Pages

"អ្វីដែលជាអច្ឆរិយៈតែងតែស្ថិតនៅលើទីខ្ពស់..."
"The wonder is always on the top..."

អត្ថន័យនៃនិមិត្តសញ្ញានៃ ក្រសួងអប់រំ យុវជន និងកីឡា

និមិត្តសញ្ញានៃ ក្រសួងអប់រំ​ យុវជន និងកីឡាមានរូប និង អត្ថន័យដូចខាងក្រោម៖
  • ក្បាច់ភ្ញីទេសពណ៌មាសព័ទ្ធជារង្វង់ តំណាងឲ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃស្រទាប់យុវជនកំពុងសិក្សា អប់រំដែលមានការរីកចម្រើនលូតលាស់ ជាផ្កាជាផ្លែ។
  • រង្វង់មូលទ្រភ្លើងគប់ពណ៌មាស ជានិមិត្តរូបនៃវិស័យកីឡាដែលមាន យុវជនជាអ្នកទ្រទ្រង់ និង បន្តវេន។
  • កាំរស្មីពណ៌មាសចាំងបំភ្លឺលើផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំ សតិបញ្ញា ស្មារតីដល់ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។
  • កំណាត់ខ្សែ​បូរណ៍ផ្ទៃមេឃដែលមានចារឹកអក្សរ "ក្រសួងអប់រំ យុវជន និង កីឡា" ដែលមានទំនាក់ទំនងជាមួយអន្តរជាតិ។
ក្រសួងអប់រំ យុវជន និង កីឡា

No comments:

Post a Comment