Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

Love or Friendship?


រឿងរ៉ាវបានកើតឡើងកាលពីឆ្នាំ២០០៨.......
ពេលនោះ Sunny និងមិត្តភក្តិរបស់នាងបានប្តូរមករៀននៅសាលាថ្មី ពួកនាង មិនសូវពេញចិត្តនឹងមិត្តរួម ថ្នាក់ថ្មីឡើយជាពិសេសគឺ ប្រុសម្នាក់ឈ្មោះBoy។ ជានិច្ចកាល មិត្តក្នុងថ្នាក់ តែងតែនិយាយរឿង ទាក់ទងនឹង Boy ដោយសារតែពួកគេធ្លាប់រៀនជាមួយគ្នា។ ដោយហេតុនេះ ទើបពួក Sunny ដឹងថា Boy កំពុងតាមស្រលាញ់មិត្តរួម ថ្នាក់ម្នាក់ឈ្មោះ Pet ។
ក្រោយមក Boy ចាប់ផ្តើមចូលមកជិតស្និទ្ធ ជាមួយ Sunny ទំនាក់ទំនង ពួកគេក៏ល្អឡើង។ រឿងដែលចំលែកនោះគឺ Boy មានលេខទូរស័ព្ទ របស់ Sunny ហើយពួកគេក៏បាន លេង SMS ជាមួយ គ្នារៀងរាល់យប់ ភាគច្រើន Boy សួរ Sunny ពីវិធីតាមស្រលាញ់ Pet។ Sunny ក្លាយជា ទីប្រឹក្សា ស្នេហ៍របស់ Boy ដោយមិនដឹងខ្លួន ភាពជិតស្និទ្ធ យ៉ាងឆាប់ រហ័សរបស់ពួកគេធ្វើអោយមិត្តភក្តិ ក្នុងក្រុមងឿងឆ្ងល់យ៉ាង ខ្លាំង ពួកគេសង្ស័យថា គេទាំងពីរនាក់លួចទាក់ទងគ្នា ។

Sunny ទើបចាប់ អារម្មណ៍ថា Boy មានមិត្តជិតស្និទ្ធម្នាក់ ឈ្មោះ Week។ គេក៏រៀនថ្នាក់ ជាមួយគ្នាដែរ ហើយថែមទាំងជា ទីប្រឹក្សា ស្នេហ៍ របស់ Boy ម្នាក់ទៀត។ តាមទំនាក់ទំនងនេះ Sunny និង Week ក៏ជិតស្និទ្ធនឹងគ្នា ពួកគេតែងតែនិយាយ ទូរស័ព្ទ ជាមួយគ្នារាល់យប់ធ្វើអោយពួកគេក្លាយ ជាមិត្តយល់ចិត្តគ្នា។ Week ជាមនុស្សរួសរាយមិនសូវ ប្រកាន់ច្រើនដូចជា Boy ទេ ហេតុនេះមិត្តភក្តិរបស់ Sunny ទាំងអស់សុទ្ធតែគាំទ្រ Week ដោយស្ងាត់ៗ។ Week បានលួចស្រលាញ់ Sunny តាំងពីថ្ងៃចូលរៀនដំបូងមកម្ល៉េះ រឿងនេះគ្មាននរណាដឹងឡើយ សូម្បីតែ Boy ។ តែចៃដន្យថ្ងៃមួយ Week មាន អារម្មណ៍មិនល្អ ហើយជួបនឹង Cat Week បាននិយាយរឿងជាច្រើនប្រាប់ដល់ Cat ហើយភ្លចខ្លួនក៏និយាយប្រាប់ទាំងរឿងនោះទៅ។ Week បានអង្វរ Cat មិនអោយប្រាប់រឿងនេះដល់នរណាទេ ជាពិសេស Sunny និង Boy ។ តែ Cat បានយករឿងនេះមកប្រាប់ Hen និង Small ពេលដឹងរឿងនេះ Hen ក៏ប្រែទឹកមុខភ្លាម តែទោះជាHen ព្យាយាមធ្វើធម្មតា ក៏ Cat បានមើលដឹងទៅហើយដែរ ចំនែក Small មិនបានចាប់អារម្មណ៍ទេព្រោះនាងជាប់និយាយទូរស័ព្ទ ជាមួយមិត្តប្រុសនាង។ Cat បានណាត់ Hen មកសួនច្បារដើម្បីសួររឿង ដែលខ្លួនកំពុងសង្ស័យ។ Cat បានសួរ Hen ត្រង់ៗ តែ Hen បានត្រឹមតែ បដិសេធទាំងមុខក្រហមប៉ុណ្ណោះ ។ Cat សើចហើយឈប់សួរ តទៅ ទៀត។ ពេលចេញពីរៀន Catទទួលបានសារមួយពី Hen
«ការដែលលួចស្រលាញ់តែម្ខាង មើលទៅឈឺចាប់ណាស់ តែចំពោះខ្ញុំ វាជាសេចក្តី សុខម្យ៉ាង ហេតុនេះសុំCat កុំប្រាប់ Weekបានទេ ព្រោះ ខ្ញុំ ខ្លាចពេលគេដឹងការពិតហើយ ខ្ញុំមិនអាចប្រឈមមុខនឹងគេបាន» ក្រោយពីអានរួច Cat ញញឹមហើយដើរ ចេញទៅ។
និយាយពី Boy វិញម្តង ដោយមានការ បញ្ចុះបញ្ចូល លើកទឹកចិត្តរបស់ Sunny និង Week Boy ក៏សំរេចចិត្តសារភាពស្នេហ៍ចំពោះPet ជាផ្លូវការ ក្រោយពេលចេញពីរៀនដោយ Week ជា អ្នកណាត់ Pet មក។ គួរអោយស្តាយ វាមិនបានជោគជ័យទេ ព្រោះ Pet បានបដិសេធ នាងយល់ថា បើសេពគប់គ្នាហើយបែកគ្នាវិញ វាជាការឈឺចាប់មួយ ដែលនាងមិនអាចទទួលយកបាន ហេតុនេះនាងនៅមិនទាន់ចង់ ស្គាល់ ស្នេហាឡើយ។
Boy បានក្រៀមក្រំយ៉ាងខ្លាំង Sunny និងWeek បានលួងលោមអោយ Boy កាត់ចិត្ត តែ Boy នៅតែមិនអាចធ្វើបាន។ Boy បានព្យាយាម ញញឹមនៅចំពោះមុខអ្នកទាំងពីរ។ តែពួកគេដឹងថា Boyនៅឈឺចាប់ ព្រោះការដែលលួចស្រលាញ់គេអស់រយៈពេលជិត២ឆ្នាំហើយត្រូវ ម្ចាស់គេ បដិសេធ ម៉េចនឹងធ្វើចិត្តបានភ្លាមៗទៅ។ ក្រោយមកSunny Boyនិង Week ទំនាក់ទំនងពួកគេកាន់តែល្អប្រសើរ ឡើងៗ តែយូរៗទៅ Week ក៏សង្កេតឃើញថារាល់ ពេលដែលខ្លួនជិតស្និទ្ធនឹង Sunny Boy តែងតែមុខ ក្រញូវមិននិយាយស្តីអ្វីជានិច្ច Week ក៏សង្ស័យ ហើយណាត់ Boy ទៅនិយាយគ្នានៅបន្ទប់ទឹកប្រុស ។ ចៃដន្យ Cat ដើរកាត់ទីនោះ ក៏លឺសំលេង ប្រកែកគ្នារបស់ Boy និង Week ទើប Cat ដឹងថា Boy ក៏ស្រលាញ់ Sunny ដែរ។ លើកនេះ Cat យក រឿងនេះមកប្រាប់ Small តែមិនប្រាប់ Hen ទេ កុំអោយវាកាន់តែស្មុគស្មាញ។ Small សន្យាថានឹង ជួយតាមដាន សួរចិត្ត Sunny អោយ។ ក្រោយមក Smallឃើញថា Sunny ដូចជាកាន់តែជិតស្និទ្ធនឹង ពីរនាក់នោះហើយ ទើប Small ទៅពិភាក្សា ជាមួយ នឹង Big ថាគួរតែអោយ Sunny ដឹងរឿងនេះដែរឬ ទេ។ ចុងក្រោយ ពួកគេក៏សំរេចចិត្តប្រាប់ការពិត ដល់នាងតែនាងប្រកែក មិនជឿឡើយ។
ថ្វីបើមាត់ ថាមិនជឿមែន តែនាងនៅតែសាកចិត្តប្រុសទាំង ពីរនាក់នោះ ពេល Sunny ជិតស្និទ្ធនឹង Boy មិន រវល់នឹង Week នាងឃើញមុខរបស់ Week ឡើង ស្រពោន នាងក៏ធ្វើជាសួរ ហើយWeek ក៏សើចបន្លប់វិញ ។ បន្ទាប់មក នាងក៏សាកធ្វើយ៉ាងនេះជាមួយ Boyវិញ Boyមុខឡើងក្រញូវ ភ្លាមហើយមិនព្រមនិយាយជាមួយនាងឡើយ។ ពេលនាងដឹងច្បាស់ ហើយ Sunnyក៏មិនសូវជិតស្និទ្ធជាមួយ Boy និង Week ដូចមុនទៀតដែរ ព្រោះនាងមិនប្រាកដចិត្តចំពោះពួកគេទាំងពីរ នាងមិនចង់អោយមាន ការយល់ច្រលំកាន់តែច្រើនទៀត។ Week និង Boy ឆ្ងល់ខ្លាំងណាស់ថា មានរឿងអ្វីកើតឡើងចំពោះ Sunny ពួកគេក៏មកសួរ Cat។ Catបានបក ស្រាយប្រាប់ពួកគេថា Sunny បានដឹងរឿងអស់ហើយ Cat បានអោយយោបល់ទៅគេទាំងពីរនាក់អោយឆាប់សារភាពប្រាប់ Sunny ទៅបើមិនចង់អោយទំនាក់ទំនងរបស់ពួកគេទំាងបីកាន់តែអាក្រក់ ជាងនេះទៀត។ ពួកគេក៏សំរេចចិត្តសារភាពប្រាប់ Sunny តែ Sunny បែរជាព្យាយាមគេចមុខ មិនព្រមទុឱកាសអោយពួកគេឡើយ ទើបពួកគេសុំអោយ Cat ជួយម្តងទៀត។ តែ Cat ប្រាប់អោយពួកគេ ទុកពេលអោយ Sunny ប្រាកដចិត្តច្បាស់សិនទៅ។
ជិតដល់ថ្ងៃកំណើត Sunny ហើយ Week ចង់អោយកាដូលើកដំបូងរបស់ ខ្លួនធ្វើអោយ Sunny ពេញចិត្ត ទើប Week ព្យាយាមតាមសួរ Cat ដំបូង Cat មិនជួយទេព្រោះខ្លាចមិនយុត្តិធម៌ចំពោះ Boy តែដោយ Week ទទូចអង្វរខ្លាំងពេកទើប Cat ប្រាប់ថា Sunny ចូលចិត្តរបស់ដែលធ្វើដោយដៃពីព្រោះនេះជាទឹកចិត្តពិតប្រាកដនៃអ្នកដែលចង់ជូននាង។ គ្រាន់តែដឹងភ្លាម Week ក៏ទៅទិញបន្ទះឈើតូចៗ សំរាប់ផ្គុំផ្ទះតូចភ្លាម Week បានព្យាយាមអង្គុយផ្គុំបន្ទះឈើទាំងនោះដោយសារតែគេមិនធ្លាប់លេងល្បែងទាំងនេះពីមុនមកទើបគេមានការពិបាកយ៉ាងខ្លាំង គេចំនាយពេលស្ទើរតែពេញមួយយប់ទើបធ្វើវារួច។ គេសង្ឃឹមថា Sunny នឹងពេញចិត្តកាដូក្នុងថ្ងៃនេះរបស់គេ។ Week បានណាត់ Sunny អោយមកជួបនៅមុខក្លោងទ្វារសាលា ពេល Sunny មកដល់ Week បានហុចកាដូរបស់ខ្លួនដល់នាងហើយបានជូនពរថ្ងៃ កំណើត នាង។ Sunny បានទទួលយកហើយអរគុណ Week រួចត្រលប់ ខ្លួនដើរចូលទៅក្នុងសាលាវិញ ពេលនោះ Week បានរត់មកអោប Sunny ពីក្រោយខ្នង នាងភ្ញាក់តិចតួចហើយច្រាន Week ចេញតែ Weekបាននិយាយតិចៗក្បែរត្រចៀកនាងដោយសំលេងញ័រៗថា
« Sunny កុំទាន់ទៅបានទេ ខ្ញុំមិនហ៊ាននិយាយចំពោះមុខនាងទេ មានតែបែបនេះទើបខ្ញុំមានភាពកា្លហានគ្រប់គ្រាន់ក្នុងការសារភាព ស្រលាញ់នាង សុំទោស Sunnyដែលខ្ញុំស្រលាញ់នាង សុំទោសដែលស្រលាញ់នាងតំាងពីថ្ងៃចូលរៀនដំបូង សុំទោសដែលការស្រលាញ់របស់ខ្ញុំកើនឡើងជារៀងរាល់ថ្ងៃ ខ្ញុំដឹងថាការសារភាពបែបនេះអាចធ្វើអោយទំនាក់ទំនងរបស់ពួកយើងកាលពីមុនត្រូវបាត់បង់ទៅ តែខ្ញុំមិនអាចទ្រាំមើលនាងចេះតែគេចមុខ ពីខ្ញុំបែបនេះបានទៀតទេ Sunny នាងមិនបាច់ឆ្លើយភ្លាមក៏បានដែរ តែខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំនឹងរង់ចាំចម្លើយរបស់នាង សង្ឃឹមថាពួកយើង
អាចមានឱកាសក្លាយជាសង្សារនឹងគ្នា» ។
ពេលដែលWeek លែងដៃ Sunny ក៏រត់ចូលទៅក្នុងសាលាយ៉ាងលឿន ទំាងទឹកភ្នែកដែលនៅតែហូរចុះមិនឈប់។ ពេលចេញទៅផ្ទះ Sunny ក៏ទទួលបានសារមួយពី Boy ដែលណាត់អោយនាងទៅជួប នៅមុខ ក្លោងទ្វារសាលា។ ពេលមកដល់ Boyបានអោយតុក្កតាខ្លាឃ្មុំពណ៌សមួយ ដល់នាង Boy បានចាប់ដៃនាង «រីករាយថ្ងៃកំណើត Sunny អក្សរនៅលើ អាវខ្លាឃ្មុំនេះមិនស្អាតទេ ព្រោះខ្ញុំមិនចេះប៉ាក់ តែកុំស្អប់ខ្ពើមអីណា វាចេញពីចិត្តខ្ញុំដោយស្មោះ»Boy និយាយដោយមុខក្រហម។ Sunny បានមើលអាវតុក្កតានោះក៏ឃើញអក្សរក្រវេមក្រវាមដូចដង្កូវមួយឃ្លា
« Boy សុំធ្វើជាសង្សារ Sunny បានទេ? »
SunnyងើយមើលមុខBoy ទំាងមានទឹកដក់ជាប់ក្នុងកែវភ្នែក Boy បានបន្ត
«Sunny នេះជាការពិតណា! ខ្ញុំមិនលេងសើចទេ នាងប្រហែលជាគិតថា ខ្ញុំសាវ៉ា ស្រលាញ់ Pet ផង ស្រលាញ់នាងផង ខ្ញុំមិនបដិសេធទេថា ខ្ញុំសាវ៉ា ខ្ញុំផ្ទាល់ក៏មិនដឹងថាតំាងពីពេលណាដែរដែលក្នុងកែវភ្នែករបស់ ខ្ញុំមានតែនាង ក្នុងចិត្តខ្ញុំគិតតែនាង ព្រោះតែនាងខ្ញុំបាន ប្រកែកគ្នាជាមួយ Week ទាំងដែលកាលពីមុនមកយើងមិនដែល ធ្លាប់ សូម្បីតែសំលេងធំ ដាក់គ្នា សុំមេត្តាដាក់ទានក្តីស្រលាញ់តែបន្តិចក៏បាន ដល់បេះដូងសាវ៉ា របស់ខ្ញុំផង ទោះកាលពីមុនខ្ញុំមិនល្អ តែពីថ្ងៃនេះទៅ ខ្ញុំនឹងស្រលាញ់តែនាង ស្មោះនឹងនាងតែម្នាក់គត់ ខ្ញុំនឹងរង់ចាំនាង »
Boy និយាយរួចក៏ដើរចេញទៅទុកអោយ Sunny អង្គុយយំតែម្នាក់ឯង។ Cat មកឃើញ ក៏លួងលោម Sunny។ នាងបានប្រាប់ Cat ថា ថ្ងៃនេះមាន
ប្រុសពីរនាក់មកសារភាពស្រលាញ់នាងនៅកន្លែងតែមួយដោយទុកពេលអោយនាងផ្តល់ចំលើយពេលក្រោយដូចគ្នា នាងមិនដឹងធ្វើយ៉ាងម៉េចទេ។ Cat បានសួរពីអារម្មណ៍របស់Sunny ចំពោះ Boy និង Week ពេលនេះ Sunny លែងលាក់បំាងទៀតហើយ នាងប្រាប់ថាពេលនៅជាមួយ Week នាងសប្បាយចិត្តណាស់ Weekមិនដែលផ្តល់សំពាធដល់នាង ទេ ហើយពេលនៅជាមួយ Boy វិញ Boy ឆេវឆាវ ឧស្សាហ៍ងង៉ក់ តែនាងចូលចិត្តលួងគេ នាងមិនដឹងទេថាខ្លួនឯងស្រលាញ់នរណាជាងនោះ នាងពិតជាមិនអាចជ្រើសរើសទេ។ Cat បានប្រាប់ Sunny អោយក្លាហានឡើងគិតពីអារម្មណ៍ល្អៗចំពោះពួកគេម្តងទៀត ហាមមិនអោយSunny បញ្ចប់ដោយបែបនេះទេ។ សប្តាហ៍ក្រោយ Cat សន្យាថានឹងណាត់ ពីរ នាក់នោះអោយមកជួប Sunny នៅទីនេះដដែលម៉ោង ៥ល្ងាចដើម្បីស្តាប់ចម្លើយ របស់នាង។ មិត្តភក្តិទំាងអស់ក្នុងក្រុមសុទ្ធតែគំាទ្រ Sunny មិនថាការសម្រេចចិត្តរបស់នាងបែបណាក៏ដោយ។ ការពិតដែលគ្មាននរណាដឹង...... ថ្ងៃដែល Week ដឹងថា Sunny ចូលចិត្តអ្វីហើយនោះ គេក៏បានផ្ញើរសារទៅប្រាប់ Boy ដែរព្រោះគេចង់ ប្រជែងគ្នាដោយយុត្តិធម៌។
ថ្ងៃណាត់បានមកដល់ Week និងBoy បាននៅរង់ចំាជាស្រេច មិនយូរប៉ុន្មាន Sunny ក៏បង្ហាញខ្លួន នាងសម្រេចចិត្តច្បាស់ហើយ ថា អ្នកណាដែលនាងនឹងជ្រើសរើស…
«Week! Boy! ខ្ញុំពិតជាមិនចេះសំរេចចិត្តទេ ព្រោះខ្ញុំមិនដែលធ្លាប់មាន ស្នេហាពីមុនមកទេ អ្វីដែលខ្ញុំស្គាល់គឺមានតែមិត្តភាពប៉ុណ្ណោះ។ ខ្ញុំមានមធ្យោបាយមួយ ប្រហែលជាអាចដោះស្រាយបាន តែមិនដឹងជា អ្នកទាំងពីរយល់ព្រមដែររឺទេ?»
‌‌«ពួកយើងប្រាកដជាយល់ព្រមហើយ»
‌‌«យើងសាកល្បងទៅល្អដែរទេ? ពេលនេះអ្នកទាំងពីរស្រលាញ់ខ្ញុំ ចង់ធ្វើជាសង្សារខ្ញុំ តែប្រហែលជាពេលយើងសេពគប់គ្នាហើយ យើង អាចមិនត្រូវគ្នា អាចមិនសប្បាយចិត្ត នោះយើងនឹងយល់ថាមិត្តភាពល្អ ជាង តើល្អដែរទេ យ៉ាងណាក៏ប្រសើរជាងដូចយើងពេលនេះដែរ?»
«សំរេចតាមហ្នឹងចុះ Boy ឯងសេពគប់ជាមួយ Sunny មុនចុះ ជ្រុលជាចាំ ទៅហើយ ខ្ញុំចាំក្រោយបន្តិចទៀតក៏មិនអីដែរ! »
«Week ខ្ញុំមិនអត្មានិយមទៀតទេ ខ្ញុំចង់រៀនតាមឯងម្ដង រំងាប់អារម្មណ៍ ឆេវឆាវរបស់ខ្លួនឯងចេញ ចេះយល់ចិត្តអ្នកដទៃខ្លះ លើកនេះអោយ
ខ្ញុំធ្វើជាអ្នកលះបង់ម្ដងបានទេ? »
«ប្រាកដជាបានណាសំលាញ់!!! »
គ្រាន់តែ Week និយាយចប់ភ្លាម អ្នកទាំងបីបានរត់មកអោបគ្នា ហើយសើចយ៉ាងសប្បាយចិត្ត។


Written by Cheng Morika

No comments:

Post a Comment