅតាមលោក Alec Cairncross បាននិយាយថា “អស្ថេរភាពទំរង់សេដ្ឋកិច្ចទាំងពីរជាកង្វល់របសគាត់” ។ កង្វល់លើកដំបូងនៃតំលៃប្រាក់ចុះ គឺតំលៃឱនភាពនៃក្រដាសប្រាក់និងអ្វីទាំងអស់ដែលទៅជាមួយគាត់ ។ ចំនួនអ្នកគ្មានការងារធ្វើ និងការឡើងចុះនៃសកម្មភាពសេដ្ឋកិច្ច បានផ្តល់កំនើនចំពោះឱនភាពនៃក្រដាសប្រាក់នេះ។ ទាំងនេះពិតជាជាប់ទាក់ទងគ្នាចាប់តាំងពីការផ្លាស់ប្តូរនៃតំលៃ ដែលមានប្រតិកម្មលើសកម្មភាពតាមដំណាក់កាល ប៉ុន្តែអ្នកវិភាគបាន ធ្វើការអនុម័តបញ្ហាប្រាក់ចុះថ្លៃជាឧទាហរណ៍នៃភាពខុសគ្នាយ៉ាងខ្លាំងពីអ្នកវិភាគយ៉ាងចាំបាច់ ចំពោះការពន្យល់ពីចំនួនអ្នកគ្មានការងារធ្វើ ។
កំឡុងពេលមុខនេះដែរ គាត់គឺជាសមាជិកម្នាក់នៃគណ:បក្ស Liberal ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំរបស់គណបក្សគឺលោក David Lloyd George។ ក្នុងឆ្នាំ១៩២៩ លោក David Lloyd George បានបោះពុម្ធផ្សាយនូវលិខិតខ្លីៗ “យើងអាចឈ្នះលើភាព គ្មានការងារធ្វើបាន” ដោយស្នើរគ្រោងការនេះទៅរដ្ឋាភិបាល ចំពោះបុរសចំនួន ៣៥០.០០០ត្រូវបានគេទទួលឲ្យធ្វើការលើការសាងសង់ផ្លូវ៦០.០០០ លើផ្ទះសំបែង ៦០.០០០ លើការអភិវឌ្ឍន៍អគ្គីសនី។ ដែលទាំងអស់នេះ អាចមានតំលៃប្រហែល ២៥០លាន។ ហើយលុយអាចកើនដោយប្រាក់កំចី Keynes ក៏បានបោះពុម្ពផ្សាយសៀវភៅតូចៗ គាំទ្រលើគ្រោងការណ៍របស់លោក David Lloyd George ផងដែរ។
ការបោះឆ្នោតនៃ The Labor Government ស្របគ្នាជាមួយសម្ពាធសេដ្ឋកិច្ចហើយលោក Ramsay MacDonald ក៏បានប្រឈមមុខ ជាមួយបញ្ហាការរីក កើនឡើងនៃចំនួនអ្នកគ្មានការងារធ្វើ។ នៅខែមករា ឆ្នាំ១៩២៩ ប្រជាជន ១. ៤៣៣ .០០០នាក់ គ្មានការងារធ្វើហើយមួយឆ្នាំបន្ទាប់មកវាឈានដល់១.៥៣៣.០០០ ដោយ នៅខែមីនា ឆ្នាំ១៩៣០ តួលេខពិតគឺ១.៧៣១.០០០ដល់ខែមិថុនាវាឈានដល់ ១.៩៤៦.០០០នាក់ ហើយនៅឆ្នាំបញ្ចប់វាឈានដល់ដំណើរការរាំងស្ទះមួយ។ ខែនោះលោក MacDonald បានអញ្ជើញអ្នកសេដ្ឋកិច្ចមួយក្រុមរាប់បញ្ចូលទាំងលោក John Maynard Keynes, J.A Hobson, George Douglas Cole ហើយនឹងលោក Walter Layton ដើម្បីពិក្សា អំពីបញ្ហានេះ ។
ក្នុងខែមីនាឆ្នាំ១៩៣១ john Maynard Keynes ជាប្រធាននៃក្រុមប្រឹក្សាផ្ដល់ យោបល់សេដ្ឋកិច្ច ដែលបានប្រកាសពីរបាយការណ៏របស់គាត់លើមូលហេតុ និង មធ្យោបាយដោះស្រាយសម្រាប់ភាពហ្មងសៅ ។
John Maynard Keynes ជាអ្នកសកម្មបំផុតក្នុងយុទ្ធនាការរបស់គាត់ដើម្បីជំរុញអោយរាជរដ្ឋាភិបាលទទួលយកទំនួលខុសត្រូវយ៉ាងច្រើន សម្រាប់ការរៀបចំសេដ្ឋកិច្ចនេះ ។ Keynes សព្វថ្ងៃបាក្លាយ ជាអ្នកបរិច្ចាកដោយគន្លងធម៌ម្នាក់ ចំពោះអ្វី ដែលជាបញ្ញាវន្ដដឹកនាំរបស់ប្រទេសអង់គ្លេស សព្វថ្ងៃ។
ក្នុងឆ្នាំ១៩៣៦ Keynes បានចេញផ្សាយជាសាធារណ:នូវសៀវភៅដែលមាន សារ:សំខាន់បំផុតរបស់គាត់គឺទ្រឹស្ដីទូទៅមួយនៃ ការជួល ការប្រាក់ និងរូបិយវត្ថុ។ វាជាបដិវត្តន៏នៃទ្រឹស្ដីសេដ្ឋកិច្ចថ្មីមួយ ដោយបង្ហាញពីរបៀបនៃអ្នកគ្មាការងារធ្វើអាចកើតដោយអចេតនា។ ក្នុងសៀវភៅរបស់ Keynes បានជំរុញថាតម្រូវការទិញខ្វះខាត និងការកើនឡើងនៃអ្នកគ្មានការងារធ្វើអាចប្រឆាំងរឺទប់ទល់ដោយការកើនឡើងនៃការចំនាយរបស់រាជរដ្ឋាភិបាល ចំពោះការធ្វើឲ្យមានដំណើរការសេដ្ឋកិច្ច។ ការពិនិត្យរបស់គាត់លើគម្រោងសេដ្ឋកិច្ចបានធ្វើឲ្យមានឥទ្ធិពលដល់ប្រធានាធិបតី Franklin D.Roosevelt និងជាកត្តាមួយក្នុងការបង្កើតគម្រោងថ្មី និងគោល នយោបាយសេដ្ឋកិច្ចនៃការងារនយោបាយ ក្រោយពេលសង្គ្រាមរបស់អង់គ្លេសចប់ ។
កំឡុងពេលសង្រ្គាមលោកលើកទី២ Keynes ជាទីប្រឹក្សាម្នាក់របស់រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុនៃរតនាគារ និងបានសរសេរពីឥទ្ធិពលមធ្យោបាយដើម្បីចំណាយសំរាប់សង្គ្រាម(១៩៤០)។ គាត់បានចូលរួមក្នុងសន្និសិទ្ធ Bretton ក្នុងឆ្នាំ១៩៤៤ និងសន្និសិទ្ធ Savannah ក្នុងឆ្នាំ១៩៩៤៦។ ជាមួយគ្នាដែរគាត់បានដោះស្រាយលើ ការចរចារកម្ចីភតិសន្យា និងប្រាក់កម្ចីសហរដ្ឋាអាមេរិចចំពោះអង់គ្លេស ។
ក្នុងគ្រឹស្តសករាជ១៩២០ លោក Keynes ជាឧបាសកឧបាសិការម្នាក់ក្នុងចំនួននៃទ្រឹស្តីលុយ(សព្វថ្ងៃហៅបានថា Monetarism)។ ស្នារដៃរបស់គាត់ក្នុង អត្ថបទបានបង្កើតនូវសារៈសំខាន់លើគោលការណ៍ជាច្រើន ដែលគាត់បានសិក្សាពីអ្នកចាំប្រៀនប្រដៅគាត់គឺលោក Marsholl និង Piguo។ ក្នុងឆ្នាំ១៩២៣ គាត់បានសរសេរពីផ្នែកមួយនៃកំនែទំរង់រូបិយវត្ថុ ហើយបន្ទាប់មកគាត់បានបោះពុម្ពផ្សាយ លទ្ធិសញ្ញនៃលុយ ព្រមទាំង Monetary Policy ភាគច្រើនជាគោលនយោបាយរបស់គាត់ ដែលគាត់យល់ឃើញថាជាមធ្យោបាយ ដើម្បីធ្វើឲ្យការត្រួតពិនិត្យសេដ្ឋកិច្ចពុំមានភាពឃ្លេងឃ្លោងនៃតំលៃតាមដំនាក់កាល ហើយដើម្បីធ្វើឲ្យធនាគារកណ្តាលរបស់រដ្ឋាភិបាលត្រូវគិតជាអត្រាការប្រាក់ នៅពេលតំលៃថេរទៅជាមានការកើនឡើងហើយកើនទៀត ខណៈដែលតម្លៃវានៅពេលនោះទេទៅរកការធ្លាក់ចុះ។
គំនិតសេដ្ឋកិច្ច
John Maynard Keynes |
គំនិតរបស់ Keynes គឺការផ្លាស់ប្តូរនៃវិនាសកម្ម ប៉ុន្តែដូចជាអត្រាអ្នកគ្មានការងារធ្វើ នៅអង់គ្លេសបានធ្វើឲ្យទាបក្នុងកំឡុងពេលមុនៗនោះទៅហើយ បានឈានទៅដល់ដំនាក់កាលដែលខ្ពស់ដល់ទៅ ២០%។ Keynes បានស៊ើបអង្កេតពីបុព្វហេតុផ្សេងៗ នៃសេដ្ឋកិច្ចរបស់ អង់គ្លេសដែលមានវិបត្តិនិងទ្រឹស្តីទូទៅនៃការជួល ការប្រាក់ និងលុយដែលជាលទ្ធផល ។
ការធ្វើបដិវត្តន៍ទ្រឹស្តីទូទៅរបស់ Keynes ជាមធ្យោបាយដែលអ្នកសេដ្ឋកិច្ច គិតអំពីសេដ្ឋកិច្ច។ ការធ្វើបដិវត្តន៍ទ្រឹស្តីទូទៅរបស់ Keynes ជាមធ្យោបាយដែលអ្នកសេដ្ឋកិច្ច គិតអំពីសេដ្ឋកិច្ច។ វាជា មធ្យោបាយមួយក្នុងចំនោមក្នុងមធ្យោបាយជាច្រើន ជាពិសេសវាបាន បង្កើតសញ្ញណនៃការទាមទារបញ្ចូលគ្នាទាំង ការប្រាក់ ការវិនិយោគ និងការចំនាយរបស់រាជរដ្ឋាភិបាល ហើយពីវាបានបង្ហាញថាការជួលពេញលេញ អាចត្រូវគេរក្សាទុកត្រឹមតែជួយរាល់ការចំនាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។ អ្នកសេដ្ឋកិច្ចនៅតែជំរុញរក អ្វីដែល Keynes ចង់បានយ៉ាងពិតប្រាកដនោះគឺប្រាក់ខែមិនធ្លាក់ចុះ ហើយពិតណាស់គាត់បាននិយាយគាំទ្រក្នុង ទ្រឹស្តីទូទៅដែលថាប្រាក់ខែត្រូវបានបានរក្សាយ៉ាងរឹងមាំ។ ក្នុងការកាត់ប្រាក់ខែទូទៅ មួយគាត់បានជុំរុញថា អាចមានការថយចុះនៃប្រាក់ចំណូល ការប្រើប្រាស់និងការប្រមូលផ្តុំនៃតំរូវការនេះ អាចទូទាត់ប្រយោជន៍មួយចំនួនចំពោះទិន្នផលនៃការធ្លាក់ទាបនៃតម្លៃការងារពលកម្ម ហើយប្រហែលជាមានការបរិច្ចាគផងដែរ។
ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនគិតយកគំនិត Keynes បំពេញអាជីវកម្ម ស្បែកជើងហើយ វិនិយោគការងារសាធារណៈ និងការជួយអ្នកគ្មានការងារធ្វើ? ទ្រឹស្តីទូទៅបានទទួលការគាំទ្រ ថាឱនភាពនៃការចំណាយកំឡុងពេលសេដ្ឋកិច្ចធាក់ចុះ គឺដើម្បីរក្សាឲ្យមានភាពមានការងារធ្វើពេញលេញ។ ចុងបញ្ចប់របស់ Keynes គឺគំនិតផ្តួចផ្តើមនូវកិច្ចប្រជុំជាមួយគណបក្សប្រឆាំងនៅពេលដែលមានសមតុល្យនៃថវិការជាស្តង់ដានៃការអនុវត្តន៍ជារាជរដ្ឋាភិបាល ប៉ុន្តែគំនិតនេះត្រូវបានគេយកមកអនុវត្តន៍ភ្លាមៗ និងរាជរដ្ឋាភិបាលអាមេរិច បានដាក់ឲ្យប្រជាជនត្រលប់ទៅធ្វើការលើគំរោងការងារសាធារណ:វិញ។
ការរិះគន់
ការផ្ទុយគ្នាមួយចំពោះអំនះអំនាងនៃការរិះគន់របស់គាត់ Keynes បាននិយាយគាំទ្រយ៉ាងខ្លាំងក្លាពីទំនាក់ទំនងនៃទីផ្សារសេរី។ នោះគឺជា Keynes មិនមែនជា Adam Smith នោះឡើយដែលបាននិយាយថា “មិនមែនអ្វីដែលអន់បំផុតចំពោះការកើនឡើងនៃការប្រឆាំងអ្នកវិភាគរបាំប្រពៃណីដែលប្រៀបក្នុង ចំនាប់ផ្ទាល់ ឯកជនណាមួយដែកនឹងកំនត់អ្វីក្នុងផ្នែកពិសេសគឺផលិតផល នូវអ្វី ដែលសមមាត្រនៃកត្តាផលិតផលនឹងត្រូវបានបញ្ចូលគ្នាចំពោះការផលិតវា ហើយរបៀបកំនត់ផលិតផលចុងក្រោយនឹងត្រូវបានបែងចែករវាងវា”។ ខ្ញុំ Keynes បានជឿជាក់ថាការជួលពេញលេញមួយត្រូវបានទទួលដោយការវាស់ស្ទង់ គោលនយោបាយនៃអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ។ ទីផ្សាជាយន្តការដែលអាចធ្វើការប្រណិបត្តិការដោយសេរី ។ “អញ្ចឹង” Keynes បានបន្តទៀតថា “ចំនែកពីការត្រួតពិនិត្យកណ្តាលដ៏ចាំបាច់ដើម្បីនាំមកអំពីការទូទាត់សងរវាងឧបនិស្ស័យចំពោះការប្រើប្រាស់ និងនាំមកឲ្យការវិនិយោគគ្មានហេតុផលច្រើនចំពោះជីវិតសង្គម សេដ្ឋកិច្ច ចាងការមានពីមុន” ។
ការងារផ្ទាល់ខ្លួនរបស់ Keynes បន្តិបន្តួច រស់នៅក្នុងទ្រឹស្តីសេដ្ឋកិច្ទទំនើប។ គំនិតរបស់គាតត្រូវបានរំលឹកឡើងវិញ ពង្រីក និង ពាក្យរិះគន់មិនចេះចប់មិនចេះហើយ។ Keynesian ជាអ្នកសេដ្ឋកិច្ចសព្វថ្ងៃ ដែលបានចាក់ឫសគល់របស់ខ្លួនក្នុង The General Theory គឺភាគច្រើនជាផលិតផលនៃការធ្វើការដោយអ្នកសេដ្ឋកិច្ចជា បន្តបន្ទាប់រាប់បញ្ចូលទាំលោក John hicks, James Tobin, Paul Samuelson, Alan Blinder, Robert Solow, William Nordhaus, Charles Schultze, Walter Heller និង Arthur Okun។ ការសិក្សាសេដ្ឋកិច្ចជាការបង្កើត ក្នុងផ្នែកមួយយ៉ាងធំ ចំពោះបទ ពិសោធន៍ចំពោះការពន្យល់នៃម៉ាក្រូសេដ្ឋកិច្ចទំនើបរបស់ Keynes។ ការពិតនៃទង្វើនោះដែរគឺ Keynes គឺបានពង្រីកកេរ្តិ៍ឈ្មោះសំរាប់អ្នកសេដ្ឋកិច្ចដ៏ចំនានជាច្រើនគឺ ជាភស្តុតាងដើម្បីទំហំនិងគំនិតរបស់គាត់។
មរណាភាព
Jonh Maynard Keynes បានទទួលមរណភាពនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៤៦ ដោយសារជំងឺគាំងបេះដូងនៅក្នុងផ្ទះរបស់គាត់ឯ Tilton នាថ្ងៃសម្រាក។ គាត់បានស្លាប់ភ្លាមៗ បន្ទាប់ ពីបានរៀបចំធានានូវប្រាក់កំចី របស់អង់គ្លេសពី Anglo-American។ ឪពុករបស់គាត់បានទទួលអនិច្ចកម្ម បន្ទាប់ពីគាត់បីឆ្នាំក្រោយ ។
No comments:
Post a Comment