Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

អត្ថន័យនៃការអុជធូប

ខែ្មរជំនាន់ដើមមានជំនឿទៅលើបាតុភូតធម្មជាតិ​ តែក្រោយមកក៏ទទួលឥទ្ធិពលឥណ្ឌា​ដោយកាន់ព្រះពុទ្ធសាសនា​​ និង ព្រហ្មញ្ញសាសនា។ បច្ចុបុ្បន្ននេះ ថ្វីត្បិតតែខែ្មរកាន់សាសនាព្រះពុទ្ធក៏ដោយ តែក្នុងការប្រតិបតិ្តមានលាយឡំនឹងជំនឿព្រាហ្មសាសនា។ ដូចនេះ ដើម្បីជាការដឹងគុណ ប្រជាពលរដ្ឋខ្មែរតែងតែបន់ស្រន់បួងសួងដោយការអុជធូប។ តាមការស្រាវជ្រាវបានឲ្យដឹងពីក្រឹតក្រមនៃការអុជធូបដូចតទៅ៖
  • ការអុជអូប១សសៃៈ តំណាងឲ្យការដឹងគុណគ្រូ
  • ការអុជអូប២សសៃៈ​ តំណាងឲ្យការដឹងគុណមាតាបិតា
  • ការអុជអូប៣សសៃៈ តំណាងឲ្យការបូជាព្រះរតនត្រៃ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ)
  • ការអុជអូប៤សសៃៈ តំណាងឲ្យធាតុទាំងបួន គឺ ទឹក ដី ភ្លើង ខ្យល់
  • ការអុជអូប៥សសៃៈ តំណាងឲ្យការបូជាព្រះអង្គទាំងប្រាំ
  • ការអុជអូប៧សសៃៈ តំណាងឲ្យការបូជាញាតិទាំងប្រាំពីរសណ្តាន
  • ការអុជអូប៩សសៃៈ តំណាងឲ្យការបូជាទេវតារក្សាទិសទាំងប្រាំបួន
  • ការអុជអូប១១សសៃៈ តំណាងឲ្យមេត្តាធម៌ទាំងដប់មួយ
  • ការអុជអូប១២សសៃៈ តំណាងឲ្យការបូជាគុណម្តាយទាំងដប់ពីរ (គុណធាតុ ឬធាតុទាំង១២)
  • ការអុជអូប១៩សសៃៈ តំណាងឲ្យការបូជាក្នុងពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩)
  • ការអុជអូប២១សសៃៈ តំណាងឲ្យការបូជាគុណឪពុកទាំងម្ភៃមួយ (គុណធាតុ ឬធាតុទាំង២១)
  • ការអុជអូប៣៣សសៃៈ តំណាងឲ្យការបូជាគុណម្តាយ និងឪពុកទ (គុណធាតុ ឬធាតុទាំង៣៣)

No comments:

Post a Comment