Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

ជីវប្រវត្តិសង្ខេបរបស់ THOMAS ROBERT MALTHUS

ប្រវត្តិរូបសង្ខេប និង​ គ្រួសារ
លោក Thomas Robert Malthus កើតនៅថ្ងៃទី១៣​ខែកុម្ភះ ឆ្នាំ១៧៦៦​ នៅក្រុង Surrey  ភាគខាងត្បូងទីក្រុងឡុងនៃប្រទេសអង់គ្លេស ។ គាត់កើតនៅក្នុងក្រុមគ្រួសារដែលមានភាពរុងរឿង​ និង មានជីវភាពធូរធារ។ ឪពុកម្ដាយរបស់ Malthus​ គឹលោក DanielMalthus និង ​អ្នកស្រី  Hanrietta Malthus។ គាត់មានបងប្អូន ៧​ នាក់​ដែលគាត់ជាកូនទី ៦។​ នៅឆ្នាំ១៨០៤ Malthus​ បានរៀបការជាមួយបងប្អូនជីដូនមួយម្នាក់ឈ្មោះ Harriet Eckersall ,​ ពួកគេមានកូន៣នាក់ គឺ Henry, Emily & Lucy ។គាត់បានស្លាប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៨៣៤ ប៉ុន្តែ​ទស្សនះរបស់​គាត់​នៅតែ​រស់​រានមានជីវិតជានិច្ច។

ការសិក្សា និង ការងារ
ឪពុកគាត់ជាមិត្តភក្តិរបស់ David Hume (1712-1776) ហើយបានស្គាល់គ្នាជាមួយ Jean-Jacques Rousseau (1712-1778) ដែលជាអ្នកផ្តល់ការអប់រំឲ្យ Thomas Robert Malthus នៅផ្ទះ រហូតដល់អាយុ ១០ឆ្នាំ។ បន្ទាប់ពី ការបន្តការសិក្សានៅ Claverton Rectory អស់រយៈពេល ៦ឆ្នាំ  នៅក្នុងឆ្នាំ ១៧៨២ ដែលត្រូវនឹងអាយុ ១៦ឆ្នាំ Malthus ត្រូវបានឪពុករបស់លោក បញ្ជូនឲ្យទៅរៀន បន្ថែមនៅ Unitarian Gilbert Wakefield។ ពីរឆ្នាំក្រោយមក លោកក៏បាន​ចុះឈ្មោះរៀននៅមហា​វិទ្យាល័យ Jesus ក្នុង សាកលវិទ្យាល័យ​ Cambridge គឺជាកន្លែង​ដែលគាត់​សិក្សាភាសាបុរាណ និង គណិតវិទ្យា ហើយ​ទទួលបានបរិញ្ញាប័ត្រនៅឆ្នាំ ១៧៨៨ និង​ អនុបណ្ឌិត​នៅឆ្នាំ​១៧៩១។
លោក Malthus បានក្លាយជាគ្រូបង្រៀននៅមហាវិទ្យា Jesus នៅឆ្នាំ ១៧៩៣ ។ នៅឆ្នាំ១៧៩៧ គាត់ក្លាយជាអ្នកបួសមួយរូបនៅវិហារ Angkcan និងមានប្រជាជនគោរព និងប្រតិបត្តិតាមគាត់ជាច្រើន។ ឆ្នាំ១៨០៥  Malthus ត្រូវបានគេចាត់ទុកជាសាស្រ្តាចារ្យប្រវត្តិវិទ្យា និង នយោបាយសេដ្ឋកិច្ច ក្នុងប្រទេសអង់គ្លេសនៅមហាវិទ្យាល័យក្រុមហ៊ុនឥណ្ឌាខាងកើតក្នុងរដ្ឋ Haileybury ។ គាត់មានប្រជាប្រិយណាស់ជាមួយសិស្សរបស់គាត់ ហើយពួកគេបានដាក់ងារគាត់ថា Pop ។ ការងារនេះជាការងារមួយដែល លោកធ្វើរហូតដល់ថ្ងៃទទួលមរណភាព។
ក្នុងពេលជាមួយគ្នានេះផងដែរ ក្រៅពីការងារជាសាស្ត្រាចារ្យ ក្នុងឆ្នាំ១៨១៩ Malthus​​ ត្រូវបានជាប់ឆ្នោតធ្វើក្រុមយុវជននៃ Royal Society  ហើយ ពីរឆ្នាំ​ក្រោយមក​គាត់​បាន​ក្លាយ​ជាសមាជិក​មួយរូបនៃក្លឺប នយោបាយសេដ្ឋកិច្ច­​ ដែល រួមមាន​ David Ricardo និង  James Mill សមាជិកផងដែរ។​ ក្នុងឆ្នាំ១៨២៤ គាត់ត្រូវបានជ្រើសតាំងជាសមាជិកម្នាក់​ក្នុង​ចំណោម​សមាជិក​១០រូប​ នៃវិទ្យាស្ថានសង្គមជាតិនៃអក្សរសាស្រ្ដ។ លើសពីនេះទៅទៀត​Malthus ក៏ជាអ្នកចូលរួម​បង្កើត វិទ្យាស្ថាន​សង្គមស្ថិតិ​នៃទីក្រុង London ក្នុងឆ្នាំ​១៨៣៤។ ការងារ​ដែល​ត្រូវបានគេទទួល​ស្គាល់​ច្រើនបំផុតគឺ ជាអត្ថបទតែង ពី គោលការណ៏ប្រជាជន ដែលត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ១៧៩៨ ។

ស្នាដៃ
នៅពេលដែលលោក Malthus មានអាយុ ៣២ ឆ្នាំ ពោលគឺនៅឆ្នាំ ១៧៩៨ លោកបានបោះពុម្ពនូវស្នាដៃ​​រប​ស់​​​លោក ដែលមានចំណងជើងថា «ការវិភាគលើគោល​ការណ៍​នៃ​ប្រជាជន principle of population, ឥទ្ធិពលរបស់វាទៅលើសង្គម រួមជាមួយការសង្កេតរបស់ លោក  William Godwin និង​អ្នក​និពន្ធ​ដទៃ​ទៀត។» ស្នាដៃនេះ ជាស្នាដៃដែល​មានភាព​ល្បី​ល្បាញ​ជាង​គេរបស់លោក។                
សៀវភៅរបស់លោកសិក្សាទៅលើករណី ២គឺ
-      ទី១ គោលការណ៍ប្រជាជន
មានន័យថា ប្រជាជនមានកំណើនដោយប្រៀបធៀបទៅនឹងស្វីតធរណីមាត្រ។ ហើយ​ធន​ធាន​វា​កើន​ឡើង​ ដូចទៅនឹងស្វីតនពន្ធ។ គាត់​បានពន្យល់​ថា​ ចាប់តាំងពីបដិវត្តិឧស្សាហកម្មមក កំណើនសេដ្ឋកិច្ចមានការកើនឡើងគួរអោយ កត់សម្គាល់.  គាត់បានបញ្ជាក់ថា នាសម័យនោះ ដោយសារសេដ្ឋកិច្ចមានការកើនឡើង​ ហើយ​ចំនួន​ប្រជាជនមិនទាន់មានកំណើននៅឡើយ គឺគ្មាន​ការ​ខ្វះខាតស្បៀងអាហារឡើយ។ កំណើនប្រជាជន​កើនឡើង ជា​ស្វីតធរណីមាត្រ នៅរយៈពេលឆ្នាំ 25 ឆ្នាំម្តង។ យើងសង្កេតឃើញ ថា ប្រភពធនធាន​មានការខ្វះខាតដោយសារតែកំណើនប្រជាជន។ អ្វីដែលសំខាន់នោះគឺថា នៅក្នុងអំឡុងពេល បដិវត្តន៍​ឧស្សាហកម្ម គាត់បានធ្វើការប្រៀបធៀប ចំពោះវណ្ណៈកម្មករ។ គាត់បានពន្យល់ថា ចំពោះវណ្ណៈនេះ គឺតម្រូវការ​មានការ​ខ្វះខាត​ដែល​មិន​អនុញ្ញាតិ​អោយ​ចិញ្ជឹម​កូន​បាន​។
-      ទី ២ គោលការណ៍នៃការទាមទារដ៍ចាំបាច់
មានន័យថា ម៉ាល់ទុសយកចិត្តទុកដាក់លើតម្រូវការរបស់អ្នកមាន និងអ្នកក្រក្នុងការ ចិញ្ចឹមក្រពះ។ អ្នកមានអាចមានលទ្ធភាពក្នុងការចាយវាយទៅតាមអំណាចលុយកាក់របស់ខ្លួន។​ គាត់​​បាន​ធ្វើការ​​​  ប្រៀ​ប​​​​​ធៀបរវាង ការសន្សំ និងការចាយវាយខ្ជះខ្ជាយ។អំណាច​ក្នុងការទិញ របស់វណ្ណៈ ថ្នាក់​កម្មករ​ត្រូ​វ​បាន​កម្រិត។ប្រៀបធៀប​ផលិតផលដែលបានផលិត និងតម្រូវការចាំបាច់ ដែលត្រូវការ។ មាន​​​ន័យថា ប្រសិនបើផលិតផលដែលផលិតឡើង តែគ្នានអ្នកទិញ នោះគឺយើង ឃើញថា ការផលិតនោះ​មាន​កា​រ​កើន​ឡើងឥតប្រយោជន៍ ដោយវាមិនឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់រប​ស់​ប្រជាជន។

ក្រាហ្វិចតាងឲ្យកំណើនប្រជាជន និង កំណើនម្ហូបអាហារ

 
បន្ទាប់ពី ការចេញផ្សាយ អត្ថបទដែលនិយាយអំពី គោលការណ៍នៃប្រជាជននេះហើយ លោក Malthus នៅតែបន្តធ្វើការកែសំរួល និង​ បន្ថែមអត្ថន័យ​​ រួចបោះពុម្ភផ្សាយជាច្រើនលើក ច្រើនសារ តួយ៉ាងក្នុងឆ្នាំ ១៨០៣ ១៨០៦ ១៨០៧ ១៨០៩ ១៨១៧ និង១៨២៦។
ក្រៅពីស្នាដៃនេះ លោកមានសម្មិតផលមូយ ដែលហៅថា​ គោលការណ៍នៃនយោបាយ​សេដ្ឋកិច្ច (Principle of Political Economy) នៅឆ្នាំ​ ១៨២០។ ​នៅឆ្នាំ ១៨៣៤ លោកក៏បានសរសេរ​កថាខណ្ឌ ស្តីពីច្បាប់ក្រីក្រថ្មី( New Poor Law) ដែលជាស្នាដៃចុងក្រោយរបស់លោក មុន​ពេល​ទទួល​មរណភាពនៅ ៤ខែបន្ទាប់ គឺ ១៩ ធ្នូ ១៨៣៤។

Thomas Robert Malthus

No comments:

Post a Comment