Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

និមិត្តសញ្ញាក្រុមប្រឹក្សាធម្មនុញ្ញ


និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញមានរូបព្រះព្រហ្មមានព្រះភ័ក្រ្ត ៤ និងព្រះហស្ថ ៤ កាន់កេតនភណ្ឌ គង់លើបល្ល័ង្ក​​។
  • ព្រះព្រហ្ម ជានិមិត្តរូបនៃអ្នកបង្កើតលោក។ 
  • ព្រះភ័ក្ត្រព្រះព្រហ្ម តំណាងឲ្យព្រហ្ម​វិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។
  • ព្រះហស្ថ ឆ្វេង ខាងលើកាន់ផ្កាឈូក​ តំណាងការកកើត។
  • ព្រះហស្ថ ឆ្វេង ខាងក្រោមកាន់សាស្រ្តា តំណាងគម្ពីរ ក្បួន ច្បាប់។
  • ព្រះហស្ថ ស្តាំ ខាងលើកាន់ផ្គាំ តំណាងឲ្យការរំងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចំរើនភាវនារកអំពើល្អ ផ្លូវធម៌ ផ្លូវលោក។
  • ព្រះហស្ថ ស្តាំ ខាងក្រោមកាន់ពួចទឹក តំណាងទឹកអម្រិតប្រោះព្រំ ឲ្យសុខសប្បាយ ត្រជាក់ត្រជុំ ឲ្យរស់ ។ 
និមិត្តសញ្ញាក្រុមប្រឹក្សាធម្មនុញ្ញ

No comments:

Post a Comment