គ្រប់ជាតិសាសន៍នៅលើសកលលោក តែងតែមានទង់ជាតិសម្រាប់សម្គាល់ជាតិសាសន៍របស់ខ្លួន។ ផ្ទាំងសំពត់ដែល គេបង្ហូតឡើងទៅលើ មានសញ្ញាសម្គាល់ប្លែកៗពីគ្នាទៅតាមប្រទេសនីមួយៗ។ សាច់ក្រណាត់ពណ៌ក្រហម ខៀវ និងមានរូបប្រាសាទកំពូលបីចំកណ្តាលពណ៌ស បានបក់រវិចៗដូចផ្នក់ទឹករលក នៅលើឰដ៏អាកាសជាសញ្ញាបញ្ជាក់ថានេះជាទង់ជាតិខ្មែរ។
រូបភាព និងសាច់ក្រណាត់ដ៏តូចនេះ មានតំលៃអនេក ព្រោះវាជាដួងព្រលឹង ដែលបង្កប់នូវអត្តសញ្ញាណជាតិ យ៉ាងពិតប្រាកដ។ បើនិយាយពីអត្ថន័យនៃពណ៌ បានស្តែងឲ្យឃើញថា ពណ៌ខៀវក្រម៉ៅ បង្ហាញពីសម្បត្តិធម្មជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងនៅលើ និងក្រោមដី។ ឯពណ៌ក្រហមឆ្អៅ បង្កប់ពីទឹកចិត្តដ៏អង់អាចក្លាហាន មោះមុត និង ការធ្វើពលិកម្មដើម្បីការពារបូរណភាពទឹកដីឲ្យគង់វង្ស។ ឯរូបប្រាសាទ មានក្បូរក្បាច់រចនាដ៏ល្អប្រណីត បង្ហាញឲ្យឃើញពីភាពឧស្សាហ៍ព្យាយាម និង តម្លៃសិល្បៈដ៏វិសេសវិសាលរបស់ខ្មែរ។ មិនតែប៉ុណ្ណោះ ទង់ជាតិជានិមិត្តភាព តំណាងឥ្យព្រលឹងវប្បធម៌ជាតិទាំងមូល ដែលបញ្ជាក់ថាខ្មែរយើងមានឈ្មោះក្នុងផែនទីពិភពលោកនៅឡើយ។
ដូច្នេះ ក្នុងនាមយើងជាកុលបុត្រ កុលធីតាខ្មែរ ក្មេង ចាស់ ប្រុស ស្រី ត្រូវស្មោះស្ម័គ្ររួមគ្នា ការពារទង់ជាតិរបស់យើង ឲ្យមានជីវិតអមតៈនៅលើទឹកដីអង្គរដ៏បវរនេះ ហើយយើងរួមគ្នាគោរព និងស្រលាញ់ឲ្យអស់ពីក្រអៅបេះដូង។

"វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន"
ទង់ជាតិខ្មែរ |
No comments:
Post a Comment