Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

ឋានានុក្រមនៃផែនការរៀបចំដែនដី

អនុលោមតាមគោលការណ៍នយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និង ផ្អែកលើ​មូល​ដ្ឋាន​នៃ​ច្បាប់ស្តីពីការ​គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល​ឃុំ ស​ង្កាត់ សមត្ថកិច្ចក្នុងការផ្តួចផ្តើម ការរៀបចំ ការសម្របសម្រួល និង ការសម្រេចលើផែនការរៀបចំ​ដែនដី ផ្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅតាមថ្នាក់រដ្ឋបាលនីមួយៗត្រូវបានកំណត់៖


ក.ថ្នាក់ជាតិ៖ ផែនការរៀបចំដែនដីថ្នាក់ជាតិ និង ថ្នាក់តំបន់ (ដែលមានច្រើនខេត្ត) ត្រូវផ្តួចផ្តើម និង រៀបចំឡើងដោយគណៈកម្មាធិការរៀបចំដែនដីនិងនគររូបនីយកម្មថ្នាក់ជាតិ ដឹកនាំ​ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ផែនការរៀបចំដែនដីថ្នាក់ជាតិ និង ថ្នាក់តំបន់ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ មានចក្ខុវិស័យសម្រាប់រយៈពេលយ៉ាងតិច២០ (ម្ភៃ)ឆ្នាំ និង​អាចកែសម្រួលបានក្រោយរយៈពេល ១០ (ដប់)ម្តង តាមសំណើររបស់រដ្ឋាភិបាល លើកលែងតែមានការចាំបាច់ ទើបអាចធ្វើការកែសម្រួលមុនរយៈពេលនេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ដែន​ដី និង នគរូបនីយកម្មថ្នាក់ជាតិត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យ។

ខ. ថ្នាក់ក្រោមជាតិ
១.នៅថ្នាក់រាជធានីខេត្ត៖ ថ្នាក់រាជធានីមានប្លង់គោលប្រើប្រាស់ដី និង ផែនការប្រើប្រាស់ដី ថ្នាក់រាជធានី ថ្នាក់ខេត្តមានផែនការរៀបចំដែនដីថ្នាក់ខេត្ត។ ប្លង់គោលប្រើប្រាស់ដី​និង​ផែនការ​ប្រើ​ប្រាស់​ដីថ្នាក់រាជធានី ផែនការរៀបចំដែនដីថ្នាក់ខេត្ត ត្រូវផ្តួចផ្តើមនិងរៀបចំឡើងដោយគណៈកម្មាធិកា​រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី និង ផែនការរៀបចំដែនដីថ្នាក់ខេត្ត ត្រូវសុំការយល់ព្រម​ពីគណៈកម្មាធិការរៀបចំដែនដីនគររូបនីយកម្មថ្នាក់ជាតិ និងសម្រេចដោយអនុក្រឹត្យ។ ប្លង់គោលប្រើ​ប្រាស់​ដីនិងផែនការប្រើប្រាស់ដីថ្នាក់រាជធានី និង ផែនការរៀបចំដែនដីថ្នាក់ខេត្ត ត្រូវមានចក្ខុ​វិស័យ​សម្រាប់រយៈពេលយ៉ាងតិច ២០ (ម្ភៃ) ឆ្នាំ និងអាចធ្វើការកែសម្រួលក្នុងរយៈពេល៥ (ប្រាំ)ឆ្នាំម្តង។ គណៈកម្មាធិការៀបចំដែនដី និង នគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ត្រូវបង្កើត​ឡើង​ដោយ​អនុក្រឹត្យ។
២. ថ្នាក់ក្រុង ស្រុក ខណ្ឌ៖ ថ្នាក់ក្រុងមានប្លង់គោលប្រើប្រាស់ដី​និងផែនការប្រើប្រាស់ដី ថ្នាក់ក្រុង ថ្នាក់ស្រុក ខណ្ឌ មានប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុក ខណ្ឌ ត្រូវផ្តួចផ្តើម និង រៀបចំ​ដោយ​គណៈកម្មាធិ​ការរៀបចំដែនដីនគរូបនីយកម្មថ្នាក់ក្រុង ស្រុក ខណ្ឌដោយ​មាន​ការ​ឯកភាព​ពី​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ។ ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់ក្រុង និង ប្លង់គោលប្រើប្រាស់ដី​ថ្នាក់ស្រុក ខណ្ឌ ត្រូវផ្តួចផ្តើម និង រៀបចំដោយគណៈកម្មាធិការៀបចំដែនដី និង នគរូបនីយកម្មថ្នាក់​ក្រុង ស្រុក ខណ្ឌ ដោយមានការឯកភាពពីក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ ប្លង់គោលប្រើប្រាស់​ដីនិង​ផែនការប្រើប្រាស់ដីថ្នាក់ក្រុង និងប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុក ខណ្ឌនេះត្រូវមានការឯកភាពត្រឹម​ត្រូវពីក្រុមប្រឹក្សារាជធានី ខេត្ត តាមរយៈគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី​ ខេត្ត និងត្រូវសម្រេចដោយប្រធានគណៈកម្មាធិការៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ ប្លង់​គោល​ប្រើប្រាស់ដី និង ផែនការប្រើប្រាស់ដីថ្នាក់ក្រុង និងប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុក ខណ្ឌត្រូវ​មាន​ចក្ខុវិស័យសម្រាប់រយៈពេលយ៉ាងតិច១៥ (ដប់ប្រាំ)ឆ្នាំ និងអាចធ្វើការកែសម្រួលក្នុងរយៈពេល៥​(ប្រាំ) ឆ្នាំម្តង។
៣. នៅថ្នាក់ឃុំ សង្កាត់៖ ថ្នាក់ឃុំ សង្កាត់មានផែនការប្រើប្រាស់ដីឃុំ សង្កាត់។ ផែន​ការ​ប្រើ​ប្រាស់​ដីឃុំ សង្កាត់ ត្រូវផ្តួចផ្តើមរៀបចំដោយក្រុមប្រឹក្សាឃុំ សង្កាត់ សម្របសម្រួល និង​គាំ​ទ្រ​បច្ចេក​ទេស ពីគណៈកម្មាធិការររៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រុង ស្រុក ខណ្ឌ និង​ត្រូវមានការ​ឯក​ភាព​​ពីក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ ផែនការប្រើប្រាស់ដីឃុំ សង្កាត់ ត្រូវ​សុំការ​សម្រេច​ពីក្រុម​ប្រឹក្សា​រាជធានី ខេត្ត តាមរយៈគណៈកម្មាធិការររៀបចំដែនដី និងនគ រូបនីយកម្ម​ថ្នាក់​រាជធានី ខេត្ត។ ផែន​ការ​​ប្រើប្រាស់ដីឃុំ សង្កាត់ ត្រូវមានចក្ខុវិស័យសម្រាប់ រយៈពេលពី១០ (ដប់)ឆ្នាំ ទៅ១៥ (ដប់ប្រាំ) ឆ្នាំ និងអាចធ្វើការកែសម្រួលក្នុងរយៈពេល​៥​ (ប្រាំ)​ឆ្នាំ​ម្តង​តាមការចាំបាច់ ស្របតាមស្ថានភាព​អភិវឌ្ឍន៍​​នៅមូលដ្ឋាន ជាពិសេសកម្មវិធីវិនិយោគឃុំ សង្កាត់ ។

No comments:

Post a Comment