Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

អំពីអនីត្យានុកូល


អំពើអនីត្យានុកូល គឺជារបបឲ្យសងនូវសំណងនៃការខូចខាត ក្នុងករណីដែលបានបំពាននូវសិទ្ធិ ឬ​ផល​ប្រយោជន៍របស់អ្នកដទៃដោយខុសច្បាប់ ​ដោយកំហុសអចេតនាឬអចេតនា។ ដូចនេះ​បុគ្គល​ដែល សិទ្ធិឬផលប្រយោជន៍របស់ខ្លួនត្រូវបានបំពាន មានសិទ្ធិទាមទារសំណងចំពោះចារី។

ឧទារហរណ៍៖ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ក បានបើកឡានទៅបុកផ្ទះ ខ បណ្តាល​ឲ្យបាក់​ទ្វារ​ផ្ទះ។ ដូចនេះអំពើរបស់ ក ដែលបុកទ្វារផ្ទះ ខ ដែលបណ្តាល​ឲ្យមាន​ការខូច​ខាត​នោះ​គឺ​ជា​អំពើ​អនីត្យា​នុកូល ដូច្នេះ ខ មានសិទ្ធិទាមទារសំណងការខូចខាតពី ក វិញបាន។
 
អំពើអនីត្យានុកូលមានច្រើនយ៉ាងណាស់ ហើយមិនត្រឹមតែគ្រោះថ្នាក់ចរាចរណ៍ ឬបង្ខូចបរិស្ថាន ឬ​កំហុស​ក្នុងការព្យាបាលនោះទេ គឺនៅមានការបំពានលើផលចំណេញ (ការដណ្តើម​អតិថិជន​របស់​គេ) ការកាត់មុខយកកិច្ចសន្យាជាដើមផង។ ម្យ៉ាងទៀត កម្មវត្ថុនៃសំណងខូចខាត មិនត្រឹមត្រូវមាន​ការ​ខូច​ខាត ខាងទ្រព្យសម្បត្តិប៉ុណ្ណោះទេ មានរួមទាំងការខូចខាតខាងផ្លូវចិត្ត (ជម្ងឺចិត្ត) ផងដែរ។

No comments:

Post a Comment