Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

ភារកិច្ច និង សិទ្ធិរបស់សភាពាណិជ្ជកម្មកម្ពុជា

សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាលនៃ ក្រសួង ពាណិជ្ជកម្ម ដែលធ្វើសកម្មភាពដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម និង សេវាកម្មក្នុងមណ្ឌលរបស់ខ្លួន។

សភាពាណិជ្ជកម្មមានភារកិច្ចដូចតទៅ៖

  • ធ្វើទំនាក់ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និង ក្រៅប្រទេសដើម្បីស្រង់យកព៌តមានដែលពាក់ព័ន្ធ នឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ។
  • បង្កើនប្រសិទ្ធិភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម និង សេដ្ឋកិច្ចទូទៅ ដូចជាការរៀបចំផ្សព្វផ្សាយ នូវស្ថិតិពាណិជ្ជកម្ម និង សេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវពិចារណាលើបញ្ហាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ការលើកតំកើងផ្នែកទេសចរណ៍។
  • ផ្តល់ជូនរដ្ឋាភិបាល និង អជ្ញាធរខេត្ត ក្រុង នូវយោបល់ និង ព៌តមានទាំងឡាយស្តីពី បញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និង សេវាកម្ម។
  • ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និង សេវាកម្មសម្រាប់សម្របសម្រួលកិច្ចការជាមួយ រដ្ឋអំណាច។
  • ធានារ៉ាប់រង នូវការគ្រប់គ្រងសេវា ធានា និង អនុវត្តការងារចាំបាច់ដែលជាផលប្រយោជន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន។
  • ដើរតួជាអាជ្ញាកណ្តាលក្នុងការដោះស្រាយ វិវាទពាណិជ្ជកម្ម។

សភាពាណិជ្ជកម្មមានសិទ្ធិផ្តល់យោបល់ដល់រាជរដ្ឋាភិបាលលើបញ្ហាដូចខាងក្រោម៖

  • អំពីគម្រោងបទបញ្ជាទាំងឡាយផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។
  • អំពីតម្លៃ និង អាករលើសេវាទាំងឡាយដែលរដ្ឋធ្វើសម្បទានឲ្យសហគ្រាសណាមួយ។
  • អំពីផលប្រយោជន៍ នៃគម្រោងសំណង់សាធារណការ ដែលត្រូវអនុវត្តក្នុងមណ្ឌលនីមួយៗព្រមទាំងពន្ធអាករដែលត្រូវប្រមូលយកពីអ្នកប្រើប្រាស់ ដើម្បីកសាងសំណង់នោះ។
  • អំពីគម្រោងវិសោធនកម្មច្បាប់ វិស័យគយ ពាណិជ្ជកម្ម និង សេដ្ឋកិច្ច។
  • អំពីការកំណត់អត្រាពន្ធគយ។
  • សភាពាណិជ្ជកម្មអាចធ្វើសំណូមពរទាំងឡាយដែលទាក់ទង នឹង សកម្មភាពសភាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និង សេវាកម្ម។

No comments:

Post a Comment