Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

អំពីឃុំ សង្កាត់ៈ វិមជ្ឈការសារពើពន្ធ និង ការគ្រប់គ្រងហិរញ្ញវត្ថុ

កិច្ចការស្រាវជ្រាវ


ប្រធានបទៈ អំពីឃុំ សង្កាត់ (វិមជ្ឈការសារពើពន្ធ​ និង ការគ្រប់គ្រងហិរញ្ញវត្ថុ)


រដ្ឋសហព័ន្ធ

កិច្ចការស្រាវជ្រាវ


ប្រធានបទៈ រដ្ឋសហព័ន្ធ


ភារកិច្ច និង សិទ្ធិរបស់សភាពាណិជ្ជកម្មកម្ពុជា

សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាលនៃ ក្រសួង ពាណិជ្ជកម្ម ដែលធ្វើសកម្មភាពដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម និង សេវាកម្មក្នុងមណ្ឌលរបស់ខ្លួន។

សភាពាណិជ្ជកម្មមានភារកិច្ចដូចតទៅ៖

  • ធ្វើទំនាក់ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និង ក្រៅប្រទេសដើម្បីស្រង់យកព៌តមានដែលពាក់ព័ន្ធ នឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ។
  • បង្កើនប្រសិទ្ធិភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម និង សេដ្ឋកិច្ចទូទៅ ដូចជាការរៀបចំផ្សព្វផ្សាយ នូវស្ថិតិពាណិជ្ជកម្ម និង សេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវពិចារណាលើបញ្ហាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ការលើកតំកើងផ្នែកទេសចរណ៍។
  • ផ្តល់ជូនរដ្ឋាភិបាល និង អជ្ញាធរខេត្ត ក្រុង នូវយោបល់ និង ព៌តមានទាំងឡាយស្តីពី បញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និង សេវាកម្ម។
  • ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និង សេវាកម្មសម្រាប់សម្របសម្រួលកិច្ចការជាមួយ រដ្ឋអំណាច។
  • ធានារ៉ាប់រង នូវការគ្រប់គ្រងសេវា ធានា និង អនុវត្តការងារចាំបាច់ដែលជាផលប្រយោជន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន។
  • ដើរតួជាអាជ្ញាកណ្តាលក្នុងការដោះស្រាយ វិវាទពាណិជ្ជកម្ម។

សភាពាណិជ្ជកម្មមានសិទ្ធិផ្តល់យោបល់ដល់រាជរដ្ឋាភិបាលលើបញ្ហាដូចខាងក្រោម៖

  • អំពីគម្រោងបទបញ្ជាទាំងឡាយផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។
  • អំពីតម្លៃ និង អាករលើសេវាទាំងឡាយដែលរដ្ឋធ្វើសម្បទានឲ្យសហគ្រាសណាមួយ។
  • អំពីផលប្រយោជន៍ នៃគម្រោងសំណង់សាធារណការ ដែលត្រូវអនុវត្តក្នុងមណ្ឌលនីមួយៗព្រមទាំងពន្ធអាករដែលត្រូវប្រមូលយកពីអ្នកប្រើប្រាស់ ដើម្បីកសាងសំណង់នោះ។
  • អំពីគម្រោងវិសោធនកម្មច្បាប់ វិស័យគយ ពាណិជ្ជកម្ម និង សេដ្ឋកិច្ច។
  • អំពីការកំណត់អត្រាពន្ធគយ។
  • សភាពាណិជ្ជកម្មអាចធ្វើសំណូមពរទាំងឡាយដែលទាក់ទង នឹង សកម្មភាពសភាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និង សេវាកម្ម។

អំពី ឃុំ​ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា

កិច្ចការស្រាវជ្រាវ


ប្រធានបទៈ អំពី ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា


សមត្ថភាពអំពើ

សមត្ថភាពអំពើ គឺជាសមត្ថភាពក្នុងការយល់ដឹងឬមិនដឹងថាអំពើដែលប្រព្រឹត្តវាអាចនាំឲ្យមានបទល្មើសកើតឡើង។ សមត្ថភាពអំពើនេះត្រូវបានចែកជា សមត្ថភាពយល់ដឹងនៃអំពើ និង សមត្ថភាពមិនយល់ដឹងនៃអំពើ។
        
សមត្ថភាពយល់ដឹងនៃអំពើ សំដៅដល់ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាំងឡាយណាដែល ជនល្មើសអាចដឹងច្បាស់ថានឹងអាចកើតឡើង ឬ អាចហៅថាការប្រព្រឹត្តបទល្មើសដោយចេតនា។ ឧទាហរណ៍ បុគ្គល ក និង បុគ្គល ខ ជមិត្តនឹងគ្នា។ បុគ្គល ក ដឹងថាបុគ្គល ខ មានជំងឺបេះដូង ហើយបានយកកាំបិតមកលេងធ្វើជាគំរាមរកសម្លាប់បុគ្គល ខ។ ដោយភាពភ័យខ្លាចខ្លាំងពេក បណ្តាលឲ្យបុគ្គល ខ គាំងបេះដូងស្លាប់ ភ្លាមៗ ដូច្នេះ បុគ្គល ក ត្រូវបានចាត់ថាមានសមត្ថភាពយល់ដឹងនៃអំពើ ព្រោះបុគ្គល ក បានដឹងហើយថាបុគ្គល ខ មានជំងឺបេះដូង ហើយងាយនឹងទទួលរងភាពតក់ស្លុតដែលបណ្តាលឲ្យស្លាប់បាន តែបុគ្គល ក នៅតែធ្វើ។

សមត្ថភាពមិនយល់ដឹងនៃអំពើ សំដៅដល់ការប្រព្រឹត្តបទល្មើសទាំងឡាយណាដែល ជនល្មើសមិនអាចដឹងជាមុនថាវានឹងអាចកើតឡើង ឬ អាចហៅថាការប្រព្រឹត្តបទល្មើសដោយអចេតនា។ ឧទាហរណ៍ បុគ្គល ក បានហុចកាំបិត ឲ្យបុគ្គល ខ តែនៅពេលដែលបុគ្គល ខ​ ដើរមកដល់ក៏រអិលជើងជ្រុលទៅជុងកាំបិតដែលបុគ្គល ក កំពុងតែកាន់។ នោះបុគ្គល​ ក ចាត់ជាមានសមត្ថភាពមិនយល់ដឹងនៃអំពើ ព្រោះបុគ្គល ក ពុំបានដឹងថាបុគ្គល ខ នឹងរអឹលដួលមកជុងកាំបិតដែលខ្លួនកំពុងហុចនោះឡើយ។