Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

Chocolate Blenz (Fan Fiction)


Chapter 1

            ខ្ញុំបានលឺសំលេងកណ្តឹងនៅនឹងមុខទ្វារបន្លឺឡើងធ្វើអោយ ខ្ញុំដឹងថាមានភ្ញៀវថ្មី ចូលមកដល់។ ខ្ញុំក៏ប្រញាប់ទៅទទួលរាក់ទាក់ពួកគេដូចជា​ភ្ញៀវដទៃទៀត។
            «សូមជំរាបសួរ! សូមអញ្ជើញអង្គុយចា៎»
            ខ្ញុំបានទទួលរាក់ទាក់គេដោយការអោនគោរព និង លើកដៃអញ្ជើញពួកគេទៅ  រកកន្លែងអង្គុយ។
            ប៉ុន្តែ...ប៉ុន្តែនៅពេលដែលខ្ញុំងើយមុខទៅមើលពួកគេនោះ... ពួកគេគឺ មីន-មីនហូ និង ឃី​ O.O ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានជួបពួកគេ។ ប៉ុន្តែ ពួកគេមើលទៅហាក់ដូចជា គ្មានអារម្មណ៍អ្វីបន្តិចសោះ។
            ពួកគេក៏ដើរទៅកាន់តុមួយ ដែលនៅជាប់ជញ្ជាំងនៅកាច់ជ្រុងហាង។ ខ្ញុំយល់ថា ហេតុអី ទើបគេជ្រើសរើសទីកន្លែងនោះ? ខ្ញុំក៏ដើរតាមពួកគេ ហើយក៏ដាក់មេនុយ អោយទៅពួកគេកម្ម៉ង់។
មីនហូញញឹមបន្តិចនៅពេលដែលទទួលយក​ មេនុយពីខ្ញុំ។ ចំនែកឯ ឃីគឺមានឫកពារធម្មតា។
ហឺ...​ (ខ្ញុំដកដង្ហើមធំ) មិនដឹងថា តើមីនហូនៅចំណាំខ្ញុំបានដែររឺអត់ហ្ន៎? តើគេ ដឹងថា ខ្ញុំគឺជាអ្នកណា?
ប្រហែលជា គេភ្លេចខ្ញុំបាត់ទៅហើយមើលទៅ។ ពួកយើងធ្លាប់បានរៀនជាមួយ គ្នាកាលពីថ្នាក់វិទ្យាល័យ។ វាជិត ២ឆ្នាំហើយដែលពួកយើងមិនបានជួបគ្នា គឺចាប់តាំង ពីពេលដែលយើងបានប្រលងបាក់ឌុបរួចមក។
ខ្ញុំដឹងថា មីនហូរវល់ខ្លាំងណាស់។ គេពិតជា ល្បីណាស់...
«នូណា» ពេលនោះ ខ្ញុំបានលឺគេហៅខ្ញុំ
«ចាស?» ​ខ្ញុំតបទៅវិញ​ រួមទាំងញញឹមផងដែរ
«តើនូណា គឺជា ស៊ីវហ័ងនូណា ដែលរៀននៅវិទ្យាល័យជាមួយខ្ញុំមែនទេ?»
គេសួរខ្ញុំយ៉ាងទន់ភ្លន់ ព្រមទាំងញញឹមមកកាន់ខ្ញុំផងដែរ
«អូ! ចា៎គឺខ្ញុំ ស៊ីវហ័ង»​ ខ្ញុំញញឹមតបទៅគេវិញ មិននឹកស្មានថា គេនៅចាំខ្ញុំសោះ
ខ្ញុំឃើញ ឃីងាកមើលខ្ញុំយ៉ាងភ្ញាក់ផ្អើល ហើយក៏ងាកទៅនិយាយជាមួយ មីនហូ
«មីនហូ~ហ្អា នូណាម្នាក់នេះ ជាមិត្តរួមថ្នាក់របស់ឯងហ្អ៎?»
«បាទ/ចា៎»
ខ្ញុំ និង មីនហូក៏តបទៅវិញព្រមគ្នា។ ប៉ុន្តែ... ឈប់សិន អំបាញ់មិញ ឃីហៅខ្ញុំថា «នូណា»​​ មែនទេ?? ខ្ញុំក្រលេកទៅឃើញ ឃីសើចបន្តិចនៅពេលដែលខ្ញុំ និង​ មីនហូ ឆ្លើយតបទៅវិញព្រមគ្នា។​ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា​ភ័យ។
ខ្ញុំឃើញ ឃីក្រលេកមកមើលខ្ញុំដោយស្នាមញញឹមដ៏ឃ្យូតរបស់គេ។ អូ! ព្រះអើយ! ហេតុអីក៏គេឃ្យូតម្លេះណ៎?​ >.<
«រីករាយដែលបានស្គាល់ណា៎ នូណា» ឃីនិយាយមកកាន់ខ្ញុំ ហើយក៏ញញឹម ទៀត
«ច-ចា៎... ប៉ុន្តែ ខ្ញុំគិតថា មិនចាំបាច់ហៅខ្ញុំថា នូណាក៏បានដែរ។ ព្រោះពួកយើង មានអាយុស្មើគ្នាទេ, មែនទេ?»
«អូ! ប៉ុន្តែខ្ញុំកើតនៅខែធ្នូ ចំនែកនូណាកើតខែមករា។ អញ្ចឹងមានន័យថា ខ្ញុំអាចហៅនូណាបាន​» មីនហូនិយាយហើយក៏ញញឹម
«ចំនែកខ្ញុំកើតនៅខែកញ្ញា ក៏មានន័យថាខ្ញុំអាចហៅនូណាបានដែរ​^^ នូណា ន៉ ម៉ូ យេបប៉~(នូណា អ្នកគឺស្រស់ស្អាតណាស់) » ឃីក៏សើច
អីយ៉ា!! គេធ្វើអោយខ្ញុំអៀនហើយ >//< នេះតើគេគ្រាន់តែច្រៀងចំរៀងរបស់គេ?
រឺក៏គេ ពិតជាចង់និយាយព​ាក្យនេះមកកាន់ខ្ញុំមែនហ្ន៎? អូ!ព្រះអើយ! ខ្ញុំមិនអាចគិតពីវា បានទេ!!
            ខ្ញុំមានអារម្មណ៍ថា មុខរបស់ខ្លួន​ឯងឡើងក្រហម។ ខ្ញុំក៏ព្យាយាមដកខ្លួនចេញពី ពួកគេដោយកុហកថា ខ្ញុំត្រូវទៅធ្វើការទៀត។
            «អឺ... ខ្ញុំគិតថា ខ្ញុំគួរតែត្រលប់ទៅធ្វើការវិញហើយ» ខ្ញុំនិយាយដោយអេះអុញ
            «អូ មែនហើយ! ខ្ញុំភ្លេចគិតពីរឿងនេះ។​ ពេលនេះគឺជាពេលធ្វើការរបស់ នូណា»
មីនហូតបមកវិញ
            «ចា៎ អរគុណហើយ^^» នៅពេលដែលខ្ញុំបំរុងនឹងបែរខ្លួនដើរចេញ នោះស្រាប់តែ...
            «អេ៎! ឈប់សិន​ នូណា! ខ្ញុំនៅមិនទាន់បានកម្ម៉ង់នៅឡើយទេ» វាជាសំលេងរបស់ឃី
            «អូ! មែនហើយ! ខ្ញុំភ្លេចគិតអោយឈឹង។ សុំ-សុំទោសផង...»
            «មិនអីទេ^^ ប៉ុន្តែ ខ្ញុំមិនដឹងថាគួរតែញ៉ាំអីទេនៀក? តើគួរតែញ៉ាំអីទៅហ្ន៎ នូណា?»​
            ឃីមើលមកខ្ញុំ ហាក់ដូចជាចង់អោយខ្ញុំឆ្លើយសំនួររបស់គេ។ ខ្ញុំមិនដឹងថាគួរឆ្លើយរឺក៏អត់ ទេ?
            «ហាស... ហា... ឃីយ៉ង ដូចជាលេងសើចពេកហើយ។» មីនហូក៏និយាយចេញមក
            «មិនបានលេងសើចទេ នូណាចូលចិត្តញ៉ាំអីដែរនៅពេលដែលមកហាងកាហ្វេនោះ?»
            «ចា៎?» O_O ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសំនួររបស់គេ
            «ខ្ញុំសួរនួណាណា៎?»

«ខ្ញុំ ខ្ញុំចូលចិត្តញ៉ាំសូកូឡាប្លេន» ដោយសារខ្ញុំភ័យពេក ក៏ចេះតែឆ្លើយៗទៅ
            «អូ! អញ្ចឹងហ្អ៎? ខ្ញុំក៏ចង់ញ៉ាំសូកូឡាប្លេនដែរ^^» ឃីនិយាយថែមទាំងធ្វើមុខុញញឹមដូច កូនក្មេង
            «ចាស?» ខ្ញុំបែរជាកាន់តែភ្ញាក់ផ្អើលនឹងទង្វើរបស់គេ
            «គឺខ្ញុំចង់កម្ម៉ង់ សូកូឡាប្លេន​ ^^~»
            «អ៎... ចាស​ សូមរង់ចាំបន្តិច» ខ្ញុំអោនបន្តិចហើយ ក៏ដើរត្រលប់មកកន្លែងធ្វើកាហ្វេវិញ យ៉ាងលឿន។ មានអារម្មណ៍ថាមុខរបស់ខ្ញុំដូចជាក្តៅឡើងៗ ហើយបេះដូងរបស់ខ្ញុំក៏លោត ញាប់ផងដែរ។ នេះវាកើតស្អីហ្នឹង?​ >o<
Chapter 2

            ថ្ងៃនេះ សុខៗមេឃស្រាប់តែភ្លៀងមកយ៉ាងខ្លាំង ធ្វើអោយមានភ្ញៀវចូលមកតិចតួច ណាស់។​ ហើយភ្ញៀវដែលចូលមកភាគច្រើន គឺដូចជាគ្រាន់តែដើម្បីជ្រកភ្លៀងតែប៉ុននោះ។ ខ្ញុំ ដឹងថា ថ្ងៃនេះមិនសូវមានភ្ញៀវទេ ខ្ញុំអាចអង្គុយសំរាកបានយ៉ាងស្រួល តែចិត្តរបស់ខ្ញុំបែរជា អន្ទះអន្ទែងរង់ចាំមនុស្សម្នាក់ទៅវិញ។
            យួរៗម្តង ទើបខ្ញុំលឺសូរកណ្តឹងដែលដាក់នៅមាត់ទ្វារបន្លឺឡើង។ ខ្ញុំក៏ចេះតែមាន អារម្មណ៏ថា គេមកដល់ហើយ។​ តែតាមពិតគឺមិនមែនជា គេទេ។ ខ្្ញុំចេះតែអង្គុយរង់ចាំគេរហូត មានអារម្មណ៍ថា ដូចជាយ៉ាងម៉េចមិនដឹង?
            អារម្មណ៍ដែលរង់ចាំមនុស្សម្នាក់នោះ គឺពិតជាពិបាកដល់ម្លឹងហ្អ៎? លើកនេះ ខ្ញុំបានលឺ សម្លេងកណ្តឹងទៀតហើយ ហើយអ្វីៗគឺនៅតែដដែលព្រោះ អ្នកដែលចូលមកគឺនៅតែមិនមែន ជាគេ? តើគេនឹងមកដែររឺទេ? -_-
            ខ្ញុំនៅតែរង់ចាំរហូតដល់យប់ ហើយបុគ្គលិកទាំងអស់ក៏បានរៀបចំខ្លួនចេញទៅផ្ទះ។ នៅសល់តែខ្ញុំដែលមិនទាន់សំរេចចិត្តបានថា​ គួរតែទៅរឺនៅរង់ចាំគេ?
ទីបំផុតខ្ញុំ ក៏សំរេចចិត្តនៅរង់ចាំគេ ដោយប្រាប់មិត្តឯទៀតថា ខ្ញុំអាចនៅរៀបចំបិទហាង ម្នាក់ឯងបាន។ ម៉ោង៩យប់ទៅហើយ នៅតែមិនឃើញគេខ្ញុំក៏សម្រេចចិត្តរៀបចំឥវ៉ាន់ទៅផ្ទះ។
ក្រឺងៗៗ... (សម្លេងកណ្តឹងបន្លឺឡើង)
«សុំទោសផង, ហាងរបស់យើងបិទហើយ» ខ្ញុំនិយាយដោយមិនបានមើលទៅក្រៅថា​ ជាអ្នកណា​ ព្រោះដោយសារមានមនុស្ស​ ២ ៣នាក់ហើយដែលចូលមកហាងរបស់ពួកយើង
ព្រោះគេគិតថា ហាងមិនទាន់បិទ។
            «អូ! ខ្ញុំគិតថា...»
            «សុំទោសផង ពួកយើងពិតជាត្រូវបិទពិតមែន មិនអាចទទួលភ្ញៀវបានទៀតទេ។» ខ្ញុំក៏អោនគោរពជាការសុំទោស ហើយនៅពេលដែលខ្ញុំងើបឡើងនោះ...
            O_O ឃី!!! គេពិតជាមកមែន។
            «នូណាគឺខ្ញុំណា៎ ^^»
            «អា៎! ឃី :) » ខ្ញុំក៏ញញឹមតបទៅវិញនៅពេលដែលឃើញថាគេមកដល់ហើយ
            ខ្ញុំដឹងថា ថ្ងៃនេះ​គេមកដើម្បីយកបន្តោងសោដែលគេបានធ្វើជ្រុះកាលពីម្សិលមិញ។ ខ្ញុំ ក៏អោយគេអង្គុយចាំនៅតុមួយ​ ហើយខ្្ញុំក៏ដើរចូលទៅយកបន្តោងសោរបស់គេ។ បន្តោងសោ នោះ គឺតុក្កតារូបកូនខ្លាឃ្មុំមួយហើយស្លៀកសំពត់ពណ៌ផ្កាឈូក។ វាគួរអោយស្រលាញ់ណាស់ មិននឹកស្មានថា មនុស្សដូចជាគេមានចំនូលចិត្តបែបនេះសោះ។
            «នេះគឺជាបន្តោងសោរបស់លោក» ខ្ញុំដាក់បន្តោងសោនៅលើតុអោយឃី គេមើលហើយ ក៏ញញឹម។
            «អរគុណណាស់ នូណាដែលខំទុកបន្តោងសោនេះអោយមកខ្ញុំ»
            «ចាស៎ មិនអីទេ»
            «នូណា~»
            «ចា៎?» ខ្ញុំមានអារម្មណ៍ចម្លែកនៅពេលដែលគេហៅខ្ញុំ
            «ខ្ញុំៗ ចង់ញ៉ាំសូកូឡាប្លេនទៀតណា៎» គេនិយាយយ៉ាងស្រទន់ វាធ្វើអោយបេះដូងរបស់ ខ្ញុំលោតញាប់ដោយមិនដឹងខ្លួន។ អោយតែពេលនៅជិតគេ គឺខ្ញុំតែងមានអារម្មណ៍បែបនេះ។
            «អឺ... សុំទោសផងណា៎ ព្រោះគ្រប់គ្នាចេញទៅផ្ទះអស់ហើយ​ ដូច្នេះគ្មានអ្នកណាធ្វើ...»
            «ខ្ញុំដឹង! តែខ្ញុំចង់អោយនូណាធ្វើវាអោយខ្ញុំ។ តើបានទេ?»
            ខ្ញុំស្តាប់មិនច្រឡំទេ មែនទេ? នេះឃីចង់អោយខ្ញុំធ្វើសូកូឡាប្លេនអោយគេ? ខ្ញុំភាំងនឹង សម្តីរបស់គេមួយសន្ទុះ។
            «តើបានទេ នូណា?» គេទទូចសួរម្តងទៀត
            «អឺ... ប៉ុន្តែ.. ខ្្ញុំខ្លាចថា វាមិនឆ្ងាញ់។ ព្រោះខ្ញុំមិនមែនជាអ្នកជំនាញខាងនេះ។ ស្រួលមិន
            ស្រួល ញ៉ាំមិនកើតផងក៏មិនដឹង?»
            «មិនអីទេ ^^ ខ្ញុំចង់ញ៉ាំសូកូឡាប្លេនដែលនូណាធ្វើ ណាៗ...»
            «អញ្ចឹងក៏បាន :) ខ្ញុំនឹងធ្វើអោយ តែរង់ចាំបន្តិចទៅណា៎»

ដោយសារតែ ខ្ញុំមិនអាចប្រកែកបាន ខ្ញុំក៏ដើរចូលទៅកន្លែងធ្វើកាហ្វេដើម្បីធ្វើសូកូឡា
ប្លេនអោយឃី។
            មួយសន្ទុះក្រោយមក ខ្ញុំក៏ធ្វើសូកូឡាប្លេនហើយ ហើយក៏យកវាទៅអោយឃី។
            «អរគុណនូណា៎ ^^» គេញញឹមម្តងទៀត ក្រោយពីខ្ញុំដាក់កែវសូកូឡាប្លេននៅមុខគេ ហើយខ្ញុំក៏បែរខ្លួនចេញ ព្រោះមិនចង់រំខានគេ។​ តែ...
            «នូណា ឈប់សិន! នូណាមិនចង់អង្គុយនិយាយលេងជាមួយខ្្ញុំសិនទេឬ?»
            «អ៎ មិនមែនទេ​ តែខ្ញុំខ្លាចរំខានលោកណា៎»
            «មិនអីទេ! តាមពិតទៅ (_ _) ខ្ញុំក៏ចង់មកនិយាយលេងជាមួយនូណាដែរ​ (-///-)»
            «អូ! ពិតមែនឬ?​»

«ចាស បានអញ្ចឹងខ្ញុំនឹងហៅថា ឃីហើយណា៎ ^^~ »

Chapter 3
         
ថ្ងៃថ្មីចូលមកដល់ ហើយខ្ញុំក៏មកធ្វើការដូចរាល់ដង។ កាលពីម្សិលមិញ ខ្ញុំពិតជាមាន
អារម្មណ៍ល្អណាស់។ ខ្ញុំមិននឹកស្មានថា ខ្លួនឯងអាចអង្គុយនិយាយជាមួយនឹង តារាដ៏ល្បីដូចជា ឃីសោះ ពិតជាមានអារម្មណ៍ល្អណាស់។ មិនដឹងថា ហេតុអី្វនៅពេលដែលខ្ញុំបានជួបគេ ខ្ញុំតែង តែមានអារម្មណ៍ថា ភ័យៗ ហើយក៏សប្បាយចិត្តផងដែរ។ រឹតតែមានអារម្មណ៍ល្អឡើងៗ នៅពេលដែលបាននិយាយជាមួយគេ។
            អូ! អត់ទេ! ខ្ញុំគ្រវីក្បាលរបស់ខ្លួនឯងទៅមកៗ ដើម្បីដេញអារម្មណ៍ដែលរវើរវាយរបស់ខ្្ញុំ ចេញ។ ហើយក៏ចាប់ផ្តើមធ្វើការងារបន្តទៀត។
            ពេលចេញពីធ្វើការ...
            ខ្ញុំដើរតាមផ្លូវដ៏ស្ងាត់ជ្រាបទៅផ្ទះតែម្នាក់ឯង។ វាមិនឆ្ងាយប៉ុន្មានទេ ពីកន្លែងធ្វើការទៅ ផ្ទះរបស់ខ្ញុំ។ ខ្ញុំដើរបណ្តើរនឹកគិតរឿងកាលពីម្សិលមិញបណ្តើរ...
            «តើសូកូឡាប្លេននេះយ៉ាងម៉េចដែរ?» ខ្ញុំសួរទៅឃី នៅពេលដែលឃើញគេញ៉ាំវា
            «មិនអីទេ វាឆ្ងាញ់ណាស់នូណា​ ^^​ »
            «អឺ... កុំកុហកខ្ញុំអី។ ខ្ញុំអាចដឹងណា៎ ព្រោះខ្ញុំមិនជំនាញក្នុងការធ្វើវាទេ»
            «តាមពិតទៅ... វា... រាងផ្អែមបន្តិចមែន។ ប៉ុន្តែមិនអីទេ អាចញ៉ាំបាន ^^ »
            «ហូ... ខ្ញុំដឹងថាវានឹងអញ្ចឹង :( សុំទោសផង​ ដែលមិនអាចធ្វើសូកូឡាប្លេនដ៏ឆ្ងាញ់មួយ
អោយទៅលោក...» ខ្ញុំអោនមុខចុះមានអារម្មណ៍ថា ខ្មាសអៀននឹងគេណាស់!!
«កុំគិតអញ្ចឹងអីនូណា!​ សូកូឡាប្លេននេះឆ្ងាញ់ណាស់ ទោះបីជា វាផ្អែមក៏ពិតមែនតែខ្ញុំ
ចូលចិត្តផ្អែម ^^​ »
«អរគុណហើយ»
ក្រោយមក ពួកយើងក៏បាននិយាយគ្នាពីនេះពីនោះរហូតដល់ម៉ោងជិត ១១យប់។ ពេល នោះម៉ាក់ខ្្ញុំក៏តេមកព្រោះ គាត់ក្រឃើញខ្្ញុំទៅផ្ទះពេក។ រួចហើយទើប ខ្ញុំនិងឃីក៏លាគ្នាត្រលប់ មកផ្ទះ។
ដំបូងគេចង់ជូនខ្ញុំមកដែរ តែខ្្ញុំមិនហ៊ានអោយគេមកឃើញផ្ទះរបស់ខ្ញុំ ទើបខ្ញុំបដិសេធមិន ព្រមឲ្យគេជូនមក។ លើលោកនេះ តើមានអ្នកណាល្ងង់ដូចខ្ញុំដែរឬអត់ហ្ន៎? បាន ឃី ជូនមកផ្ទះ ហើយបែរជាប្រកែកទៅវិញ។​ ហ៊ឺ...
នឹកគិតដល់រឿងនេះ ខ្ញុំស្រាប់តែមានអារម្មណ៍ថា ដូចជាខ្វល់ខ្វាយពីគេណាស់ ជាពិសេស គឺមនុស្សស្រីដែលជាម្ចាស់បន្តោងតុក្កតានោះ។ តើនាងគឺជាអ្នកណាទៅហ្ន៎? គេប្រាប់ ខ្ញុំថា គេស្រលាញ់បន្តោងនោះណាស់ ហើយគេមិនអាចធ្វើអោយបាត់វាបានទេ។ ពេលនោះគឺ...
«បន្តោងនោះស្អាតណាស់» ខ្ញុំនិយាយទៅកាន់គេ
«មែនហើយ វាស្អាតណាស់^^ នូណាក៏ស្រលាញ់វាដែរមែនទេ?»
«អឺម... វាពិតជាស្អាតខ្លាំងណាស់» ខ្ញុំឃើញឃី ក្រលេកទៅមើលតុក្កតានោះ ហើយកាន់វា យ៉ាងថ្នម​ និង ញញឹមទៅកាន់វាយ៉ាងស្រទន់ ហាក់ដូចជាវាមានន័យខ្លាំងណាស់សម្រាប់គេ។
«ខ្ញុំស្រលាញ់តុក្កតានេះខ្លាំងណាស់ វាគឺជាកាដូថ្ងៃខួបកំណើតរបស់ខ្ញុំ។​ ម៉ីហៀង គឺជាអ្នក
ដែលអោយកាដូនេះមកខ្ញុំ នាងប្រាប់ថា នាងខំប្រឹងធ្វើវាណាស់។​ ដូច្នេះហើយខ្ញុំមិនអាច
ធ្វើអោយបាត់វាបានទេ»
នឹកដល់ត្រឹមនេះបេះដូងរបស់ខ្ញុំក៏ចាប់ផ្តើមឈឺ មិនដឹងថាហេតុអី? វាស្រាប់តែចុកដូចជា គេយកកាំបិតមកចាក់អញ្ចឹង។ តើនារីម្នាក់នោះគឺជា អ្នកណា? ម៉ីហៀង?? ខ្ញុំពិតជាចង់ដឹងណាស់ ថាតើរវាងពួកគេទាំងពីរនាក់មានទំនាក់ទំនងអ្វីជាមួយគា្ន?
ខ្ញុំដឹងថា ខ្លួនឯងពិតជាឆ្កួតដែលគិតបែបនេះ? តែខ្ញុំៗ​ពិតជាមិនអាច
ហាមចិត្តខ្លួនឯងបាន ទេ... គ្មាននរណាម្នាក់ អាចហាមឃាត់ស្នេហារបស់
ខ្លួនបានទេ!!!
 
Chapter 4

ចាប់តាំងពីថ្ងៃនោះមក ឃីក៏ឧស្សាហ៍មកញ៉ាំកាហ្វេនៅហាងដែលខ្ញុំធ្វើការ។ ទោះបីជាគេ មិនអាចមកបានរាល់ថ្ងៃក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ក៏គេអាចមក ៣ ​ទៅ​ ៤ដងក្នុងមួយ អាទិត្យដែរ។ ខ្ញុំដឹងថា គេពិតជារវល់ខ្លាំងណាស់ជាមួយការងាររបស់គេ។
គេតែងតែមកនៅពេល ដែលយើងជិតបិទហាង ហើយគេតែងតែកម្ម៉ង់សូកូឡាប្លេន ជា និច្ច ទោះបីជាខ្ញុំមិនយល់ថា ហេតុ អីក៏ឃី ញ៉ាំវាស្ទើរតែរាល់ថ្ងៃតែខ្ញុំនៅតែមានអារម្មណ៍ល្អ​ ព្រោះ ថ្ងៃដំបូងដែលគេមកទីនេះ គេបាន សួរខ្ញុំថា គួរញ៉ាំអ្វី? ហើយខ្្ញុំក៏ប្រាប់គេថា ខ្ញុំចូលចិត្តសូកូឡា ប្លេន។
អារម្មណ៍របស់ខ្ញុំដែលមានចំពោះគេ គឺកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយខ្ញុំក៏ដឹងដែរ ថា វាមិនអាចទៅរួចទេរវាងខ្ញុំ និង ​គេ។​ តែខ្ញុំមិនអាចហាមឃាត់ខ្លួនឯងបាន។
ទោះបីជាមិនអាច អោយគេដឹង មិនអាចនិយាយជាមួយ
គេគ្រប់ពេល រឺ ក៏នៅក្បែរខ្លួនគេ ក៏ដោយ​ តែវាគឺគ្រប់គ្រាន់ ណាស់ទៅហើយសម្រាប់ខ្ញុំ ដែលអាចឃើញគេញញឹម​ និង មកញ៉ាំ កាហ្វេនៅហាងរបស់ ខ្ញុំស្ទើរ រាល់ថ្ងៃ។
អ្នកដទៃអាចនឹងគិតថា វាឈឺចាប់ណាស់ដែលលួចស្រលាញ់
គេតែម្ខាង។ ប៉ុន្តែសម្រាប់ខ្ញុំ វាគឺជាសេចក្តីសុខម្យ៉ាងដែលជា
អាថ៌កំបាំងនៅក្នុងបេះដូងរបស់ ខ្ញុំ។​ តើមានមនុស្សប៉ុន្មាននាក់ដែល មាន ស្នេហាដូចជាខ្ញុំ? បានត្រឹមតែលួចស្រលាញ់គេពីចម្ងាយ... ទាំងដែលដឹងថា គេមាន មនុស្ស នៅក្នុងបេះដូងរួចទៅហើយ...
តែក្រោយមក ខ្ញុំឃើញថាគេដូចជាមមាញឹកណាស់ក្នុងការងាររបស់គេ។ ជួនកាលគេ ឈ្លាតមកញ៉ាំកាហ្វេបន្តិចហើយក៏ត្រលប់ទៅធ្វើការបន្តទៀត។ ពេលនេះគឺអាចថា ខុសពីមុន ព្រោះនៅពេលដែលគេមកញ៉ាំអីនៅទីនេះ គេតែងតែហៅខ្ញុំអោយនិយាយលេងជាមួយគេ។
ដោយសារថា ពេលយប់ហាងរបស់យើងជិតបិទទៅហើយ​ ហើយក៏គ្មានភ្ញៀវចូលមក ទៀតខ្ញុំក៏តែងតែមកនិយាយលេងជាមួយឃី នៅពេលដែលគេមកទីនេះ។

ពួកយើងចាប់ផ្តើមជិតស្និទ្ធិនឹងគ្នា ហើយក៏បានប្តូរលេខទូរស័ព្ទដៃជាមួយគ្នា។ មានពេល ខ្លះពួកយើងក៏បានលេងអេសអឹមអេសជាមួយគ្នាផងដែរ បើសិនជាឃីមានពេលទំនេរ។ មានយប់ ខ្លះពួកយើងលេងរហូតដល់ម៉ោង ២ ម៉ោង ៣យប់ឯណោះ។
ក្រោយមកទៀត ឃីបានសុំជួនខ្ញុំមកផ្ទះ ហើយខ្ញុំក៏លែងបដិសេធនឹងគេទៀតហើយ។ ខ្ញុំ​បានគិតហើយថា ខ្ញុំមិនចាំបាច់លាក់បាំងគេទៀតទេ។ ទោះបីជាផ្ទះរបស់ខ្ញុំនៅក្នុងផ្សារក៏ដោយ ហើយតូចបន្តិចក៏ដោយ តែវាគឺជាជីវិតពិតរបស់ខ្ញុំ។
គ្មានហេតុផលអី ដែលត្រូវលាក់គេទេ។ តាំងពីពេលនោះមក នៅពេលដែលគេទំនេរ គេតែងតែជូនខ្ញុំមកផ្ទះជានិច្ច។ វាធ្វើអោយខ្ញុំមានសេចក្តីសុខយ៉ាងប្រាប់មិនត្រូវ។ មានពេលខ្លះ ខ្ញុំក៏បារម្ភដែរ ខ្លាចថាមានអ្នកណាម្នាក់ឃើញយើង ហើយយកវាទៅនិយាយផ្តេសផ្តាសនោះ​ ប្រាកដជាមិនល្អទេ។
ជួនកាល ខ្ញុំក៏ចេះតែមានអារម្មណ៍ថា ឃីក៏មានអារម្មណ៍ដូចជាខ្ញុំដែរ គឺសប្បាយរីករាយ នៅពេលដែលពួកយើងបាននៅជាមួយគ្នា...

Chapter 5
         
            យូរៗទៅ ខ្ញុំគិតថាទំនាក់ទំនងរវាងពួកយើងទាំងពីរក៏កាន់តែជិតស្និទ្ធិទៅ ហើយសមាជិក ក្នុងក្រុមសាញនីក៏ដូចជាបានដឹងរឿងរបស់ពួកយើងដែរ ព្រោះពេលខ្លះពួកគេក៏មកញ៉ាំកាហ្វេនៅ ហាងកាហ្វេខ្ញុំដែរ ហើយពួកគេក៏ចាប់បានពីពាក្យសម្តីដែលខ្ញុំនិយាយជាមួយឃីដែរមើលទៅ។
            ហើយខ្ញុំដឹងថា មីនហូគឺជាអ្នកដឹងវាមុនគេ ហើយក៏ជាអ្នកប្រាប់ទៅសមាជិកដទៃដែរ។ មានពេលមួយនោះ គេបានសួរខ្ញុំថា តើខ្ញុំចូលចិត្តឃីដែរឬទេ? វាជាសំនួរដែលពិបាកនឹងឆ្លើយ​ ចេញទៅណាស់។
            ទោះបីជា នៅក្នុងបេះដូងរបស់ខ្ញុំអាចឆ្លើយបានយ៉ាងលឿនថា ខ្ញុំពិតជាចូលចិត្តឃីខ្លាំង ណាស់ ហើយថែមទាំងស្រលាញ់គេទៀតផង។ តែខ្ញុំមិនអាចនិយាយប្រាប់ មីនហូពីរឿងទាំង នោះបានទេ។​ ខ្ញុំបដិសេធនឹងសំនួរនោះហើយក៏ដើរចេញទៅ។
            ប៉ុន្មានថ្ងៃបន្ទាប់ពីថ្ងៃដែល មីនហូសួរខ្ញុំមក ខ្ញុំក៏មិនឃើញ ឃី មកញ៉ាំអីនៅហាងកាហ្វេ ទៀត។ វាធ្វើអោយខ្ញុំមានអារម្មណ៍មិនល្អសោះ គឺចេះតែហេងហាងនៅក្នុងខ្លួន។ ជួនកាលក៏​ ភ្លឹក មួយពេលៗ ដែលជាហេតុធ្វើអោយមិត្តរួមការងារខ្្ញុំឆ្ងល់​ តែខ្ញុំក៏ខំគេចវេសពីរឿងនោះ។
            ដោយសារតែរឿងនោះ ធ្វើអោយខ្ញុំគ្មានអារម្មណ៍ចង់ទៅធ្វើការ និង ញ៉ាំអាហារទាំង ឡាយ។ ខ្ញុំក៏ឈឺហើយ ក៏បានអោយមិត្តរួមការងារជួយសុំច្បាប់អោយប៉ុន្មានថ្ងៃ​។ ខ្ញុំបិទទូរស័ព្ទ ចោលហើយសម្ងំនៅក្នុងបន្ទប់រហូត។
            ប៉ុន្មានថ្ងៃដែលខ្ញុំនៅផ្ទះនេះ ខ្ញុំតែងតែនឹកគិតពីរឿងរបស់ខ្ញុំ និង ឃី។ ដោយសារតែកាយ វិការដ៏ទន់ភ្លន់របស់គេចំពោះខ្ញុំ នៅពេលដែលយើងនៅជាមួយខ្ញុំ កាន់តែធ្វើអោយខ្ញុំស្រលាញ់គេ                                                              
          ខ្លាំងឡើង មិនអាចដក់ខ្លួនបាន។ ខ្ញុំពិតជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ ដែលមិនអាចងើប      
                    បាន ឡើយ។
                ពេលខ្លះខ្ញុំពិតជាចង់ប្រាប់គេខ្លាំងណាស់ថា ខ្ញុំស្រលាញ់គេស្ទើរស្លាប់ទៅហើយ។     
                  ប៉ុន្តែខ្ញុំតែងតែលាក់វាទុកទៅវិញ នៅពេលដែលបានលឺគេនិយាយពី នារីម្នាក់នោះគឺ  
                 ម៉ីហៀង។ នារី ដែលធ្វើបន្តោងតុក្កតាខ្លាឃ្មុំនោះឲ្យគេ។ ដូច្នេះហើយ ខ្ញុំខ្លាចថា គេ    
              នឹងស្អប់ខ្ញុំ នៅពេលដែល គេ បានដឹងការពិត ហើយគេនឹងលេងមកជិតស្និទ្ធិជាមួយខ្ញុំ ទៀត។ វានឹងធ្វើអោយខ្ញុំកាន់តែឈឺចាប់ ថែមទៀត។
ព្រោះតែរឿងបែបនេះ ធ្វើអោយខ្ញុំពួនយំនៅក្នុងបន្ទប់តែម្នាក់ឯង។ ខ្ញុំមិនបានប្រាប់រឿង ទាំងនេះទៅអ្នកណាទាំងអស់ សូម្បីតែម៉ាក់របស់ខ្ញុំ។ ខ្ញុំមិនចង់ឲ្យគាត់បារម្ភពីខ្ញុំ ព្រោះរឿងទាំង ប៉ុន្មានគឺជាកំហុសរបស់ខ្ញុំ។
ពេលនេះ ខ្ញុំចាប់ផ្តើមយល់ពីអារម្មណ៍​ឈឺចាប់ នៅពេលដែលស្រលាញ់គេតែម្ខាង
ហើយ។ វាពិបាកណាស់ ការដែលស្រលាញ់គេតែ​ឯង ហើយដឹងថាគេមានមនុស្សក្នុងបេះដូងរួច ទៅហើយ...
            ប៉ុន្មានថ្ងៃក្រោយមក អារម្មណ៍របស់ខ្ញុំក៏បានធូរស្រាលជាងមុនបន្ទាប់ពីយំម្នាក់ឯងអស់ ប៉ុន្មានថ្ងៃ។ ខ្ញុំក៏ត្រលប់ទៅធ្វើការវិញ​ ហើយក៏សម្រេចចិត្តថា នឹងព្យាយាមដកចិត្តចេញពី ឃី។ ទោះជាលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវតែព្យាយាមដែរ។ វាអាចនឹងឈឺចាប់ ក្នុងការបំភ្លេចឃី តែ វានឹងធូរស្រាលទៅវិញ នៅពេលដែលខ្ញុំបំភ្លេចគេបាន។
            ពេលចូលទៅធ្វើការវិញ មិត្តភក្តិក៏សួរពីអការៈរបស់ខ្ញុំ ហើយខ្ញុំក៏ឆ្លើយប្រាប់ពួកគេថា ខ្ញុំ បានធូរស្រាលច្រើនហើយបន្ទាប់ពីបានសំរាកប៉ុន្មានថ្ងៃនេះ។ ហើយក៏មានមិត្តភក្តិប៉ុន្មាននាក់ ទៀតបានប្រាប់ថា ប៉ុន្មានថ្ងៃដែលខ្ញុំឈប់នេះ ឃីបានមកញ៉ាំ សូកូឡាប្លេន នៅហាងកាហ្វេនេះ ជាប់គ្នា។ ហើយគេក៏ដូចជា ចេះតែសម្លឹងរកអ្នកណាម្នាក់នៅក្នុងហាងកាហ្វេ។
            ពួកគេសួរថា តើមានទាក់ទងអីនឹងខ្ញុំដែរឬអត់? ខ្ញុំក៏បដិសេធហើយ ដើរចេញទៅធ្វើការ ដូចរាល់ដង។ ខ្ញុំបានគិតហើយថា មិនគិតពីគេទៀតទេ ប៉ុន្តែនៅពេលដែលខ្ញុំបានលឺដំនឹងនេះ ពីពួកគេ ខ្ញុំក៏មានអារម្មណ៍ខ្វល់ខ្វាយពីគេម្តងទៀត។

ស៊ីវហ្គិច ដែលជាមិត្តរួមការងារជាមួយខ្ញុំដែរនោះ បានមកប្រាប់ខ្ញុំថា​ នាងមានការសម្ងាត់ ចង់ប្រាប់ខ្ញុំ។ នាងជាមនុស្សត្រង់ម្នាក់ ហើយក៏ជាអ្នកដែលជិតដិតជាមួយខ្ញុំដែរ។
            ហ្គិចប្រាប់ខ្ញុំថា ឃីបានសួរនាងអំពីរូបខ្ញុំថា ហេតុអីបានជាខ្ញុំមិនមកធើ្វការ? នាងប្រាប់ថា ប៉ុន្មានថ្ងៃនេះមើលទៅ ឃីដូចជាមិនសប្បាយចិត្តសោះ ហើយនៅពេលដែលគេបានដឹងថា ខ្ញុំឈឺ នោះគេក៏កាន់តែមានទឹកមុខក្រៀមក្រំថែមទៀតផង។ ឃីបានសួរ ហ្គិចទៀតថា ហេតុអីក៏គេទាក់ ទងមកខ្ញុំមិនបានអញ្ចឹង? នាងក៏ឆ្លើយថា នាងក៏មិនដឹងដែរ ព្រោះពេលនោះនាងក៏ទាក់ទងមកខ្ញុំ មិនកើតដែរ។
            បេះដូងរបស់ខ្ញុំចាប់ផ្តើមឈឺខ្ទោកៗ ម្តងទៀតនៅពេលបានលឺរឿងទាំងនោះ។ ឃី​ តើ
លោកកំពុងតែគិតអ្វី? តើលោកទុកខ្ញុំត្រឹមជាមិត្តជិតដិតម្នាក់ ឬ ក៏លោកទុកខ្ញុំជាមនុស្សម្នាក់នៅ ក្នុងបេះដូងលោកដែរ? ហើយចុះម៉ីហៀងវិញនោះ មានទំនាក់ទំនងអ្វីជាមួយលោកអោយប្រា កដ?


Chapter 6

          ថ្ងៃនេះមេឃមើលទៅ ងងឹតឈឹង ដូចជាចង់ភ្លៀងខ្លាំងហើយ។ ចំនែកឯចិត្តខ្ញុំក៏អួរអាប់ ដូចជាមេឃនៅពេលនេះដែរ។ ខ្ញុំបានព្យាយាមបំភ្លេចឃីណាស់ តែខ្ញុំធ្វើមិនបាន។ ម្សិលមិញ បន្ទាប់ពីបានដឹងរឿងទាំងនោះហើយ ខ្ញុំក៏ទន្ទឹងរង់ចាំមើលគេមកហាងកាហ្វេម្តងទៀត តែមិន ឃើញគេសោះ។
            លុះដល់ពេលខ្ញុំត្រលប់មកដល់ផ្ទះ ក៏ស្រាប់តែលឺអ្នកនៅម្តុំផ្ទះខ្ញុំនិយាយប្រាប់ម៉ាក់ខ្ញុំថា ពួកគាត់បានឃើញ ប្រុសម្នាក់រូបរាងស្អាតបាតពាក់មួកជិតមុខ​ ទំនងដូចជាតារាល្បីបានមកឈរ រេរានៅមុខផ្ទះរបស់ខ្ញុំ កាលពី២, ៣ថ្ងៃមុន។ វាធ្វើខ្ញុំដឹងថា គេនោះប្រាកដជាឃី។ យប់នោះ ខ្ញុំក៏ អង្គុយំម្នាក់ឯងទៀត មិនដឹងថាមកពីមូលហេតុអ្វី។
            ពេលនោះខ្ញុំក៏បានទទួលសារមួយពីគេ «ហ័ង! ថ្ងៃនេះនាងទំនេរទេ?​ ពួកយើងអាចជួបគ្នា បានទេ? ខ្ញុំចង់ជួបនាង! បើអាចបាន ពួកយើងនឹងជួបគ្នានៅមាត់ទន្លេណា៎។ ខ្ញុំនឹងរង់ចាំនាង» គ្រាន់តែអានសារចប់ភ្លាម ខ្ញុំក៏ប្រញាប់សុំគេចេញពីធ្វើការមុនម៉ោង ហើយក៏ជិះម៉ូតូសំដៅទៅ កាន់មាត់ទន្លេភ្លាម។
            «ឃី» ខ្ញុំស្រែកហៅគេ នៅពេលឃើញគេឈរបែរខ្នងមើលទៅខាងទន្លេ។ គេពាក់មួក និង ពាក់វ៉ែនតាដើម្បីកុំអោយវាមើលទៅលេចធ្លោពេក។ គេក៏ក្រលេកមកពេលដែលលឺខ្ញុំហៅ។ ខ្ញុំដឹង ថាពេលនេះមានមនុស្ស​ មួយចំនួនកំពុងតែមើលមកខ្្ញុំនឹងគេ។ តែខ្ញុំមិនខ្វល់ឡើយ។
            «នូណាមកហើយមែនទេ?»
            «អឺម...» ខ្ញុំញញឹមទៅកាន់គេ
            «ហេតុអីក៏ប៉ុន្មានថ្ងៃនេះ នូណាមិនទៅធ្វើការ ហើយថែមទាំងមិនបើកទូរស័ព្ទទៀត? ដឹង
ទេថា ខ្ញុំនឹកនូណា និង បារម្ភពីនូណាប៉ុណ្ណា?»
គេឆ្លើយមកទាំងទឹកមុខដែលក្រៀមក្រំ ទោះបីជាខំញញឹមយ៉ាងណា ក៏ខ្ញុំអាចមើលដឹង ដែរ។ នៅវិនាទីនោះខ្ញុំស្ទើរតែមិនជឿថា​ គេទាញខ្ញុំយកទៅអោប។ វាមានអារម្មណ៍ កក់ក្តៅ ណាស់។ ខ្ញុំពិតជាចង់នៅបែបនេះរហូតណាស់ ឃី...
ខ្ញុំបានប្រាប់ឃីពីរឿងដែលខ្ញុំមិនទៅធ្វើការ និង បិទទូរស័ព្ទថា​មកពីខ្ញុំឈឺ ហើយមិនចង់ អោយគេរំខាន។ ខ្ញុំដឹងថា ការកុហកគឺមិនល្អទេ តែសុំទោសណា ឃី ខ្ញុំត្រូវតែធ្វើបែបនេះ។
ខ្ញុំខំប្រឹងនិយាយលេងជាមួយគេ ដើម្បីអោយគេសប្បាយចិត្ត។ តែគេនៅតែមិនសប្បាយ​ ចិត្តសោះ ហើយគេចេះតែងាកមកមើលមុខខ្ញុំក្នុងន័យចង់និយាយអ្វីម្យ៉ាងប្រាប់ខ្ញុំ។ គេចេះតែ ញញឹមតិចៗ មិននិយាយស្តីអ្វីសោះធ្វើខ្ញុំកាន់តែខ្វាយខ្វល់ថែម។ ខ្ញុំមិនហ៊ានសួរគេថា​ មកពីរឿង អ្វី ក៏ចេះនិយាយពីនេះពីនោះបន្តទៀត។
បានមួយសន្ទុះមេឃក៏ធ្លាក់ភ្លៀងមកយ៉ាងខ្លាំង ខ្ញុំ និង ឃី ដើររកកន្លែងជ្រកមិនបានសោះ ព្រោះថ្ងៃនេះមានមនុស្សច្រើនណាស់ នៅកន្លែងណាក៏មានមនុស្សជ្រកពេញដែរ។​ ខ្ញុំក៏សម្រេច ចិត្តនាំគេទៅផ្ទះរបស់ខ្ញុំ។ ទំរាំតែពួកយើងទាំងពីរនាក់មកដល់ផ្ទះ ខ្លួនរបស់ពួកយើងក៏ទទឹកជោគ បាត់ទៅហើយ។
ថ្ងៃនេះគ្មានអ្នកណានៅផ្ទះទេ ម៉ាក់ និង អ៊ីរបស់ខ្ញុំបានទៅប្រទេសថៃដើម្បីឡើងទៅយក អាវមកលក់។ ឯអាម៉ាក៏ទៅលេងផ្ទះបងប្អូនខ្ញុំជាមួយ អាម៉ី(ប្អូនស្រីរបស់ខ្ញុំ)។ ខ្ញុំហៅគេអោយទៅ ខាងលើផ្ទះរបស់ខ្ញុំ។
គ្រាន់តែទៅដល់ខាងលើភ្លាមស្រាប់តែ...
ព្រឹប...
ខ្ញុំក្រលេកមើលទៅខាងក្រោយ ក៏ឃើញ ឃី ដួលសន្លប់ទៅនឹងដីបាត់ទៅហើយ។ ខ្ញុំប្រ ញាប់អន្រួនខ្លួនគេហើយហៅគេ តែគេមិនដឹងខ្លួនសោះ។ វាពិបាកណាស់សម្រាប់ខ្ញុំដែលជា មនុស្សស្រីហើយត្រូវគ្រាមនុស្សប្រុសសន្លប់នោះ។
ខ្ញុំនាំគេចូលទៅខាងក្នុងហើយ ក៏យកន្សែងមកជូតខ្លួនអោយគេ។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ក៏យកអាវរបស់បងប្រុសជីដូនមួយខ្ញុំ ដែលគាត់ភ្លេចយកទៅយកមកប្តូរអោយគេ។ ខ្ញុំហ៊ានប្តូរតែ អាវរបស់គេតែប៉ុណ្ណោះ ឯចំនែកខោនោះគឺ ខ្ញុំមិនហ៊ានទេ។
បានមួយសន្ទុះ ខ្លួនរបស់ឃីក៏ចាប់ផ្តើមក្តៅខ្លាំង ហើយបបូរមាត់របស់គេក៏ស្លេកទៀត។ ខ្ញុំក៏ប្រញាប់ទៅយកកន្សែងដាក់ទឹកត្រជាក់ យកមកបន្ថយកំដៅអោយគេ។ ហើយក៏ទៅដាំបបរ ទុកអោយគេញ៉ាំ។

Chapter 7

ពេលដែលខ្ញុំត្រលប់មកវិញ​ ខ្ញុំក៏បានលឺគេមមើ ដូចជាហៅនរណាម្នាក់។ ពេលដែលខ្ញុំ ចូលទៅជិតក៏លឺគេនិយាយថា​ «នូណាៗ...» ខ្ញុំក៏មានអារម្មណ៏ថា ភ័យអរ មិនដឹងថា នូណាដែល គេហៅនេះជាខ្ញុំ ឬក៏អត់? ខ្ញុំលូកដៃទៅយកកន្សែងដែលដាក់លើក្បាលគេមកប្តូរ ស្រាប់ឃីចាប់ ដៃរបស់ខ្ញុំ។
ខ្ញុំភ្ញាក់យ៉ាងខ្លាំង ហើយពេលនោះឃីស្រាប់តែបើកភ្នែកឡើង។ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច ក៏
ញញឹមដាក់គេ
«ដឹងខ្លួនហើយហ្អេស?»​ ខ្ញុំព្យាយាមនិយាយដោយសំឡេងធម្មតា
«នូណា~» គេហៅខ្ញុំដោយសម្លេងខ្សាវៗ
«មានការអី?»
«េហតុអីក៏នូណាធ្វើល្អដាក់ខ្ញុំ?»
«...» ខ្ញុំទាក់នឹងសំនួររបស់គេ មិននឹកស្មានថាគេនឹងសួរខ្ញុំបែបនេះ
«អាចឆ្លើយប្រាប់ខ្ញុំបានទេ? ហេតុក៏ល្អនឹងខ្ញុំ?»
«គឺ... គឺ... មកពីឃីជា ដុងស៊េង(ប្អូនប្រុស) ដ៏គួរឲ្យស្រលាញ់នោះអី ^^ » ខ្ញុំព្យាយាមកុហកគេតាម ដែលអាចធ្វើទៅបាន
«ដុងស៊េង? ត្រឹមតែជាដុងស៊េងទេមែនទេ?»
«ប្រា-ប្រាកដហើយ» ខ្ញុំឃើញគេញញឹមបន្តិច ហើយគេក៏ក្រោកឡើងអង្គុយ
«នូណា~ នូណាពិតជាស្អាតណាស់ ហើយចិត្តល្អថែមទៀតផង»
ខ្ញុំឆ្ងក់នឹងពាក្យសម្តីរបស់គេ ហើយមុខរបស់ខ្ញុំក៏មានចំហាយក្តៅភាយឡើងមក​។ ខ្ញុំមិន នឹកស្មានថា អាចលឹពាក្យបែបនេះពីមាត់របស់គេនោះទេ។
«នូណា... មានមនុស្សនៅក្នុងបេះដូងហើយឬនៅ?»
«ច-ចាស?»
«ខ្ញុំសួរថា តើនូណាមានមនុស្សដែលខ្លួន​ឯងស្រលាញ់ហើយឬនៅ?»
«ខ្ញុំ... ខ្ញុំ... មានហើយ...»
«មានហើយ?» គេងាកមកមើលមុខខ្ញុំ ហើយសើចបន្តិចតែការសើចរបស់គេដូចជា បង្ខំ ចិត្តឲ្យសើចច្រើនជាង។
«យ៉ាងម៉េច?» ខ្ញុំសួរគេ ធ្វើជាមិនដឹង
«គ្មានអីទេ... បុរសដែលនូណាស្រលាញ់ប្រាកដជាល្អណាស់មែនទេ?»
«ម-មែនហើយ» ខ្ញុំឆ្លើយរដាក់រដុបបន្តិច តាមពិតខ្ញុំពិតជាចង់ឆ្លើយប្រាប់គេណាស់ថា​ បុរសម្នាក់នោះគឺជាគេ បុរសដែលអង្គុយទល់មុខខ្ញុំ។ តែខ្ញុំមិនអាចធ្វើបាន... ខ្ញុំស្អប់ខ្លួន​ឯង!!
«តាមពិត ឃីក៏មានមនុស្សនៅក្នុងចិត្តដែរ តើមែនទេ?»
«ខ្ញុំ?»
«ត្រូវហើយ! នាងគឺជានារីដែលធ្វើបន្តោងតុក្កតានោះ មែនទេ? គឺជា ម៉ីហៀងមែនទេ?» នៅពេលដែលខ្ញុំនិយាយពាក្យនេះ វាប្រៀបដូចជាមានកាំបិតមកចាក់ចំបេះដូងខ្ញុំអញ្ចឹង។
«ហ៊ឹស...(គេសើចបន្តិច) បងប្រុសអាចស្រលាញ់ប្អូនស្រីបង្កើតរបស់ខ្លួនបានដែរហ្អ៎?» គេងាកមកមើលមុខខ្ញុំ
«ចា៎? មានន័យថាម៉េចហ្នឹង?»
«ហាស... ហា... នាងគឺប្អូនស្រីរបស់ខ្ញុំទេ។ ខ្ញុំម៉េចនឹងអាចស្រលាញ់នាងកើតនោះ»
គ្រាន់តែលឺពាក្យនេះភ្លាម វាប្រៀបដូចជាមានអ្នកណាម្នាក់បានមកដកកាំបិតដែលដោត ជាប់នឹងបេះដូងរបស់ខ្ញុំជាមកហើយយកទៅបាត់អញ្ចឹង។
ពួកយើងស្ងាត់មួយសន្ទុះ ដោយគ្មានអ្នកណានិយាយអ្វី។ ខ្ញុំមិនដឹងថា​ ត្រូវនិយាយអ្វី ព្រោះពេលនេះខ្ញុំឃើញ ឃី​ ចេះតែសម្្លឹងមកខ្ញុំក្នុងន័យដូចជា ចង់និយាយអ្វីប្រាប់ខ្ញុំ​ តែដូចជាមិន ហ៊ាន។ ភ្លៀងក៏រៀងស្បោយហើយដែរ គឺមិនសូវខ្លាំងដូច      ជាពេលមុននេះទេ។ ភ្លៀងស្រក់មក តិចៗ ប្រៀបដូចជាក្នុងកុនរ៉ូមែនទិកអញ្ចឹង តែទាស់ត្រង់ថាខ្ញុំ​ និង ឃីបែរជាមិននិយាយអ្វី។
តាមពិតក្នុងចិត្តខ្ញុំចង់ឆុងកាហ្វេក្តៅៗពីរកែវញ៉ាំជាមួយគេ ហើយអង្គុយមើលភ្លៀងធ្លាក់ជា មួយគេ និង ផ្អែកក្បាលលើស្មារបស់គេ។ ប៉ុន្តែវាបានត្រឹមតែជា ការស្រមៃតែប៉ុណ្ណោះ។ ដោយ សារខ្ញុំមិនចង់ស្ថិតក្នុងសភាពស្ងប់ស្ងាត់បែបនេះ ខ្ញុំក៏រករឿងមកនិយាយមុន។
«ឃី ភ្ញាក់ហើយ ដូចនេះខ្ញុំគួរតែទៅដួសបបរដែលដាំទុកយកមកអោយ ឃីញ៉ាំទើបត្រូវ»
 
ថាហើយ ខ្ញុំក៏បែរខ្លួនងើបទៅ តែត្រូវ ឃី ចាប់ដៃជាប់ហើយទាញខ្លួនខ្ញុំទៅជិតគេ។ វិនាទី មុខរបស់ពួកយើងនៅជិតគ្នាខ្លាំងណាស់ ស្ទើរតែមិនដល់១ស.ម ផង។
«កុំទាន់អាលទៅអី» គេនិយាយសម្លេងស្រាលៗ តែខ្ញុំអាចលឺបានយ៉ាងច្បាស់ព្រោះ ពួក យើងនៅជិតគ្នាខ្លាំងមែនទែន។ ខ្ញុំអាចទទួលដឹងពីដង្ហើមរបស់គេ ដែលដកចេញចូលហើយភាយ ចំហាយក្តៅប៉ះមកត្រូវខ្ញុំ។ បេះដូងរបស់ខ្ញុំចាប់ផ្តើមលោតញាប់យ៉ាងប្រាប់មិនត្រូវ។ ខ្ញុំមិនដែល ស្ថិតនៅក្នុងសភាពបែបនេះពីមុនមកទេ។
អ្វីដែលខ្្ញុំនឹកស្មានមិនដល់ គឺ ឃីសន្សឹមៗយកដៃរបស់គេមកទាញមុខខ្ញុំទៅជិតគេ។ បបូរមាត់ពណ៌ផ្កាឈូកខ្ចីដ៏ទន់របស់គេ ក៏សន្សឹមៗដាក់មកលើបបូរមាត់របស់ខ្ញុំ។ ការថើបដ៏ទន់ ភ្លន់របស់គេធ្វើឲ្យខ្ញុំមានសេចក្តីសុខយ៉ាងប្រាប់មិនត្រូវ។
ទោះបីជាយល់សប្តិក៏ខ្ញុំមិនដែលនឹកដល់ដែរថា ស្ថិតក្រោមបរិយាកាសដ៏រ៉ូមែនទិចបែប នេះ ខ្ញុំអាចទទួលយកការថើបដ៏ទន់ភ្លន់ពីតារាដ៏ល្បីឈ្មោះម្នាក់ និង ជាបុរសដែលខ្ញុំស្រលាញ់ ខ្លាំងបំផុត។ គេម្នាក់នោះគឺជា គីម ឃីប៊ុម...
ឃីសន្សឹមៗដកបបូរមាត់របស់គេ ចេញពីបបូរមាត់របស់ខ្ញុំ។ គេសម្លឹងមើលមុខរបស់ខ្ញុំ
ហើយទាញខ្ញុំចូលទៅអោបនៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់គេ។ គេមិននិយាយអ្វី តែគេនៅតែអោប ខ្ញុំមិនព្រមលែងប្រៀបដូចជាខ្លាចថា ពួកយើងនឹងបែកគ្នាយ៉ាងអញ្ចឹង។
            «នូណា... ដឹងទេថា ឃីម្នាក់នេះស្រឡាញ់នូណា ណា៎»
ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំបានលឺពាក្យនេះចេញពីមាត់របស់គេ។ ខ្ញុំភាំងយ៉ាងខ្លាំង មិនដឹងថា គួរនិយាយអ្វីឲ្យត្រូវ។ ឃីទាញខ្ញុំចេញពីខ្លួនគេបន្តិច ហើយសម្លឹងមើលមុខខ្ញុំ។
«ស៊ីវហ័ង ខ្ញុំស្រលាញ់នាង» គេនិយាយពាក្យនេះម្តងទៀតយ៉ាងច្បាស់ ខ្ញុំពិតជារំភើបនឹង ពាក្យនេះខ្លាំងណាស់។ ទឹកភ្នែករបស់ខ្ញុំចាប់ផ្តើមស្រក់ចុះមកដោយមិនដឹងខ្លួន។ គេលួកដៃមក ជួតទឹកភ្នែកអោយខ្ញុំដោយថ្នមៗ។
«ហេតុអីក៏នូណាយំហ្អាស? ឬក៏នូណាមិនបានគិតដូចជាខ្ញុំទេ? នូណាមានអ្នកផ្សេង
ហើយមែនទេ? ប្រាប់ខ្ញុំមកថា តើនូណាគិតយ៉ាងណាចំពោះខ្ញុំ?»
«ឃី...» ខ្ញុំរកពាក្យអ្វីមកនិយាយមិនចេញសោះ
ព្រោះខ្ញុំមិននឹកស្មានថា ឃីក៏ស្រឡាញ់ខ្ញុំ ដែរ។
ខ្ញុំបានត្រឹមតែងក់ក្បាល ហើយក៏អោបគេម្តងទៀត។
«ខ្ញុំក៏... ស្រឡាញ់ឃីដែរ...» គេអោបខ្ញុំខ្លាំងជាងមុន
«ពិតមែនហ្អេស? នូណាក៏ស្រឡាញ់ខ្ញុំដែរហ្អេស?»
«អឺម... នូណាក៏ស្រឡាញ់ឃីដែរ ស្រឡាញ់យូរ
មកហើយ» ខ្ញុំងក់ក្បាលម្តងទៀត ហើយក៏ កាន់តែយំទៀត។  
«អញ្ចឹងហេតុអីក៏នូណាប្រាប់មីនហូថា នូណាមិនចូលចិត្តខ្ញុំ? ហើយហេតុអីមុននេះនួណា
ប្រាប់ខ្ញុំថានូណា មានមនុស្សនៅក្នុងចិត្តរួចទៅហើយ? ប្រាប់ខ្ញុំផងបានទេ?»
«មិនមែនទេ! មិនមែនបែបនោះទេ ដោយសារតែខ្ញុំមិនចង់អោយអ្នកណាដឹងថា​ខ្ញុំស្រលា
ញ់ឃី ព្រោះខ្ញុំខ្លាចថា ខ្ញុំស្រលាញ់ឃីតែម្ខាង ហើយខ្លាចថាបើ ឃី​ ដឹងរឿងនេះហើយឃី​
នឹងខឹងខ្ញុំហើយមិននិយាយរកខ្្ញុំទៀត... ហើយរឿងដែលខ្ញុំប្រាប់ថា មានមនុស្សក្នុងបេះ
ដូងរួចហើយនោះគឺមែន។ គេម្នាក់នោះគឺជា ឃីនេះឯង...»
«នូណា... ដឹងទេថា តាមពិតខ្ញុំជាអ្នកឲ្យមីនហូទៅសួរនូណាពីរឿងនេះ។ ខ្ញុំស្មានថា
នូណាពិតជាមិនចូលចិត្តខ្ញុំទើបខ្ញុំ ចង់គេចមុខចេញពីនូណា។​ តែខ្ញុំធ្វើមិនបាន​ខ្ញុំតែងតែ
នឹកដល់នូណាគ្រប់ពេលដែលជាហេតុធ្វើឲ្យខ្ញុំទៅញ៉ាំសូកូឡាប្លេននៅទីនោះស្ទើររាល់
ថ្ងៃ។ តែនៅថ្ងៃនោះពេលដែលខ្ញុំទៅដល់បែរជាមិនឃើញនូណា​ តែបុគ្គលិកនៅទីនោះ
ប្រាប់ថា នូណាឈឺ។ ខ្ញុំបារម្ភពីនូណាខ្លាំងណាស់តែខ្ញុំទាក់ទងទៅនូណាមិនបានសោះ។
ខ្ញុំបានមករកនូណាដល់មុខផ្ទះ តែមិនឃើញនូណាសោះ ហើយខ្ញុំក៏មិនហ៊ានចូលទៅសួរ
ម៉ាក់របស់នូណាដែរ​ព្រោះខ្ញុំខ្លាចថា ខ្ញុំនឹងរំខាននូណា...» គេនិយាយបណ្តើរទឹកភ្នែក របស់គេចាប់ផ្តើមស្រក់មកបណ្តើរ ជាហេតុធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួន​ឯងពិតជាធ្វើខុសចំពោះ គេណាស់។
«សុំទោស... អោយខ្ញុំសុំទោសណា៎ឃី... ខ្ញុំមិននឹកស្មានថា ខ្ញុំធ្វើអោយឃីលំបាកយ៉ាង
នេះទេ។ ខ្ញុំសុំទោស... លើកក្រោយ ខ្ញុំនឹងមិនធ្វើបែបនេះទៀតទេ... ខ្ញុំសន្យា...»
«មិនអីទេ... ខ្ញុំអរគុណណាស់ អរគុណដែលនូណាស្រលាញ់ខ្ញុំ អរគុណសម្រាប់អី្វគ្រប់
យ៉ាងដែលនូណាបានផ្តល់មកឲ្យខ្ញុំ ក្នុងរយៈពេលកន្លងមកនេះ... នូណា​ សារ៉ាំងហេ»
«នេដូ សារ៉ាំងហេយ៉ូ...» ខ្ញុំអោបគេកាន់តែខ្លាំងជាមុន
«នូណា... យល់ព្រមធ្វើជាសង្សាររបស់ខ្ញុំទៅ បានទេ?» គេសម្លឹងមើលមុខរបស់ខ្ញុំក្នុងទឹក មុខយ៉ាងប្រាកដប្រជា។ ហើយវាប្រាកដណាស់ថា​ ខ្ញុំនឹងមិនបដិសេធនឹងសំនួររបស់គេទេ ព្រោះ វាជាអ្វីដែលខ្ញុំតែងតែទន្ទឹងរង់ចាំជាយូរមកហើយ...
ខ្ញុំមិនឆ្លើយតបនឹងគេ​ តែខ្ញុំងក់ក្បាលប្រាប់គេជំនួសវិញ។ ហើយពួកយើងក៏ថើបគ្នាម្តង ទៀតនៅក្នុងបរិយាកាសដដែល ដែលធ្វើអោយខ្ញុំគិតថា ខ្លួន​ឯងពិតជាមានសំណាងណាស់...

មិនថា ទោះបីជាមានរឿងអ្វីក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់លោកជារៀងរហូតណា៎ ឃី... ហើយលោកក៏អញ្ចឹងដែរ មិនថាមានរឿងអ្វីនោះទេ ខ្ញុំសូមអោយលោកនៅតែស្រលាញ់ខ្ញុំជារៀង រហូតអោយដូចជា ខ្ញុំស្រឡាញ់លោក...

Chapter 9

            មិនយូរប៉ុន្មាន ទំនាក់ទំនងរវាងខ្ញុំ និង ឃីក៏បានលេចលឺចេញទៅក្រៅ។ ហើយគ្រប់ ទស្សនាវដ្តីទាំងអស់ក៏បានចុះពីរឿងរបស់យើង។ ខ្ញុំដឹងថា ឃីមានការបារម្ភចំពោះវាខ្លាំងណាស់ ព្រោះមើលទៅក្រោយពីបានដឹងរឿងរបស់យើងហើយ មេនេចជឺរបស់គេ ដូចជាមិនពេញ ចិត្តនឹងទំនាក់ទំនងរបស់យើងសោះ។
តាំងពីពេលនោះមក ខ្្ញុំ និង ឃីក៏មិនសូវបានជួបគ្នា។ ហើយគេក៏មិនដែលបានជូនខ្ញុំមក ផ្ទះ ដូចកាលពីមុនទៀតដែរ។ ខ្ញុំដឹងថា​ មេនេចជឺរបស់គេហាក់ដូចជា ព្យាយាមបំបែកពួកយើង ចេញពីគ្នា។
នៅពេលដែលខ្្ញុំនៅជាមួយឃី​ មេនេចជឺរបស់គេតែងតេមករកគេជានិច្ច ហើយប្រាប់ថា​ មានការអោយគេទៅជាប្រញាប់។
ក្រោយមក ខ្ញុំ និង ឃី​ ក៏ចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា។ វាធ្វើអោយខ្ញុំមានអារម្មណ៍មិនល្អ សោះ។ ខ្ញុំដឹងថា​ការធ្វើជាសង្សាររបស់តារា គឺមានការលំបាកយ៉ាងនេះហើយ តែខ្ញុំនៅតែមិន អស់ចិត្តចំពោះរឿងនេះសោះ។
តើមកពីមូលហេតុនេះឬ​ ទើបធ្វើអោយតារាច្រើនតែបែកបាក់គ្នាជាមួយសង្សាររបស់គេ?
ថ្ងៃមួយ ឃី បានណាត់ខ្ញុំអោយចេញទៅជួបគេ។ ខ្ញុំក៏ទៅតាមការណាត់របស់គេ​ ព្រោះ ពេលនេះពួកយើងកំរបានជួបគ្នាណាស់។ ឃីថ្ងៃនេះ ស្អាតណាស់ទោះបីជាគេ មើលទៅដូចជា មានទឹកមុខនឿយហត់បន្តិចក៏ដោយ។
ពេលដែលគេឃើញខ្ញុំទៅដល់ គេក៏ញញឹមដាក់ខ្ញុំ។ ពិតជាមានសេចក្តីសុខណាស់ នៅ ពេលដែលបានជួបមនុស្សដែលខ្លួនឯងស្រលាញ់។ ពួកយើងដើរកាន់ដៃគ្នាកាត់មាត់ទន្លេនា ពេលព្រះអាទិត្យរាបនឹងលិច។​ ពិតជាមានអារម្មណ៍ល្អណាស់...
ឃីបានប្រាប់ខ្ញុំពីការងាររបស់គេ ថាពេលនេះគេពិតជារវល់ណាស់។ គេប្រហែលជាត្រូវ ទៅចេញអាល់ប៊ុមចំរៀងនៅឯ ប្រទេសអាមេរិចទៀតផង។​ ដូចនេះហើយ គេប្រហែលជាត្រូវបែក ពីខ្ញុំមួយរយៈ(ប្រហែលជា ២ឆ្នាំ)។ ខ្ញុំដឹងថា​គេមិនចង់ចេញទៅទេ​ តែវាជាការងាររបស់គេ។ ដើម្បីល្បីគេត្រូវតែធ្វើ។
ខ្ញុំដឹងថា គេយល់ពីចិត្តរបស់ខ្ញុំ ទើបគេប្រាប់ខ្ញុំថាកុំអោយរវល់ជាមួយរឿងដែល កាសែត និង ទស្សនាវដ្តីចុះអី។ ហើយកុំអោយ ខ្ញុំខឹងនឹងមេនេចជឺរបស់គេអី ព្រោះគាត់គ្រាន់តែចង់អោយ គេល្អតែប៉ុណ្ណោះ ហើយគេក៏ពិតជារវល់ពិតមែន។
សល់ពេលមួយអាទិត្យទៀត ឃីត្រូវចេញទៅប្រទេសអាមេរិចហើយ​ តែបែរជាមានរឿង មិនល្អកើតឡើង គឺវាទាក់ទងទៅនឹងទំនាក់ទំនងរបស់ពួកយើង។ ខ្ញុំមិនដឹងថា មកពីមូលហេតុអី្វ នោះទេ។​ ខ្ញុំព្យាយាមសួរ ឃី ពីរឿងនេះដែរតែគេមិនព្រមប្រាប់សោះ។
ទោះបីជា ខ្ញុំទៅសួរ មីនហូ ក៏ដោយក៏គេមិនព្រមប្រាប់ដែរ។ នៅពេលនេះខ្ញុំរៀងជិតដិត ជាមួយ ក្រុមសាញនីដែរហើយ ចាប់តាំងពីខ្ញុំសេពគប់ជាមួយ ឃី។ ជំរើសចុងក្រោយគឺមានតែ ថេមីន តែប៉ុននោះ ព្រោះគេជាក្មេងដែលស្លូតត្រង់។ ដូច្នេះ ខ្ញុំជឿថា ថេមីន នឹងឆ្លើយប្រាប់ខ្ញុំ។
ក្រោយពីបានចម្លើយពី ថេមីន ហើយធ្វើអោយខ្ញុំមានអារម្មណ៍មិនល្អសោះ។ ខ្ញុំមាន អារម្មណ៍ថា ខ្លួនឯងក្លាយជាបន្ទុកមួយយ៉ាងធំសម្រាប់ ឃី។ ក្តីបំណងរបស់គេដែលខំប៉ងជាយូរ មកហើយ បែរជាត្រូវមករអាក់រអួលដោយសារតែមនុស្សស្រីមិនបានការដូចជាខ្ញុំទៅវិញ។
ព្រោះតែទំនាក់ទំនងរបស់យើង ធើ្វឲ្យប្រជាប្រិយភាពរបស់គេមានការរង្គោះរង្គើ ដែលជា ហេតុធ្វើអោយក្រុមហ៊ុនដែលសហការនៅឯប្រទេសអាមេរិច មានការមិនពេញចិត្តចំពោះរឿង នេះ​។​ កាន់តែគិតកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងតែបំផ្លាញក្តីសុបិន្តរបស់មនុស្ស ប្រុសដែលខ្លួនឯងស្រលាញ់។
ក្រោយមក មេនេចជឺរបស់ ក្រុមសាញនី បានសុំណាត់ជួបខ្ញុំ។ ហើយអ្វីដែលខ្ញុំស្មានមិន
ខុសនោះគឺ លោកលី ដែលជាមេនេចជឺរបស់ក្រុមសាញនី បានមកនិយាយជាមួយខ្ញុំពីរឿងរបស់ ខ្ញុំ និង ឃី។ ខ្ញុំអាចយល់ពីសម្តីរបស់គាត់បានទាំងអស់ ហេតុផលដែលគាត់ហៅខ្ញុំមកជួបនៅ ថ្ងៃ នេះ គឺគាត់ចង់ឲ្យខ្ញុំបែកពី ឃី។ វាជារឿងលំបាកណាស់សម្រាប់ខ្ញុំ។
គ្មានអ្នកណាម្នាក់ចង់បែកពី មនុស្សដែលខ្លួនឯងស្រលាញ់នោះទេ។ តែបើអោយខ្ញុំគិតពី ពាក្យសម្តីរបស់ លោកលី នោះក៏ត្រូវម្យ៉ាងដែរថា​ តើខ្ញុំសុខចិត្តនៅជាមួយ ឃី ដោយឲ្យគេមិន អាច សម្រេចក្តីបំនងរបស់គេបាន ឬ​ ក៏សុខចិត្តចេញឆ្ងាយពីគេ ហើយមើលឃើញគេមានសេចក្តី សុខ។
វាជារឿងលំបាកណាស់សម្រាប់ខ្ញុំ ក្នុងការសម្រេចចិត្តថាតើគួររើសយកមួយណា? ពេល នោះម៉ាក់របស់ខ្ញុំបានដឹងរឿងនេះ ហើយគាត់ខឹងយ៉ាងខ្លាំង។ គាត់ប្រាប់ខ្ញុំថា ត្រូវតែបែកគ្នាជា មួយ ឃី គាត់មិនចង់ឃើញកូនស្រីរបស់គាត់ត្រូវគេមកស្តីអោយបែបនេះទេ។
ខ្ញុំព្យាយាមលាក់រឿងនេះពី ឃី​ តែវាពិតជាពិបាកណាស់។ ការពន្យាពេលរបស់ ក្រុម សាញនី ដើម្បីចេញទៅថតអាល់ប៊ុមចំរៀងនៅប្រទេសអាមេរិច ចេះតែយូរទៅៗ។ ខ្ញុំដឹងថា វាមកពីបញ្ហារបស់ខ្ញុំ និង ឃី។
លោកលី ម៉ាក់របស់ខ្ញុំ និង មិត្តមួយចំនួនទៀត ចេះតែនិយាយពីរឿងរបស់ខ្ញុំ ហើយតែង ប្រាប់ខ្ញុំថា គួរតែបញ្ឈប់ទៅទើបជាផ្លូវដ៏ល្អសម្រាប់ ឃី និង​ខ្ញុំ។​ ទីបំផុតអ្វីដែលខ្ញុំអាចជ្រើសរើស បានគឺ ការបែកផ្លូវពី ឃី។
១អាទិត្យក្រោយមក ខ្ញុំបានណាត់គ្នាជាមួយ ឃី ដើម្បីសុំបែកផ្លូវជាមួយគេ។ វាជាថ្ងៃដែល ឈឺចាប់បំផុតសម្រាប់ខ្ញុំ។ ខ្ញុំដឹងថា​ ឃី ក៏ឈឺចាប់ដូចជាខ្ញុំដែរ។ ដំបូងគេមិនយល់ព្រមនឺងខ្ញុំ ឡើយ តែខ្ញុំបានប្រាប់គេថា ម៉ាក់ខ្ញុំមិនពេញចិត្តនឹងគេឡើយ ហើយគាត់បានប្រាប់ខ្ញុំអោយបែក គ្នាជាមួយគេជាដាច់ខាត។
អារម្មណ៍របស់ខ្ញុំនៅពេលនោះប្រៀបដូចជា ស្លាប់ទាំងរស់យ៉ាងអញ្ចឹង។ វាឈឺចាប់ ណាស់ ការបែកគ្នារបស់ពួកយើង គឺជាការបែកគ្នាទាំងបង្ខំទាំងគេទាំងខ្ញុំ សុទ្ធតែមានអារម្មណ៍ ឈឺចាប់ស្ទើររស់ស្ទើរស្លាប់ដូចគ្នា។
ខ្ញុំបានជូនពរគេ សូមឲ្យជោគជ័យក្នុងការចេញអាល់ប៊ុមថ្មីនៅឯប្រទេសអាមេរិច និង សង្ឃឹមថាគេអាចរកបាននារីម្នាក់ដែល ស្អាត និង ល្អជាងខ្ញុំរាប់ម៉ឹនដង។​ រយៈពេល២ឆ្នាំ ខ្ញុំជឿថា ពួកយើងអាចបំភ្លេចគ្នាបាន...
ពួកយើងដើរបែកចេញពីគ្នាដោយទឹកភ្នែករៀងៗខ្លួន...


Chapter 10

ដំនឹងដែលខ្ញុំ និង ឃី បែកគ្នាបានចុះផ្សាយពេញទំព័រកាសែត និង​ ទស្សនាវដ្តី ប្រៀបដូច
ជាពេលដែលយើងសេពគប់គ្នាដំបូងអញ្ចឹង។ ខ្ញុំដឹងថា នឹងមានរឿងបែបនេះកើតឡើង។ វាបាន ក្លាយជារឿងដែលគួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន។ ទោះបីជាខ្ញុំដើរទៅខាងណា ក៏ឃើញ​មានមនុស្សនិយាយពីរឿងរបស់ខ្ញុំ និង ឃី​ ដែរ។
            ខ្ញុំមានអារម្មណ៍ថា​ អាម៉ាសមុខណាស់ ហើយថែមទាំងឈឺចាប់ទៀតផង។ សូម្បីតែមិត្ត រួមការងាររបស់ខ្ញុំក៏នាំគ្នានិយាយពីរឿងរបស់ខ្ញុំដែរ។ មានតែ ស៊ីវហ្គិច​ ម្នាក់ប៉ុណ្ណោះដែលជួយ លួងលោមខ្ញុំ។ ក្រៅពីនេះ នៅមានមិត្តភក្តិខ្ញុំប៉ុន្មាននាក់ទៀត ដូចជា បរមី ធីតា និង សរៈ បានមក ជួយលួងលោមខ្ញុំ។
ខ្ញុំពិបាននឹងទទួលយកពាក្យដែលអ្នកដទៃនិយាយពី ខ្ញុំ និង ឃីណាស់។ មានអ្នកខ្លះ និយាយថា​ ខ្ញុំធ្វើជាសង្សាររបស់ ឃី គ្រាន់តែចង់ប្រើប្រាស់ ឃីតែប៉ុណ្ណោះ។ អ្នកខ្លះទៀតថា​ខ្ញុំ និង​ឃី សេពគប់គ្នាគ្រាន់តែចង់អោយល្បីតែប៉ុននោះ។ នៅមានពាក្យជាច្រើនទៀតដែលគេនាំគ្នា និយាយពីខ្ញុំដែលសុទ្ធតែជារឿងមិនពិត។
ខ្ញុំពិបាកចិត្តពេក ក៏សុំឈប់ពីការងារមួយរយៈព្រោះពិបាកនឹងទទួលយករឿងទាំងអស់ នោះពីសំណាក់មិត្តរួមការងារ និង​មនុស្សមួយចំនួន។ ល្អហើយដែលម្ចាស់ហាងកាហ្វេនោះ គឺ ជាបងស្រីរបស់ សរៈ គាត់ក៏យល់ព្រម ហើយប្រាប់ខ្ញុំថា​ចាំពេលដែលខ្ញុំមានអារម្មណ៍ល្អឡើងវិញ ចាំត្រលប់មកធ្វើការវិញក៏បាន។
ខ្ញុំពិតជា អរគុណគាត់ខ្លាំងណាស់។
១អាទិត្យក្រោយមក ខ្ញុំបានដឹងដំនឹងពី សរៈ មកថា បន្ទាប់ពីខ្ញុំបែកគ្នាជាមួយ ឃី មកក្រុម ហ៊ុនដែលនៅប្រទេសអាមេរិចក៏បានយល់ព្រមចុះកុងត្រា ដើម្បីថតអាល់ប៊ុមចំរៀងរបស់ក្រុម សាញនី នៅអាមេរិច។ ហើយពេលនេះ ពួកគេក៏បានធ្វើដំនើរទៅប្រទេសអាមេរិចអស់ហើយ ដែរ។ ប្រហែលជា២ឆ្នាំទៀត ទើបពួកគេត្រលប់មកវិញ។
ដំបៅនៅក្នុងបេះដូងខ្ញុំ មិនងាយនឹងរលប់បាត់ឡើយ។ ខ្ញុំឃុំខ្លួននៅក្នុងបន្ទប់មិនព្រម ចេញទៅក្រៅ ព្រោះខ្ញុំគិតថា វាអាចជួយខ្ញុំបាន។ តែផ្ទុយទៅវិញ ខ្ញុំរឹតតែឈឺចាប់លើសដើម។
ក្រោយមក ខ្ញុំក៏សម្រេចចិត្តទៅនៅផ្ទះក្បែរមាត់សមុទ្រមួយ ដែលជាផ្ទះរបស់ សរៈ​។ វាជា យោបលដែលខ្ញុំទទួលបានពីមិត្តល្អរបស់ខ្ញុំ។ ការផ្លាស់ប្តូរទៅរស់នៅទីនោះ ប្រហែលជាអាចជួយ ខ្ញុំបាន ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបំភ្លេចអី្វគ្រប់យ៉ាង ហើយរស់នៅសារជាថ្មី...

២ឆ្នាំក្រោយមក...
ខ្ញុំបានចូលទៅធ្វើការវិញ នៅក្នុងហាងកាហ្វេរបស់បងស្រីរបស់ សរៈ ដដែលតែជាសាខា​ដែលនៅជាប់នឹងមាត់សមុទ្រ។ រយៈពេល២ឆ្នាំ ពាក្យចចាមអារ៉ាមទាំងនោះក៏បានរលុបអស់។
ហើយក្រុមសាញនី ក៏ក្លាយទៅជាក្រុមមួយដែលល្បីខ្លាំងជាងមុនទៅទៀត។ តែអ្វីដែលខ្ញុំ មិនអាចបំភ្លេចបាន គឺនៅតែជារូបគេ។ រយៈ២ឆ្នាំទៅហើយ ខ្ញុំ​មិនអាចលុបរូបគេចេញបានសោះ។ ខ្ញុំនៅតែស្រលាញ់គេ ទោះបីជាដឹងថា វាគ្មានផ្លូវនោះទេដែលពួកអាចត្រលប់ទៅដូចកាលពីមុន។
អារម្មណ៍ដែលស្រលាញ់មនុស្សម្នាក់គឺ វា ពិបាកនឹងបំភ្លេចណាស់...
ថ្ងៃនេះ ខ្ញុំមកធ្វើការដូចរាល់ដង​។ មុខងាររបស់ខ្ញុំពេលនេះ គឺជាអ្នកធ្វើកាហ្វេនៅក្នុងហាង នេះ ខុសកាលពីមុន។ អ្វីដែលធ្វើអោយខ្ញុំតែងតែនឹកឃើញគេ គឺនៅពេលដែលមាននរណាម្នាក់ កម្ម៉ង់ សូកូឡាប្លេន ដែលធ្វើអោយខ្ញុំនឹកឃើញ ពេលដែលខ្ញុំធ្វើសូកូឡាប្លេនអោយគេញ៉ាំនៅក្នុង​ហាងកាហ្វេតែ ២ នាក់។
តែថ្ងៃនេះ ស្ងាត់ណាស់ មិនឃើញមានភ្ញៀវចូលមកញ៉ាំកាហ្វេសោះ ហើយបុគ្គលិកនៅ ក្នុងហាង​ក៏មិនឃើញមានដែរ។ បរិយាកាសបែបនេះបានធ្វើឲ្យខ្ញុំនឹកដល់រឿងនោះទៀត...
កាលពី​ ២ឆ្នាំមុន ខ្ញុំ និង ឃី ឧស្សាហ៍នៅក្នុងហាងកាហ្វេស្ងាត់ៗតែ ២នាក់ណាស់ ព្រោះ មានតែទីនោះទេដែលខ្ញុំ និង គេអាចជួបគ្នាបានដោយស្រួល ហើយគ្មានអ្នកណាចាប់អារម្មណ៍ពី ពួកយើង។ ឃី ចូលចិត្តអោយខ្ញុំធ្វើ សូកូឡាប្លេន អោយគេញ៉ាំនៅពេលដែលបុគ្គលិកចេញទៅ អស់។ ពេលនោះ ពួកយើងមានសេចក្តីសុខណាស់...
នឹកដល់រឿងនេះភ្លាម បេះដូងរបស់ខ្ញុំក៏ចាប់ឈឺពឺតតែម្តង។ វាចុកចាប់ណាស់នៅពេល ដែលខ្ញុំនឹកគេ គិតពីគេ ឃើញរូបរបស់គេ និង ឃើញអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងរឿងរបស់គេ ខ្ញុំមិនអាចភ្លេចគេ មិនអាចមានអ្នកណាម្នាក់មកជំនួសគេបានឡើយ...
ឃី... តើលោកដឹងទេថា ខ្ញុំនៅតែស្រលាញ់លោក នៅតែគិតពីលោក​ នៅតែនឹកលោក នៅតែខ្វល់ខ្វាយពីលោកគ្រប់ពេល...
ទឹកភ្នែករបស់ខ្ញុំស្រក់មកមួយតំនក់ម្តងៗ មិនឈប់។ ខ្ញុំពិតជាឆ្ងល់មែនទែនថា ហេតុអីខ្ញុំ មិនអាចបំភ្លេចលោកបានសោះ? ពេលនោះមានបុគ្គលិកម្នាក់ចូលមកប្រាប់ខ្ញុំថា​ អោយចេញទៅ មាត់សមុទ្រមួយភ្លែត។
ខ្ញុំក៏ដើរចេញទៅតាមគេប្រាប់ ពេលនោះស្រាប់តែមានដៃមួយមកខ្ទប់ភ្នែកខ្ញុំ។ ខ្ញុំភ្ញាក់ ផ្អើលយ៉ាងខ្្លាំង ហើយឆ្ងល់ថា​ តើគេគឺជាអ្នកណាគេ? នៅពេលដែលខ្ញុំទាញដៃគេចេញ​ ហើយបែរទៅក្រោយនោះ គេគឺជា...
«ឃី...»
«នូណា...»
«េហតុ...​េហតុអីក៏...?» ខ្ញុំនិយាយមិនទាន់ចប់ផង​ ឃីក៏យកដៃមកជូតទឹកភ្នែកដែលនៅ សើមជាប់ថ្ពាល់របស់ខ្ញុំនៅឡើយ។ បន្ទាប់មក ឃីក៏លុតជង្គង់នៅនឹងមុខរបស់ខ្ញុំ ហើយទាញយក
បាច់ផ្កាកុលាបដ៏ធំមួយដែលគេលាក់នៅខាងក្រោយខ្នងមុននេះ។ គេទាញបាច់ផ្កានោះមកដាក់ នៅនឹងមុខរបស់ខ្ញុំ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ តើនេះខ្ញុំមិនបានយល់សប្តិទេមែនទេ? ឃី ពិតជា លុតជង្គង់នៅមុខខ្ញុំពិតមែនឬ?
            «នូណា តើនូណាព្រមទទួលយកបាច់ផ្ការបស់ខ្ញុំដែរឬទេ? យល់ព្រមទទួលយកស្នេហា
របស់ខ្ញុំម្តងទៀតដែរឬទេ?» គេនិយាយពាក្យទាំងនោះយ៉ាងទន់ភ្លន់មកកាន់ខ្ញុំ។ សម្លេងដ៏ ទន់ភ្លន់មួយនេះ ខ្ញុំខានបានស្តាប់វាយូរមកហើយ។ ពេលនេះ ខ្ញុំបានលឺម្តងទៀតហើយ តែខ្ញុំស្ទើរ​តែមិនជឿនោះទេថា​ ខ្ញុំបានលឺដោយផ្ទាល់ត្រចៀករបស់ខ្លួន។ ឃី លោកពិតជាត្រលប់មករកខ្ញុំ វិញពិតមែនឬ...?
«នេះខ្ញុំមិនបានយល់សប្តិទេមែនទេ...?» សម្លេងរបស់ខ្ញុំប្រែជាញ័រ ហើយទឹកភ្នែករបស់ខ្ញុំ ក៏ស្រក់ចុះមកម្តងទៀត ខ្ញុំមានអារម្មណ៍ថា រឹងខ្លួនស្ទើរតែមិនអាចកម្រើកបាន។ ឃី ញញឹមយ៉ាង ទន់ភ្លន់ដាក់ដូចជា កាលពី២ឆ្នាំមុនដែលពួកយើងនៅជាមួយគ្នា...
«នូណា មិនបានយល់សប្តិទេ! នេះគឺជា​ការពិត។ ពេលនេះ ខ្ញុំត្រលប់មកវិញហើយ
ត្រលប់មករកបេះដូងរបស់ខ្ញុំវិញ ដែលវាបានបាត់ទៅកាលពី ២ឆ្នាំមុន។ ខ្ញុំបានទុកវានៅ
នឹងនារីម្នាក់ ហើយពេលនេះនាងកំពុងតែឈរនៅនឹងមុខខ្ញុំ...»
«ឃី... ហ៊ី... ហ៊ី...» ខ្ញុំនិយាយអ្វីមិនត្រូវបានត្រឹមតែយំតែប៉ុណ្ណោះ ខ្ញុំមិននឹកស្មានថា គេនៅ តែស្រឡាញ់ខ្ញុំ ហើយត្រលប់មករកខ្ញុំវិញនោះទេ...
«ហេតុអីក៏នូណា យំទៀតហើយ? ឬមួយក៏នូណា មិនចង់ទទួលបាច់ផ្កាពីខ្ញុំទេ? នូណាមិន
ចង់ត្រលប់ទៅដូចកាលពីមុនទេមែនទេ?»
ខ្ញុំគ្រវីក្បាលហើយ ឆ្លើយតបទៅគេវិញ
«មិនមែនបែបនេះទេ...»
«បើអញ្ចឹងនូណា​ចង់អោយខ្ញុំលុតជង្គង់បែបនេះយូរប៉ុណ្ណាទៀត? ទទួលយកបាច់ផ្ការបស់
ខ្ញុំទៅ។ ហើយជួយឆ្លើយប្រាប់ខ្ញុំផងថា នូណានៅស្រលាញ់ខ្ញុំដែរឬអត់?»
គេសម្លឹងមើលភ្នែកខ្ញុំ កែវភ្នែកដ៏ស្រស់ស្អាតរបស់គេបានសម្លឹងមកខ្ញុំក្នុងន័យយ៉ាងទន់ ភ្លន់ហើយចង់អោយខ្ញុំឆ្លើយនឹងសំនួររបស់គេអោយបានឆាប់។ ខ្ញុំក៏លូកដៃទៅទទួលបាច់ផ្កាពីគេ ហើយគេក៏សន្សឹម ក្រោកឈរឡើង។ ពេលនេះ ពួកយើងមើលមុខគ្នាទៅវិញទៅមក...
«ខ្ញុំ... យល់ព្រមណា៎ ឃី...» ខ្ញុំនៅតែយំដដែល ហើយសម្េលងរបស់ខ្ញុំនៅតែញ័រ។​ ឃីយក ដៃរបស់គេមកជូតទឹកភ្នែកឲ្យខ្ញុំយ៉ាងថ្នមៗ ម្តងទៀត
«កុំយំអីនូណា... គ្មានរឿងអីដែលត្រូវយំទៀតទេ។ ពេលនេះ ខ្ញុំនៅទីនេះហើយ។ ខ្ញុំនឹង
មិនទៅណាទៀតទេ... ខ្ញុំសុំទោសចំពោះរឿងគ្រប់យ៉ាង ខ្ញុំដឹងថា ខ្ញុំខុស។ ខ្ញុំមិនគួរណា
យល់ព្រមបែកគ្នាជាមួយនូណានៅពេលនោះទេ។ ខ្ញុំមិនគួរណា​ ទុកឲ្យនូណាត្រូវឈឺចាប់
យ៉ាងនេះទេ។ ខ្ញុំនេះពិតជាអាក្រក់ណាស់... ឲ្យខ្ញុំសុំទោស...​ នូណានឹងអភ័យទោសឲ្យខ្ញុំ
ដែរឬទេ?»
«កុំនិយាយបែបនេះអី ឃី​មិនបានខុសទេ។ មិនបាច់សុំទោសខ្ញុំទេ ការពិតទៅគឺខ្ញុំទេ
ដែលជាអ្នកខុស។ ខ្ញុំមិនគួរណា​ធ្វើបែបនោះដាក់ ឃី ទេទាំងដែលខ្ញុំដឹងថា ខ្ញុំធ្វើអោយ ឃី
ឈឺចាប់ប៉ុណ្ណា... សុំទោស...»
«មិនអីទេ នូណា! នូណាមិនចាំបាច់សុំទោសខ្ញុំទេ...»
ឃី ទាញខ្ញុំចូលទៅអោបនៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់គេ។ ខ្ញុំក៏អោបគេវិញហើយ អារម្មណ៍ដែលកក់ក្តៅបែបនេះ ខ្ញុំខានបានជួបវាយូរហើយ។ ២ឆ្នាំមកនេះ ខ្ញុំជួបតែអារម្មណ៍ឈឺ ចាប់ ទុក្ខសោក ​ឯកា និង ភាពហេងហាងគ្មានកោះត្រើយ...
«អរគុណ... អរគុណណាស់ នូណា ដែលនូណានៅតែស្រឡាញ់ខ្ញុំ ហើយនៅរង់ចាំខ្ញុំ។ ខ្ញុំ
ពិតជាសប្បាយចិត្តណាស់ ដែលបានជួបនូណានៅក្នុងថ្ងៃនេះ។ ដឹងទេថា ខ្ញុំនឹកនូណា
ប៉ុណ្ណា ស្រឡាញ់នូណាខ្លាំងប៉ុណ្ណា? រាល់ថ្ងៃ ខ្ញុំតែងនឹកដល់នូណា គិតពីនូណា ថាតើ
ពេលនេះ នូណាកំពុងធ្វើអី? មាននឹកដល់ខ្ញុំទេ ទាំងដែលខ្ញុំដឹងទៅហើយថា​ នូណាបាន
សុំបែកពីខ្ញុំ។ ពេលដែលខ្ញុំនឹក នូណា ខ្ញុំតែងតែទៅញ៉ាំ សូកូឡាប្លេន។ តែរសជាតិរបស់វា
មិនឆ្ងាញ់ដូចជា សូកូឡាប្លេន ដែល នូណា ធ្វើអោយខ្ញុំញ៉ាំសោះ។ ខ្ញុំចង់ញ៉ាំ សូកូឡាប្លេន
ដែល នូណា ធ្វើអោយខ្ញុំ ចង់ជួបនូណា និង ធ្វើដូចកាលពីមុន...»  ឃី អោបខ្ញុំកាន់តែខ្លាំង ជាងមុន។ ខ្ញុំដឹងថា ពេលនេះក៏កំពុងតែយំដូចជា ខ្ញុំដែរ។
«ខ្ញុំក៏ដូចលោកដែរ ឃី... រយៈពេល ២ឆ្នាំនេះ ខ្ញុំតែងតែនឹកគិតដល់លោក បារម្ភពីលោក
មិនដែលភ្លេចលោកម្តងណាឡើយ។ ទោះបីជា ខ្ញុំខំបំភ្លេចលោកយ៉ាងណាក៏ដោយ ក៏ខ្ញុំ
មិនអាចធ្វើបាន។ ខ្ញុំតែងគិតថា ខ្ញុំមិនអាចចាកចេញពី ពិភពរបស់លោកបានឡើយ។ ខ្ញុំ
នឹកលោកណាស់... ខ្ញុំឈឺចាប់ណាស់នៅពេលដែលលោកមិននៅក្បែរខ្ញុំ... អរគុណដែល
លោកត្រលប់មកវិញ ហើយនៅតែស្រលាញ់ខ្ញុំ...»
ឃី​ ទាញខ្លួនខ្ញុំចេញពីគេបន្តិច​ ហើយគេសម្លឹងមកមុខរបស់ខ្ញុំម្តងទៀត។
«ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងមិនចាកចេញពី នូណា ទៀតទេ។ ខ្ញុំនឹងប្រាប់មនុស្សទាំងអស់ថា
នូណាគឺជានារីតែម្នាក់គត់ដែលខ្ញុំស្រលាញ់ ហើយខ្ញុំនឹងមិនខ្វល់ពីសម្តីរបស់អ្នកដទៃ
ទៀតទេ ដឹងត្រឹមថា ខ្ញុំត្រូវការ នូណា តែម្នាក់ទៅបានហើយ។ សន្យាមកថា ពួកយើងនឹង
មិនបែកគ្នាទៀតទេ... ពួកយើងនឹងនៅជាមួយគ្នារហូតដល់ចាស់សក់ស្កូវណា៎...»
«អឺម... បាន ខ្ញុំសន្យាណា៎។​ ហើយចាប់ពីពេលនេះ លោកក៏មិនចាំបាច់ហៅខ្ញុំថា​នូណា
ទៀតដែរ។ ពួកយើងនឹងស្រឡាញ់គ្នារហូត​ មិនថាមានរឿងអ្វីក៏ដោយណា៎...»
«បាន... នឹងប្តូរពីពាក្យ នូណា មកជាពាក្យអូនវិញ​ ^^ »
«ហ៊ឹសៗ...» ខ្ញុំសើចនឹងកាយវិការរបស់គេ ដែលចូលចិត្តធ្វើមុខដូចកូនក្មេងដ៏គួរឲ្យ ស្រឡាញ់ តែមុខខ្ញុំក៏ចាប់ផ្តើមក្រហមនៅពេលដែលគេហៅខ្ញុំថា អូន បែបនេះ...
«បងស្រឡាញ់អូន» ឃី និយាយយ៉ាងស្រទន់។ ខ្ញុំញញឹមហើយក៏ប្រាប់ទៅគេវិញ
«អូនក៏ស្រឡាញ់បងដែរ»
ខ្យល់មាត់សមុទ្របក់មករសៀកៗ ជួយផ្តល់នូវបរិយាកាសដ៏ស្រទន់ឲ្យពួកយើង។​ បបូរ មាត់ពណ៌ផ្កាឈូកដ៏ទន់បានផ្អឹបមកលើបបូរមាត់របស់ខ្ញុំសារជាថ្មីម្តងទៀត។ ការថើបលើកនេះ ពិតជាស្រទន់ណាស់ ហើយមានរសជាតិផ្អែមណាស់...
ស្នេហារបស់ខ្ញុំវាផ្អែមជាង សូកូឡាប្លេន ទៅទៀត ^^

លើលោកនេះ គ្មានអ្វីដែលមានសេចក្តីសុខជាង ការដែលយើងបាននៅជាមួយមនុស្ស ដែលយើងស្រឡាញ់នោះទេ...

ចប់ដោយបរិបូណ៍


Written by
Sithon Veasarak

No comments:

Post a Comment