ខែ្មរយើងជាជនជាតិមួយដែលមានប្រពៃណីគួរសមរបស់ខ្លួន សែ្តងចេញតាមកាយវិការសំពះ។ តាមបែបខែ្មរយើងស្រាវជ្រាវឃើញកាយវិការសំពះមាន៥យ៉ាងៈ
- កាយវិការទី១ ផ្តុំដៃនៅត្រឹមដើមទ្រូង
កាយវិការនេះប្រើជាមួយអ្នកមមានឋានៈប្រហាក់ប្រហែលគ្នាដូចមិត្តភក្តិជាដើម រឺ ក៏អ្នកដែលមានវ័យចាស់ជាង សំពះតបអ្នកដែលមានវ័យកេ្មងជាង រឺ ក៏មានឋានៈទាបជាង។
- កាយវិការទី២ ផ្តុំដៃនៅត្រឹមមាត់
ប្រើជាអ្នកដែលមានឋានៈខ្ពស់ជាង វ័យចាស់ជាង រឺ ចៅហ្វាយនាយ។
- កាយវិការទី៣ ផ្គុំដៃនៅត្រឹមច្រមុះ
កាយវិការនេះប្រើជាមួយ ឪពុកម្តាយ អាណាព្យាបាល និង គ្រូបាធ្យាយ រឺ ក៏អ្នកមានគុណ។
- កាយវិការទី៤ ផ្តុំដៃត្រឹមចិញ្ចើម
កាយវិការនេះប្រើជាមួយព្រះសង្ឃ និង ស្តេច។
- កាយវិការទី៥ ផ្តុំដៃចាប់ពីចិញ្ចើមឡើងទៅ
កាយវិការនេះប្រើសំរាប់ សំពះ ព្រះឥន្ទ ព្រះព្រហ្ម ទេវតា អ្នកតា រឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
កាយវិការទាំងអស់នេះហើយដែលយើងចាត់ទុកជា កាយវិការសំពះតាមបែបខែ្មរ។
No comments:
Post a Comment